ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។
ក្នុងនោះ ប្រិយមិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញប្រិយមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ពីព្រះរាជាណាចក្រកម្ពុជា ប្រិយមិត្តសុខ សំណាង បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពី ពិធីចេញដំណើរទូទាំងប្រទេស ដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់សំរាមប្លាស្ទិច៖ "នេះគឺជាសកម្មភាពជាក់ស្តែង ពីព្រោះថា បើចង់ផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិចរបស់ប្រជាជន គឺយើងចាំបាច់ត្រូវឃោសនា។ ការឃោសនាយ៉ាងស៊ីជម្រៅនឹងជួយប្រជាជនគ្រប់រូប យល់ដឹង និងរួមដៃគ្នាអនុវត្តន៍ចលនានេះ។ ខ្ញុំក៏បានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងវត្ថុប្លាស្ទិក ដែលប្រើប្រាស់តែម្ដងផងដែរ"។
ពិធីចេញដំណើរទូទាំងប្រទេស ដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់សំរាមប្លាស្ទិច |
មិត្ត សុខសំណាងជាទីមេត្រី។ ពិធីចេញដំណើរទូទាំងប្រទេស ដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់សំរាមប្លាស្ទិចនឹងឃោសនាយ៉ាងខ្លាំងក្លាដល់
សហគមន៍ សំដៅចលនាដល់អតិថិជនបោះបង់ចោលទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិច និងផលិតផលប្លាស្ទិកដែលប្រើប្រាស់តែម្ដងក្នុងជីរភាពរស់នៅ។ នាបច្ចុប្បន្ននេះ សំរាមប្លាស្ទិចកំពុងជាបញ្ហាគ្រោះអាសន្នរបស់វៀតណាមក៏ដូចជារបស់សកលលោកផងដែរ។ ហេតុដូច្នេះហើយ យើងខ្ញុំជានិច្ចកាលមានគោលបំណាងថា សហគមន៍នឹងរួមដៃគ្នា ដើម្បីផ្លាស់ប្ដូរការត្រិះរិះ ក៏ដូចជាបោះប៉ង់ចោលទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិចផងដែរ។
ពិធីបើកមហោស្រពបង្ហោះខ្លែងទីក្រុងហ្វេឆ្នាំ ២០១៩ |
ប្រិយមិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីមហោស្រពបង្ហោះខ្លែងនៅទីក្រុងហ្វេ ឆ្នាំ២០១៩។ លោកអ្នកនាងជាទីមេត្រី។ នាថ្ងៃទី ៨ ខែមិថុនាកន្លងទៅ នៅទីក្រុងហ្វេ មន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានរៀបចំពិធីបើកមហោស្រពបង្ហោះខ្លែងទីក្រុងហ្វេឆ្នាំ ២០១៩ ដោយមានសកម្មភាពគួឲ្យចាប់អារម្មណ៍ជាច្រើន រួមចំណែកឧទ្ទេសនាមវប្បធម៌ សិល្បៈខ្លែងប្រពៃណីហ្វេ ទៅកាន់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មហោស្រពនេះនឹងរួមចំណែកយ៉ាងសកម្មទៅក្នុងសិល្បៈកែច្នៃ និងបង្ហោះខ្លែងប្រពៃណីនៅទីក្រុងហ្វេឲ្យអភិវឌ្ឍន៍យ៉ាងយូរអង្វែង និងប្រកបដោយចីរភាពផងដែរ៕
វិថីដើមឈើលម្អ Hoang Hoa Tham។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសំណួរគួរឱ្យចាប់អារម្មណ៍នេះរបស់មិត្ត។ មិត្ត ហេង ដា |
ប្រិយមិត្ត ហេង ដារ៉េត សិក្ខាកាមកម្ពុជាមួយរូប នៅវិទ្យាស្ថានកសិកម្មវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីវិថីដើមឈើលម្អ Hoang Hoa Tham។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសំណួរគួរឱ្យចាប់អារម្មណ៍នេះរបស់មិត្ត។ មិត្ត ហេង ដារ៉េត និងប្រិយមិត្តជាទីមេត្រី។ ពីយូរយាណាស់មកហើយ វិថី Hoang Hoa Tham ត្រូវបានប្រជាជនទីក្រុងហាណូយចាត់ទុកជាវិថីដើមឈើលម្អធំបំផុតនៅទីក្រុង។ តាំងពីរយូរណស់មកហើយ ប្រជាជននៅតាមវិថីនេះ បានប្រកបមុខរបរលក់ដើមឈើ។ វិថិនេះ បានប្រមូលផ្ដុំនូវដើមឈើ និងផ្កាគ្រប់ប្រភេទនៅទូទាំងប្រទេស។ នាចុង សប្តាហ៍ អ្នកស្រឡាញ់ផ្ដាបានមកដល់វិធីនេះដើម្បីជួបជុំគ្នា ឬជ្រើសរើសផើងផ្កាមួយសម្រាប់ខ្លួនឯង។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕