ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មារធិការផ្សាយជាភាសាបរទេសរបស់ VOV ទទួលបានសំបុត្រនិង ទូរស័ព្ទជាច្រើនពីមិត្តអ្នកស្ដាប់ទូទាំងពិភពលោក ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ សំបុត្រដែលត្រូវបាន ផ្ញើរមកកាន់យើងខ្ញុំមិនត្រឹមតែបង្ហាញពីគោលបំណងចង់ស្ដាប់ការឆ្លើយសំណួរ ការស្រាយបំភ្លឺបញ្ហានានាដែលមិត្តអ្នកស្ដាប់យកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំង ជាការលើកទឹកចិត្តនិងការចែករំលែកដ៏ស្មោះត្រង់ទៀតផង។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ប្រជាជនវៀតណាមអនុវត្តយ៉ាងម៉ឺងមាត៉នូវអនុសាសន៍ស្ដីពីការពាក់ម៉ាស់នៅកន្លែងសាធារណៈ (រូបថត៖ TTXVN) 

  មិត្តអ្នកស្ដាប់ លីន ចំរុង នៅកម្ពុជា បានផ្ញើរសំបុត្រចែករំលែកថា៖ “ខ្ញុំបានតាមដានយ៉ាងដិតដល់នូវព័ត៌មានស្ដីពីការវិវត្តន៍នៃជំងឺ Covid-19 នៅតាម ប្រទេសនានាក្នុងតំបន់ ក្នុងនោះមានប្រទេសវៀតណាមផង ហើយឃើញថា អ្នក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះយ៉ាងល្អ។ អញ្ចឹងតើអ្នកអាចចែករំលែក ពីវិធីដែលគ្រួសារនីមួយៗនៅវៀតណាមអនុវត្តដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានឬទេ?”

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគ ស្មាញនៃជំងឺ Covid-19 នៅប្រទេសជាច្រើន ព្រមទាំងជួយជ្រោមជ្រែងការអំពាវនាវ “ប្រយុទ្ធប្រឆាំងនឹងជំងឺដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” របស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលនោះ ប្រជាជនទូទាំងប្រទេសវៀតណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ញត្តិនិងអនុសាសន៍នានាដូចជា ដាក់កំហិតជាអតិបរមាលើការធ្វើដំណើរ ចេញក្រៅផ្ទះឬប្រមូលផ្ដុំមនុស្សជាច្រើន។ ក្នុងករណីចាំបាច់ខានមិនបានដែល ត្រូវចេញក្រៅផ្ទះ ជានិច្ចកាលពាក់ម៉ាស់ រក្សាចម្ងាយនៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកផ្សេងៗ។ ថែទាំសុខភាពផ្ទាល់ខ្លួន លាងដៃយ៉ាងញឹកញាប់ដោយសាប៊ូឬទឹក លាងដៃកំចាត់មេរោគ បោសសម្អាតអនាម័យផ្ទះសម្បែង។ ជាពិសេសគឺប្រតិបត្តិ យ៉ាងដាច់ខាតនូវបទបញ្ញតិ្តស្ដីពីការដាក់នៅដាច់ដោយឡែកនៅពេលប៉ះពាល់ជា មួយអ្នកឆ្លងវីរុស ឬសង្ស័យឆ្លងវីរុស ហើយនាពេលថ្មីៗនេះគឺការបិទទ្វារជា បណ្ដោះអាសន្នហាងលក់ទំនិញ សេវាកម្មមិនចាំបាច់ ដើម្បីរាំងខ្ទប់ការឆ្លងវីរុស។ វៀតណាមបាននិងកំពុងគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អហើយទទួលបានការវាយតម្លៃខ្ពស់របស់ប្រទេស អង្គការនិងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន។

ក៏ពាក់ព័ន្ធដល់ជំងឺ Covid-19 ដែរ មិត្តអ្នកស្ដាប់ Jacques Augustine នៅ បារាំង បានផ្ញើរសំបុត្រសួរថា តើមន្ទីរពេទ្យនៅវៀតណាមត្រូវធ្វើសកម្មភាព លើសពីសមត្ថភាពដូចនៅបារាំងក្នុងដំណាក់កាលបច្ចុប្បន្នដែរឬទេ? ការទិញ ម៉ាស់នៅវៀតណាមងាយស្រួលទេ? ដូចនឹងព័ត៌មានដែលយើងខ្ញុំធ្វើបច្ចុប្បន្ន ភាពជារៀងរាល់ថ្ងៃ នាបច្ចុប្បន្ន បណ្ដាមូលដ្ឋានសុខាភិបាលព្យាបាលឲ្យអ្នកជំងឺ Covid-19 នៅវៀតណាមនៅតែធានាយ៉ាងគ្រប់គ្រាន់នូវប្រភពធនធាននិង មធ្យោបាយដ៏ល្អបំផុតដើម្បីព្យាបាលឲ្យអ្នកជំងឺ Covid-19។ ការទិញម៉ាស់នៅ វៀតណាមក៏មិនជួបការលំបាកជាច្រើនទេ ដោយសារសហគ្រាសវាយនភ័ណ្ឌ ក៏ដូចជាមូលដ្ឋានឯកជននានាកំពុងជំរុញខ្លាំងការផលិតម៉ាស់ ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ប្រជាជនទូទាំងប្រទេស។ ទង្វើផ្ទុកបម្រុងទំនិញដើម្បីដំឡើងតម្លៃឬ ផលិតម៉ាស់ក្លែងក្លាយទាំងអស់សុទ្ធតែត្រូវដាក់ពិន័យយ៉ាងតឹងរឹងដោយឈរលើច្បាប់។

លោកអ្នកនាងជាទីមេត្រី! ក្រោយពីព័ត៌មានស្ដីពីជំងឺរាតត្បាតសកល Covid-19 យើងខ្ញុំនឹងលំហែអារម្មណ៍បន្តិចដោយខ្លឹមសារពាក់ព័ន្ធដល់ទេសចរណ៍វៀតណាម។ នេះក៏ជាគោលបំណង់របស់មិត្តអ្នកស្ដាប់ ឆៃវិទូ និស្សិតកម្ពុជា ដែល ចង់បានស្ដាប់ការឧទ្ទេសនាមអំពីសកម្មភាពទេសចរណ៍ អភិរក្សភូមិបុរាណនៅវៀតណាម។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ភូមិកុលាលភាជន៍ Bat Trang នៅទីក្រុងហាណូយ 

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ចាប់ពីច្រើនឆ្នាំមក អាជ្ញាធរនិង ប្រជាជននៅតាមភូមិបុរាណនានាដោយមានអាយុកាលរាប់រយឆ្នាំដូចជាភូមិបុរាណ Duong Lam (ហាណូយ) ភូមិបុរាណ Phuoc Tich (ហ្វេ) និងភូមិបុរាណ Phuoc Loc Tho (ឡុងអាន) បានជំរុញខ្លាំងសកម្មភាពរក្សានិងពង្រីកតម្លៃរបស់ ភូមិដូចជាឃោសនាក្នុងសហគមន៍ បោសសម្អាតអនាម័យ បរិស្ថាន ទេសភាព នៅតាមកេរ្តិ៍ដំណែលបុរាណក្នុងភូមិ ជាដើម។ ទន្ទឹមនឹងការអភិរក្សតម្លៃចាស់ៗ អ្នកភូមិក៏បង្កើនការផ្សព្វផ្សាយ តភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍នានាដើម្បី ទាក់ទាញភ្ញៀវមកទស្សនាភូមិ។ យើងខ្ញុំក៏មានអត្ថបទសរសរមួយចំនួនដែល ឧទ្ទេសនាមអំពីការអភិវឌ្ឍទេសចរណ៍សហគមន៍នៅភូមិ Duong Lam ឬបទ ពិសោធន៍ធ្វើគ្រឿងភាជន៍គួរឲ្យចាប់អារម្មណ៍នៅភូមិ Bat Trang ដែលត្រូវបាន ផ្សាយតាមរលកវិទ្យុនិងបង្ហោះលើទំព័រវែបសាយ vovworld.vn។

តើលោកអ្នកធ្លាប់បានទៅទស្សនានៅភូមិបុរាណណាមួយរបស់វៀតណាមដែរឬនៅ? ប្រសិនបើ នៅទេ លោកអ្នកសូមគប្បីសាកមកម្ដងហើយសូមចាំចែករំលែក ចំណាប់អារម្មណ៍ជាមួយយើងខ្ញុំណា។ រាល់សំបុត្ររបស់មិត្តអ្នកស្ដាប់សូម ផ្ញើរមកកាន់អាស័យដ្ឋានកម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ទីក្រុងហាណូយឬ email៖ Vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ