ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៧៩ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ បណ្ដាកម្មវិធីបន្តទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។ 

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap
ពីប្រទេសប៉េរូ មិត្តអ្នកស្តាប់ Johnny Antonio RamírezLópezបានជូនពរថា៖“ជូនពរមិត្តវៀតណាមទទួលអំណរឆ្នាំថ្មីជាមួយសមិទ្ធិផលថ្មីៗជាច្រើន ដែលមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។សូមថ្លែងអំណរគុណចំពោះ VOV ដែលបានផ្តល់ឱ្យខ្ញុំនូវព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីសត្វតំណាងឆ្នាំ២០២១នេះ។សង្ឃឹមថាដូចទៅនឹងសត្វក្របីដ៏ ឧស្សាព្យាយាម និងខ្លាំងមាំមួននេះ យើងនឹងជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ជាក់ជាពុំខាន”។ ចំណែកមិត្តអ្នកស្ដាប់ គឹមសំនាង មកពីកម្ពុជាបានចែករំលែកថា៖ “ឆ្នាំថ្មីបានមកជាមួយនឹងផែនការនិងក្តីសង្ឃឹមជាច្រើន។យើងទាំងអស់គ្នាសុទ្ធតែសង្ឈឹមថា ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានបញ្ចប់ ដើម្បីជីវាពរស់នៅវិលប្រឡប់មកភាពប្រក្រតីវិញផងដែរ”។ មិត្តអ្នកស្ដាប់ជាទីមេត្រី ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះ យើងខ្ញុំទទួលបានសំណួរគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់បែលហ្ស៊ិកលោក Andre Biot បានសួរសំណួរជាច្រើនទាក់ទងនឹងការរីករាលដាលនៃ ជំងឺកូវីដ ១៩ ដូចជា“ តើវៀតណាមមានផែនការរៀបចំការចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ យ៉ាងដូចម្តេច? តើអ្នកណាជាមុខសញ្ញាអាទិភាព? ហើយបានដាក់ចេញគោលដៅចាក់វ៉ាក់សាំងលើចំនួនប្រជាជនប៉ុន្មានភាគរយ?” មិត្ត អ្នកស្ដាប់ Andre Biot និងប្រិយមិត្តជាទីមេត្រី។ ក្រសួងសុខាភិបាល វៀតណាមទើបបានរៀបចំផែនការទទួល រក្សា ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ដំណាក់កាល ២០២១-២០២២ ដែលត្រូវបាន COVAX Facility (ដំណោះស្រាយទទួលវ៉ាក់សាំងបង្ការកូវីដ ១៩) ជួយឧបត្ថម្ភៈ។ មុខសញ្ញាអាទិភាព ដែលទទួលបានការចាក់វ៉ាក់សាំងរួមមាន ១១ ក្រុម ដូចជា៖ បុគ្គលិកពេទ្យ; បុគ្គលិកដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បុគ្គលិកការទូត គយ កម្មាភិបាលផ្នែកអន្តោប្រវេសន៍កងកម្លាំងយោធា កង កម្លាំងប៉ូលីសគ្រូបង្រៀន មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំជាដើម។ តាមផែនការដើម្បីបង្កើតភាពស៊ាំនឹងជំងឺក្នុងសហគមន៍នោះ វៀតណាមបានឆ្ពោះទៅរកគោលដៅចំនួនប្រជាជន ៨០% ត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ភូមិអណ្តែតទឹក Tan Lap នៅខេត្ត Long An។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាកោះមួយដែលព័ទ្ធជុំវិញដោយព្រៃស្មាច់លិចទឹកនិងបណ្តាប្រឡាយទឹកដ៏ខ្វាត់ខ្វែងដែលធ្លាប់ស្គាល់នៅតំបន់ខាងលិច នោះ មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap នៅស្រុក Moc Hoa ខេត្ត Long An គឺជាគោលដៅដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរមកស្វែងយល់ ជីវភាពរស់នៅតាមដងទន្លេនិងធម្មជាតិស្រស់ស្អាតនៅទីនេះ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap
មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap មានផ្ទៃដី ១៣៥ ហិកតានិងតំបន់សតិបណ្ដោះអាសន្ន ៥០០ ហិកតាដែលត្រូវបានរៀបចំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍនិងបង្កើតតំបន់ទេសចរណ៍អេកូ នៅខេត្ត Long An និយាយដោយឡែកនិងតំបន់ Dong Thap Muoiនិយាយរួម។ នៅទីនេះ ភ្ញៀវទេសចបានឆ្លងបទពិសោធន៍ជាមួយសកម្មភាពទស្សនានិងស្វែងយល់ជាច្រើនដូចជា៖ ទៅទស្សនាផ្លូវឆ្លងកាត់ព្រៃស្មាច់ រហូតដល់ឡើងប៉មនិងគយគន់បក្សីនិងតំបន់ទេសចរណ៍ទាំងមូល។ ចំណុចលេចធ្លោមួយទៀតនៅភូមិអណ្តែតទឹក Tan Lap គឺការបង្កើត“ កោះបក្សី” ដែលបានចិញ្ចឹមបក្សីនិងសត្វកុករាប់ពាន់ក្បាល ។ កោះនេះមានទីតាំងជ្រៅនិងដាច់ដោយឡែក ដូច្នេះប្រសិនបើភ្ញៀវទេសចរចង់មកទីនេះអ្នកត្រូវតែជិះទូកកាណូរឺទូកតាមប្រឡាយតូច។ ទម្រង់ទស្សនាប្លែកៗដែលមណ្ឌលទេសចរណ៍នេះបានដាក់ឱ្យដំណើរការគឺការស្វែងរកភូមិអណ្តែតទឹកដោយទូកអូសខ្សែកាបក្រោមទឹក។ ភ្ញៀវទេសចរនឹងអង្គុយនៅលើទូកដែលគ្មានមនុស្សបើកនិងត្រូវបានទាញដោយខ្សែកាបក្រោមទឹក។ ដំណើរការនេះបានអនុវត្ត តាមដងទន្លេ Rach Sung ក្នុងមណ្ឌលទេសចរណ៍ និងឆ្លងកាត់បឹងផ្កាព្រលិតនិងបឹងផ្កាឈូក ដែលមានប្រវែងសរុបជិត ៣ គីឡូម៉ែត្រ។ មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ