ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន៣០៩ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៧។ ក្នុងនោះ កម្មវិធី ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១៤របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំ សូមថ្លែងអំណរគុណចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិរបស់មិត្តអ្នក ស្ដាប់គ្រប់រូប។ ក្នុងនាទី “ប្រអប់សំបុត្រមិត្តអ្នកស្ដាប់” ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយ សំណួរមួយចំនួនដែលត្រូវបានផ្ញើរមកកម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ 
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1នកលេងកីឡាជិះឆ័ត្រយោង ហោះនៅវៀតណាមតែងតែជ្រើសរើសតំបន់ព្រៃភ្នំ ដែលមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ដើម្បីពេលជិះឆ័ត្រយោងក្នុងអាកាសអាច គយគន់ព្រៃឈើខៀវស្រងាត់ វាលស្រែកាំជណ្ដើរពណ៌លឿងមាសក្នុងរដូវស្រូវទុំ (រូបថត៖ VOV)

  សំបុត្រដំបូងក្នុងកម្មវិធីថ្ងៃនេះមកពីមិត្ត ហេង វុធី នៅកម្ពុជា ដោយមាន គោលបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីវិញ្ញាសារកីឡាជិះឆ័ត្រយោងហោះនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី វិញ្ញាសារកីឡាជិះឆ័ត្រយោងហោះ បានចាប់ផ្ដើមចូលមកវៀតណាមកាលពីប៉ុន្មានឆ្នាំចុងទសវត្សទី៩០នៃសតវត្សមុន។ ដល់ឆ្នាំ២០០២ ក្លឹបជិះឆ័ត្រយោងហោះវៀតណាម (Vietwings) ត្រូវបានបង្កើត ឡើងជាផ្លូវការ។ ប៉ុន្តែ នៅវៀតណាម វិញ្ញាសារកីឡានេះនៅតែបានចាត់ទុកជា វិញ្ញាសារកីឡាផ្សងព្រេងនិងមានតម្លៃថ្លៃ អញ្ចឹងបានជារហូតមកដល់ពេលនេះ បរិមាណអ្នកលេងមិនសូវច្រើនទេ ដោយមានសមាជិកត្រឹមតែ១០០នាក់នៅតាមក្លឹប នានានៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញប៉ុណ្ណោះ។ ឧបករណ៍ជិះឆ័ត្រយោងហោះ មួយឈុតតែងតែមានតម្លៃឡើងដល់ទៅរាប់ពាន់ដុល្លាអាមេរិក ហើយទាមទារ អោយអ្នកលេងត្រូវថែទាំ និងប្ដូរថ្មីជាទៀងទាត់ដើម្បីធានាសុវត្ថិភាពជាដាច់ខាត។ ម្យ៉ាងវិញទៀត នៅវៀតណាម ក៏មិនទាន់មានតំបន់លេងឆ័ត្រយោងជាផ្លូវការនៅ ឡើយទេ ប៉ុន្តែភាគច្រើនគឺអ្នកលេងស្វែងយល់ដោយខ្លួនឯងនិងណែនាំគ្នា។ អ្នកលេងកីឡាជិះឆ័ត្រយោង ហោះនៅវៀតណាមតែងតែជ្រើសរើសតំបន់ព្រៃភ្នំ ដែល មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ដើម្បីពេលជិះឆ័ត្រយោងក្នុងអាកាសអាច គយគន់ព្រៃឈើខៀវស្រងាត់ វាលស្រែកាំជណ្ដើរពណ៌លឿងមាសក្នុងរដូវស្រូវទុំ ឬហោះតាមឆ្នេរសមុទ្រគយគន់ផ្ទៃទឹកធំល្វឹងល្វើយ ជាដើម។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 តំបន់ដាំយិនសិននៅលើភ្នំ Ngoc Linh ខេត្ត Kon Tum (រូបថត៖ VOV)

សំណួរជាបន្តគឺសំណួររបស់មិត្ត សុខ ឧត្តម និស្សិតកម្ពុជាម្នាក់ ដែលសួរ អំពីព្រៃយិនសិន Ngoc Linh នៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! យិនសិន Ngoc Linh ជាប្រភេទយិនសិនដែលរីកលូតលាស់នៅក្នុងព្រៃចាស់តាមជើងភ្នំ Ngoc Linh ខេត្ត Kon Tum ដែលមានកំពស់ក្នុងចន្លោះពី១២០០ ម៉ែត្រដល់២០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាមួយលក្ខណៈអាកាសធាតុនិងដីធ្លីពិសេស។ ប្រសិនបើ ដាំយិនសិន Ngoc Linh ដោយការចំណាយដំបូងប្រមាណ៣ពាន់លានដុងក្នុង មួយហិកតានោះ គឺក្រោយរយៈពេល៥ឆ្នាំ យើងអាចទទួលបានប្រាក់ចំណូល ចំនួន៣០ពាន់លានដុង។ ក្រោយរយៈពេល២០ឆ្នាំអភិរក្សនិងពង្រីកដើមពូជមក ខេត្ត Kon Tum បានអភិវឌ្ឍការដាំយិនសិន Ngoc Linh លើផ្ទៃដីចំនួន៥០០ ហិកតា ដែលប្រមូលផ្ដុំនៅឃុំចំនួន៩ចំណុះស្រុក Tu Mo Rong និងស្រុក Dak Glei ព្រមទាំងត្រូវបានផ្ដល់ម៉ាក់សម្គាល់ភូមិសាស្ត្រទំនិញ ផងដែរ។ តំបន់យិន សិននេះបានបង្កើតការងារធ្វើសម្រាប់គ្រួសារចំនួនជនជាតិភាគតិចចំនួន៣០០ គ្រួសារនៅក្នុងតំបន់។ ក្រៅពីនោះ ចាប់ពីឆ្នាំ២០១១មក ជារៀងរាល់ឆ្នាំមានដើម ពូជចំនួន៥ម៉ឺនដើមត្រូវបានបញ្ជូនដោយឥតគិតថ្លៃអោយប្រជាជនដាំដុះដោយ ខ្លួនឯង សំដៅបង្កើនប្រាក់ចំណូលហើយ លើកកំពស់មនសិការការពារព្រៃ ក៏ដូច ជាប្រភេទថ្នាំរុក្ខជាតិដ៏ថ្លៃថ្លាជាពិសេសនៃតំបន់នេះផងដែរ។ នាបច្ចុប្បន្ន យិនសិន Ngoc Linh មានតម្លៃលក់លើទីផ្សារក្នុងចន្លោះពី៦៥លានដល់១៥០លានដុងក្នុង មួយគីឡូក្រាម។ នេះជាប្រភេទយិនសិនមួយក្នុងចំណោមប្រភេទយិនសិនថ្លៃថ្លា បំផុតលើពិភពលោក រួមមានយិនសិន Ngoc Linh យិនសិនកូរ៉េ យិនសិនអាមេរិក និងយិនសិនចិន។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ឆ្នេរសមុទ្រនៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម (រូបថត៖ VOV) 

សំណួរចុងក្រោយក្នុងនាទី “ប្រអប់សំបុត្រមិត្តអ្នកស្ដាប់” ថ្ងៃនេះមកពីមិត្តអ្នក ស្ដាប់ Adriel Amaya នៅគុយបា ដែលសួរថា នៅវៀតណាមមានឆ្នេរសមុទ្រល្បី ល្បាញលើពិភពលោកណាដែរឬទេ? លោកអ្នកនាងជាទីមេត្រី ជាប្រទេសមួយដែល មានឆ្នេរសមុទ្រលាតសន្ធឹងជាង៣០០០គីឡូម៉ែត្រ វៀតណាមមានឆ្នេរសមុទ្រដ៏ ស្អាតអស្ចារ្យជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាង ច្រើនកុះករ។ អាចនិយាយដល់ឈូងសមុទ្រ Ha Long ឆ្នេរសមុទ្រ My Khe ទីក្រុង Da Nang ឆ្នេរសមុទ្រ Cua Dai ទីក្រុង Hoi An ឈូងសមុទ្រ Lang Co ឆ្នេរសមុទ្រ Nha Trang ឈូងសមុទ្រ Ninh Van ឆ្នេរសមុទ្រ Phu Yen និងឆ្នេរសមុទ្រ Phu Quoc ជាដើម។ បណ្ដាឆ្នេរសមុទ្រនិងឈូងសមុទ្ររបស់វៀតណាមតែងតែ ត្រូវបានបោះឆ្នោតចូលក្នុង top ឆ្នេរសមុទ្រឬរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ បំព្រងគួរអោយទាក់ទាញបំផុតលើពិភពលោក ដោយទស្សនាវដ្តីអន្តរជាតិប្រកប ដោយប្រជាប្រិយភាពនានា។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ ជូន។ ប្រសិនបើ លោកអ្នកនាងមានសំណួរអ្វីខ្លះ សូមផ្ញើរមកអាស័យដ្ឋាន៖ កម្ម វិធីផ្សាយជាភាសាខ្មែរ គណៈកម្មការផ្សាយជាភាសាអន្តរជាតិ លេខ៤៥វិថី Ba Trieu ទីក្រុងហាណូយឬ email៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ