ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភពលោក។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលផ្ញើរមកកាណាល់ផ្សាយជាភាសាបរទេសក្នុងសប្ដាហ៍កន្លងទៅ។

ពីឥណ្ឌូនេស៊ី មិត្ត Lianawati មានបំណងបានស្ដាប់ការឧទ្ទេសនាមអំពីពិធីបុណ្យប្រណាំងទូក ង របស់ជនរួមជាតិជាជនជាតិខ្មែរភាគខាងត្បូងវៀតណាម។ លោកអ្នកនាងជាទីមេត្រ! កាណាល់ផ្សាយជាភាសាបរទេសមានអត្ថបទសរសេរស្ដីពីពិធីបុណ្យប្រណាំងទូក ង ប្រពៃណី អកអំបុក របស់ជនរួមជាតិជាជនជាតិខ្មែរ ភាគខាងត្បូងវៀតណាម ដែលត្រូវបានបង្ហោះក្នុងនាទី “ពណ៌របស់ជនជាតិទាំង៥៤របស់វៀតណាម” លើវ៉ែបសាយ vovworld.vn នាថ្ងៃទី៣០ តុល ឆ្នាំ២០១៧។ លោកអ្នកអាចមើលអត្ថបទនេះលើវ៉ែបសាយរបស់យើងខ្ញុំ។

មិត្ត Kene Lomany នៅឡាវ សួរថា បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០១៨របស់វៀតណាមចាប់ផ្ដើមនាថ្ងៃណាហើយជាឆ្នាំសត្វអី? សូមជូនដំណឹងជាមួយអស់លោកអ្នកថា ឆ្នាំថ្មីប្រពៃណី២០១៨របស់វៀតណាម ចាប់ផ្ដើមនាថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨។ នេះជាឆឆ្នាំសំរឹទ្ធិស័ក។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ជិះយន្តហោះពីទីក្រុងហាណូយទៅទីក្រុងហូជីមិញចំណាយពេលវេលាត្រឹម១ម៉ោងនិង៥០នាទីតែប៉ុណ្ណោះ (រូបថត៖ Internet)


មិត្ត Vankham Souvanthong នៅឡាវ ផ្ញើ សំណួរថា៖ ចម្ងាយពីទីក្រុងហាណូយទៅទីក្រុងហូជីមិញមានប្រវែងប៉ុន្មានគីឡូម៉ែត្រហើយធ្វើដំណើរដោយមធ្យោបាយអីគឺងាយស្រួលបំផុត? យើងខ្ញុំសូមឆ្លើយមិត្ត Souvanthong ថា ចម្ងាយរវាងទីក្រុងហាណូយនិងទីក្រុងហូជីមិញមានប្រវែង១៧៣០គីឡូម៉ែត្រគិតតាមផ្លូវគោក ហើយលោកអ្នកអាចជិះយន្តហោះ រថភ្លើងឬរថយន្តក៏បានដែ ប៉ុន្តែងាយស្រួលបំផុតគឺជិះយន្តហោះ។ នាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់វៀតណាមនិងក្រុមហ៊ុនអាកាសចរណ៍បរទេសមួយចំនួនសុទ្ធតែបើកជើងហោះហើរហាណូយ-ទីក្រុងហូជីមិញ ជារៀងរាល់ថ្ងៃ ដោយចំណាយពេលវេលា១ម៉ោងនិង៥០នាទី។ ក្រៅពីនោះ លោកអ្នកអាចជិះរថភ្លើងដោយចំណាយរយៈពេល មួយថ្ងៃឬជិះរថយន្តដោយចំណាយរយៈពេលពី៤០ដល់៤៥ម៉ោង។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 សិក្ខាកាមនៃេវគ្គបណ្ដុះបណ្ដាលដំបូងរបស់វិទ្យាស្ថាន HAGL (រូបថត៖ Internet)


ពីឥណ្ឌា មិត្ត Muhammad Shamim មានបំណងបានស្ដាប់ការឧទ្ទេសនាមអំពីវិទ្យាស្ថានកីឡាបាល់ទាត់នៅវៀតណាម។ លោកអ្នកនាងជាទីមេត្រ! រហូតដល់ពេលនេះ វៀតណាមមានវិទ្យាស្ថានបាល់ទាត់ជាផ្លូវការតែមួយកន្លែងគឺវិទ្យាស្ថាន Hoang Anh Gia Lai ដែលត្រូវបានបង្កើតឡើងកាលពីខែមិនាឆ្នាំ២០០៧។ នេះធ្លាប់ជាគំរោងការណ៍សាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai របស់វៀតណាមជាមួយ Arsenal ជាក្លឹបបាល់ទាត់ជួរមុខរបស់អង់គ្លេសនិងពិភពលោក។ ក្រោយរយៈពេល១០ឆ្នាំ វិទ្យាស្ថាន HAGL បានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន៣ហើយ។ សិក្ខាកាមលេចធ្លោរបស់ HAGL សុទ្ធតែជាកត្តាសំខាន់ៗក្នុងក្រុមបាល់ទាត់ U១៩ U២១ U២៣ និងក្រុមជម្រើសជាតិវៀតណាម។ កីឡាករមួយចំនួនបានចូលរួមក្លឹបបាល់ទាត់របស់កូរ៉េខាងត្បូងនិងជប៉ុនតាមសេចក្ដីអញ្ជើញរបស់គេ។ ក្រោយពីជ័យជំនះរបស់ HAGL – Arsenal JMG វិនិយោគិនជាតិនិងក្លឹបបាត់ទាត់អន្តរជាតិជាច្រើនក៏កំពុងរៀបចំផែនការកសាងបន្ថែមវិទ្យាស្ថានប្រហាក់ប្រហែលគ្នានេះនាអនាគត។ ឧទាហរណ៍គឺមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកីឡាករបាល់ទាត់វ័យក្មេងមាន ទ្រង់ទ្រាយធំបំផុតនៅអាស៊ីអាគ្នេយ៍នៅខេត្ត Hung Yen ក្រោមការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Vingroup ឬគំរោងការណ៍សាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel ជាមួយក្លឹប Borrussia Dortmund របស់អាល្លឺម៉ង់៕ សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ