ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៧១មកពីប្រទេសនិងតំបន់ដែន ដីចំនួន៤០ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៩របស់ មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមបន្ត ឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។
ខ្ទឹមស Ly Son |
ពីកម្ពុជា មិត្ត គឹម យ៉ារេត បានផ្ញើរសំបុត្រជូនចំពោះយើងខ្ញុំ ដោយសម្ដែង នូវគោលបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីខ្ទឹមស Ly Son។ លោកអ្នកនាង ជាទីមេត្រី! ខ្ទឹមសត្រូវបានគេដាំក្នុងអំឡុងពេលរាប់រយឆ្នាំកន្លងមកនៅកោះ Ly Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ ចាប់តាំងពីពេលដែលមាន មនុស្សមករស់នៅតំបន់ដីនេះ គេបានចេះដាំខ្លឹមសដើម្បីធ្វើការអាហារប្រចាំថ្ងៃ ក៏ ដូចជាថ្នាំឱសថមួយប្រភេទដើម្បីបង្ការប្រឆាំងជំងឺផងដែរ។ កោះ Ly Son ត្រូវបាន បង្កើតឡើងដោយកំអែរភ្នំភ្លើងដែលបានហូរចេញពីការផ្ទុះភ្នំភ្លើងមុននេះរាប់លានឆ្នាំ។ ហេតុនេះហើយ Ly Son មានលក្ខណៈធម្មជាតិ អាកាសធាតុនិងដីធ្លីដ៏ពិសេស ដោយឡែក។ រាល់កត្តាទាំងនេះបានរួមចំណែកបង្កើតឡើងរស់ជាតិនិងអត្ថប្រ យោជន៍ជាច្រើនលើសលុបនៃខ្ទឹមស Ly Son បើប្រៀបធៀបនឹងខ្ទឹមសនៅតំបន់ ផ្សេងៗ។ របរដាំខ្ទឹមសក៏ជារបរស្នូលរបស់ប្រជាជន Ly Son ទន្ទឹមនឹងរបរនេសាទ ផងដែរ។ ខ្ទឹមស Ly Son មានក្លិនក្រអូប រស់ជាតិហឹរស្រាល មិនម៉ែនហឹរខ្លាំងដូច ប្រភេទខ្ទឹមសផ្សេងៗនោះឡើយ។ ក្រៅពីនោះ គេក៏បានរកឃើញអត្ថប្រយោជន៍ ដ៏ល្អអស្ចារ្យផ្សេងៗទៀតនៃខ្ទឹមស Ly Son ដូចជា អាចបង្កើនសមត្ថភាពនៃប្រព័ន្ធ ភាពស៊ាំ បង្ការប្រឆាំងជំងឺមហារីក និងលើកស្ទួយសុខភាព ផងដែរ។ អាស្រ័យ ដោយមានអត្ថប្រយោជន៍ដ៏ល្អអស្ចារ្យទាំងនេះ ខ្ទឹមស Ly Son ត្រូវបានអតិថិជន និយមចូលចិត្តយ៉ាងខ្លាំងដោយមិនអើពើដល់តម្លៃខ្ពស់ជាងបើប្រៀបនឹងប្រភេទ ខ្ទឹមសផ្សេងៗ។ នាបច្ចុប្បន្ន ខ្ទឹមស Ly Son មានតម្លៃពី៩ម៉ឺនដល់១២ម៉ឺនដុង ក្នុងមួយគីឡូក្រាម។
សៀវភៅដៃទេសចរណ៍សុខាភិបាលនៅទីក្រុងហូជីមិញ |
សំណួរជាបន្តទៅទៀតក្នុងកម្មវិធីថ្ងៃនេះគឺរស់មិត្ត Walyou Disman នៅ ប្រទេសឥណ្ឌូនេស៊ី។ ក្នុងសំបុត្រផ្ញើរជូនចំពោះយើងខ្ញុំ លោករូបនេះបានអោយ ដឹងថា ខ្លួនកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលខាងផ្នែកសុខាភិបាលរបស់ វៀតណាម ហើយចង់បានដឹងថា នៅវៀតណាមមានសេវាកម្មទេសចរណ៍សុខា ភិបាលដែរឬទេ? លោកអ្នកនាងជាទីមេត្រី! ការទៅទេសចរណ៍ដោយគួបផ្សំនឹង ការថែទាំសុខភាព ជានិន្នាការដែលកំពុងរីកសាយភាយលើពិភពលោក។ ដោយ ក្ដាប់ជាប់បាននូវនិន្នាការនេះ មន្ទីរទេសចរណ៍និងមន្ទីរសុខាភិបាលទីក្រុង ហូជីមិញ នាពេលថ្មីៗនេះ បានបោះពុម្ភផ្សាយសៀវភៅដៃទេសចរណ៍សុខា ភិបាល ដែលឧទ្ទេសនាមព័ត៍មានជាទូទៅស្ដីពីប្រព័ន្ធទេសចរណ៍សុខាភិបាល នៅទីក្រុងហូជីមិញទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្នុងការបោះពុម្ភ ផ្សាយជាលើកដំបូង សៀវភៅដៃនេះត្រឹមតែឧទ្ទេសនាមអំពីមន្ទីរពេទ្យចំនួន១៤ ដែលស្ម័គ្រចិត្តចុះឈ្មោះចូលរួមសេវាកម្មទេសចរណ៍សុខាភិបាល ដោយឆ្លើយ តបទៅនឹងបទដ្ឋាននៃទាំងផ្នែកសុខាភិបាលនិងទេសចរណ៍ស្ដីពីតម្លៃសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពពិនិត្យនិងព្យាបាលជំងឺសម្រាប់ជនបរទេស។ តាមការស្ថិតិថា ក្នុងឆ្នាំ២០១៧ ទីក្រុងហូជីមិញបានទទួលស្វាគមន៍ភ្ញៀវទេសចរ អន្តរជាតិប្រមាណ៦លាន៣សែននាក់ និងភ្ញៀវទេសចរជាតិប្រមាណ២៥លាន នាក់។ ម្យ៉ាងវិញទៀត តម្លៃនៃសេវាសុខាភិបាលមួយចំនួននៅទីក្រុងហូជីមិញ ជាពិសេសគឺពេទ្យធ្មេញ ត្រឹមតែជា១/៣ ប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រទេសដទៃ ក្នុងតំបន់ដូចជាថៃនិងសឹង្ហបុរីនិងប្រទេសលោកខាងលិចផ្សេងៗដូចជាអាមេរិក និងអូស្ត្រាលី។ កត្តាទាំងពីរនេះបានសរអោយឃើញថា សក្ដានុពលនៃសេវាកម្ម ទេសចរណ៍សុខាភិបាលនៅទីក្រុងហូជីមិញគឺធំធេងណាស់។ នាបច្ចុប្បន្ន ផ្នែក ទេសចរណ៍និងសុខាភិបាលនៃទីក្រុងហូជីមិញកំពុងសហប្រតិបតិ្តការគ្នាដើម្បី ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ដែលមុនបង្អស់គឺតម្រង់ទៅលើទីផ្សារនៃ ប្រទេសជិតខាងដូចជាឡាវនិងកម្ពុជា។
វិថីដើរថ្មើជើងនៅតំបន់ជុំវិញបឹង Hoan Kiem |
សំណួរចុងក្រោយក្នុងកម្មវិធីថ្ងៃនេះ គឺមកពីមិត្ត Soulavang នៅប្រទេសឡាវ ដែលចង់បានស្ដាប់ការឧទ្ទេសនាមអំពីវិថីដើរថ្មើជើងនៅរដ្ឋធានីហាណូយ។ លោកអ្នកនាងជាទីមេត្រី! គិតរហូតដល់ពេលនេះ ទីក្រុងហាណូយមានតំបន់វិថី ដើរថ្មើជើងចំនួន២។ តំបន់វិថីដើរថ្មើជើងដើមដំបូងគឺតំបន់នៅជុំវិញបឹង Hoan Kiem ខ័ណ្ឌ Hoan Kiem ហើយតំបន់វិថីទី២ដែលទើបនឹងបានបើកសម្ពោធជាផ្លូវ ការនោះគឺតំបន់វិថី Trinh Cong Son នៅជុំវិញបឹង Tay ខ័ណ្ឌ Tay Ho។ ប្រព្រឹត្ត ទៅចាប់ពីវេលាម៉ោង៧យប់ថ្ងៃសុក្ររហូតដល់ដំណាច់ថ្ងៃអាទិត្យជារៀងរាល់ សប្ដាហ៍ វិថីដើរថ្មើជើងទាំងពីរនេះបាននិងកំពុងក្លាយទៅជាចំណុចលេចធ្លោ មួយនៃផ្នែកទេសចរណ៍ហាណូយ ដោយជាទីកន្លែងដើម្បីមនុស្សម្នាជួបជុំនិង លេងកំសាន្តជាមួយគ្នា។ នៅទីនេះមានសកម្មភាពសមូហភាពគួរអោយទាក់ ទាញជាច្រើនដូចជាការលេងល្បែងកំសាន្តប្រជាប្រិយ ចូលរួមក្រុមអ្នកចម្រៀង តាមដងវិថី ទស្សនាការសម្ដែងសិល្បៈ សៀក ជាដើម។ រាល់ភោជនីយដ្ឋាននិង ហាងកាហ្វេជាប់ៗគ្នាតាមដងវិថីនោះ គឺទីកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីភ្ញៀវទេសចរ អាចសម្រាកផងខណៈដែលទស្សនាលំហូរមនុស្សដើរលេងយ៉ាងសប្បាយអ៊ូអរទៀតផង។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@gmail.com៕