ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) -មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ៣២២ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤២ នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ១៥ របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឧទ្យានជាតិ Phong Nha Ke Bang |
មិត្តអ្នកស្ដាប់ជាទីរាប់អាន!
ពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជា មិត្តអ្នកស្តាប់ ស្រីល័ក្ក បានផ្ញើរសំបុត្រដោយបង្ហាញនូវចំណាប់អារម្មណ៍ពិសេសចំពោះនាទី «ការរកឃើញវៀតណាម»ថា៖ នាងខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនាទី«ការរកឃើញវៀតណាម» ថែមទាំងចង់ដឹងចង់ឃើញនិងការស្វែងយល់អំពីទឹកដីនិងជនជាតិ វៀតណាម។ លើសពីថែមទៀតក្នុងអត្ថបទសរសេរនិមួយៗសុទ្ធតែពោរពេញទៅដោយសកម្មភាពគួរឲ្យទាក់ទាញនិងច្រើនសម្បូរបែប តាំងពីការស្វេងយល់អំពីពិធីបុណ្យ ល្បែងប្រជាប្រិយ ម្ហូបអាហារប្រចាំតំបន់រហូតដល់កាស្វែងយល់អំពី ទេសភាពនិងរមនីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះរបស់វៀតណាមដូចជា ឈូងសមុទ្រ Ha Long ឧទ្យានជាតិ Phong Nha Ke Bang ជាដើម។ និស្ស័យជាអ្នកមានចំណង់ចំណូលចិត្តខាងផ្នែកទេសចរណ៍និងម្ហូបអាហារ នាងខ្ញុំឃើញថានាទីនេះមិនត្រឹមតែជា«ចំណីស្មារតីមួយមុខ» ដ៏មានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជារបៀបផ្សព្វផ្សាយអត្តសញ្ញាណនៃប្រទេសវៀតណាមដល់មិត្តអន្តរជាតិទៀតផង។ នាពេលខាងមុខ នាងខ្ញុំប្រាកដជានឹងមកទស្សនាប្រទេសវៀតណាមដើម្បីស្វែងយល់អ្វីៗដែលនាទីនេះធ្លាប់បានឧទ្ទេសនាមកន្លងទៅ។ នាងខ្ញុំសង្ឃឹមថា ក្នុងនាទីនេះនឹងមានអត្ថបទល្អៗថែមទៀតដើម្បីជួយឲ្យអ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ មនុស្សនិងប្រទេសវៀតណាម។ សូមអរគុណមិត្ត ស្រីល័ក្ក ដែលបានយកចិត្តទុកដាក់ដល់នាទីនេះនៃកម្មវិធី។
គងឃ្មោះជាបេតិកភ័ណ្ឌវប្បធម៌មួយដ៏មានតម្លៃរបស់ជនជាតិ Tay Nguyen |
ពីប្រទេសកម្ពុជា មិត្តអ្នកស្តាប់ Lok SengHorn មានបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីភូមិអភិរក្សលំហរវប្បធម៌គងឃ្មោះ Tay Nguyen។ មិត្តអ្នកស្ដាប់ជាទីមេត្រី ! តំបន់ Tay Nguyen មានខេត្តចំនួន៥ រួមមាន ខេត្ត Gia Lai - Kon Tom – Dak Lak – Dak Nong – Lam Dong និងជាតំបន់ដែលមានខឿនវប្បធម៌ប្រជាប្រិយច្រើនសម្បូរបែបនិងវិសេសវិសាលរបស់វៀតណាម។ រួមជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងលើកកំពស់ជីវភាពនៃបណ្តាជនរួមជាតិជាជនជាតិភាគតិច ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌បណ្តាជនជាតិ Tay Nguyen ទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងទៅមួយថ្ងៃផងដែរ។ ក្នុងនោះ គងឃ្មោះជាបេតិកភ័ណ្ឌវប្បធម៌មួយដ៏មានតម្លៃរបស់ជនជាតិ Tay Nguyen។ នាថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០០៥ អង្គការ UNESCO បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះលំហរវប្បធម៌គងឃ្មោះ Tay Nguyen ដែលជាស្នាដៃបេតិកភ័ណ្ឌអរូបីដ៏អស្ចរ្យរបស់មនុស្សលោក។ គងឃ្មោះមុយឈុតបានចាត់ទុកជាសម្លេងរបស់ផ្លូវចិត្ត និងស្មារតីរបស់ជនជាតិ Tay Nguyen ដោយបង្ហាញពីក្តីរីយរាយសប្បាយឬក្តីទុក្ខព្រួយក្នុងជីវភាពរស់នៅប្រចាំរបស់គេ។ ដើម្បីរួមចំណែកក្នុងការអភិរក្សនិងពង្រីកវប្បធម៌ដ៏ស្រស់ស្អាតនេះ នាឆ្នាំ២០០៩ គណៈកម្មាធិការ ប្រជាជនខេត្ត Gia Lai បានសហការជាមួយក្រសួង ស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននានារៀបចំពិធីបុណ្យ គងឃ្មោះអន្តរជាតិលើកទី១នៅ Gia Lai ដោយមានការចូលរួមរបស់តំណាងមកពីបណ្តាប្រទេសក្នុងតំបន់ជាច្រើននិងមូលដ្ឋាននានានៅទូទាំងប្រទេសវៀតណាមផងដែរ។ ព្រឹត្តិការណ៍ន៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ក្នុងឆ្នាំដែលបន្យល់ទុកក្នុងដួងចិត្តរបស់ប្រជាជនមូលដ្ឋានក្នុងនិងក្រៅប្រទេសអំពីវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត និងគួរជាទីទាក់ទាញចិត្តរបស់ជនជាតិ Tay Nguyen ។
គំនូអក្សរផ្ចង់លើស្លឹកឈូក (រូបថត៖ vtv.vn) |
មិត្ត Koch Chanthary និស្សិតកម្ពុជាមួយរូបនៅទីក្រុងហាណូយចង់ស្វែងយល់អំពីគំនូអក្សរផ្ចង់លើស្លឹកឈូករបស់វៀតណាម។មិត្តអ្នកស្ដាប់ជាទីមេត្រី!សំរាប់អ្នកដែលមានចំណូលចិត្តទៅលើភាពស្រស់ស្អាតយ៉ាងសាមញ្ញរបស់ផ្កាឈូក ឬផលិតផលធ្វើពីឈូករបស់ខេត្ត Dong Thap ប្រាកដនឹងមានចំណាប់អារម្មណ៍ ចំពោះផលិតផលសិល្បៈសរសេរអក្សរផ្ចង់លើស្លឹកឈូក«មានតែមួយគ្មានពីរ»នេះផងដែរ។ វាត្រូវបានបង្កើតឡើងពីភាបធម្មជាតិរបស់ស្លឹកឈូកនិងថ្វីដៃដ៏អស្ចារ្យ របស់សិល្បករសរសេរអក្សរផ្ចង់។ ស្លឹកឈូកនិមួយៗសុទ្ធតែមានសរសៃស្លឹកខុសប្លែកពីគ្នា ហើយ នេះជាកត្តាធ្វើឲ្យគំនូរអក្សរផ្ចង់លើស្លឹកឈូក កាន់តែវិសេសវិសាល។ គំនូរអក្សរផ្ចង់លើស្លឹកឈូកជាផលិតផលដែល គួបផ្សំពីកត្តាប្រពៃណីនិងទំនើប ហើយក្រៅពីការយកមកដើម្បីសរសេរអក្សផ្ចង់នោះ ស្លឹកឈូកអាចប្រើប្រាស់ ដើម្បីបង្កើតផលិតផលដ៏វិសេសវិសាលផ្សេងៗទៀតផងដែរ។ ដោយមានភាពវិសេសវិសាលទាំងនេះ ផលិតផលធ្វើពីផ្កាឈូកបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកកាន់ខេត្ត Dong Thap កាន់តែច្រើនពីមួយទៅមួយថ្ងៃ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕