ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ចំនួន 366 ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន 11។ ជាបន្តទៅនេះ យើងខ្ញុំសូមចែករំលែកខ្លឹមសារនៃសំបុត្រមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្តាកន្លងទៅ។
ផ្សារទំនើបចល័តនៅទីក្រុង Da Nang |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតវិទ្យុសម្លេវវៀតណាម (VOV) (ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៤៥) មិត្តអ្នកស្ដាប់ Johnny RamírezLópez មកពីប៉េរូបានសរសេរថា៖ “ សូមអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំ នៃថ្ងៃបង្កើត VOV ។ ខ្ញុំសូមជូនពរមិត្តទាំងអស់គ្នាដោយស្មោះអស់ពីដួងចិត្ត។ ទន្ទឹមនឹងនេះ មិត្តអ្នកស្ដាប់ដទៃទៀតក៏បានសម្ដែងនូវក្តីស្រឡាញ់ចំពោះ VOV៥ ក្នុងឱកាសនេះ។ មិត្តអ្នកស្ដាប់ José Monsalve បានផ្ញើសំបុត្រដល់កម្មវិធីផ្សាយជាភាអេស្ប៉ាញដោយកោតសរសើរចំពោះ“ កិច្ចខិតខំប្រឹងប្រែងក្នុង ការផ្សព្វផ្សាយវប្បធម៌វឪតណាម ក៏ដូចជារូបភាពរបស់លោកប្រធានហូជីមិញ ទៅកាន់ពិភពលោក” ។ ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់។ ហើយប្រធានបទអំពីជំងឺរាតត្បាត COVID – 19 នៅតែជាប្រធានបទ ដែលត្រូវបានមិត្តអ្នកស្ដាប់ចាប់អារម្មណ៍បំផុត។ មិត្តអ្នកស្ដាប់ ថាច់ សាភា មកពីកម្ពុជាបានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយបានចែករំលែកថា៖ “ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ខ្ញុំបានដឹងថា វៀតណាមបានដាក់ឲ្យដំណើរការផ្សារទំនើបចល័តនៅទីក្រុង Da Nang ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ តើផ្សារទំនើបនេះ ដំណើរការយ៉ាងដូចម្តេច សូមជួយខ្ញុំស្វែងយល់បន្ថែមផង។ សូមអរគុណ។ មិត្តថាច់ សាភា និងប្រិយមិត្តជាទីមេត្រី បន្ទាប់ពី“ ម៉ាស៊ីន ATM ចែកអង្ករ” និង“ ម៉ាស៊ីន ATM ចែកម៉ាស”នោះ នាពេលថ្មីៗនេះ ផ្សារទំនើបចល័តក្នុងរដូវកាលកូវីដ ១៩ របស់ក្រុមការងារសង្គមជំនាញ ទីក្រុង Da Nang បានដាក់ឲ្យដំណើរការជាលើកដំបូងនៅទីក្រុង Da Nang។ នៅក្នុងផ្សារទំនើបចល័តនេះ មនុស្សគ្រប់រូបអាចជ្រើសរើសចំណី ស្បៀងអាហារចំបាច់ដូចជា៖ មីកញ្ចប់ មីសួ អង្ករ គ្រឿងទេស ទឹកដោះគោ ស៊ុត សាច់ ត្រី និង បន្លែគ្រប់ប្រភេទដោយសេរី។ លើសពីនេះទៀត ផលិតផលប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចជាជែលលាងដៃ ទឹកអំបិល និងម៉ាសក៏ត្រូវបានជូន ឥតគិតថ្លៃផងដែរ។ ទន្ទឹមនឹងនេះ គណៈចាត់តាំងក៏បានផ្ដោតសំខាន់លើការការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្នុងផ្សារទំនើបនេះដែរ។ ជាក់ស្ដែង មុនពេលទិញទំនិញ អតិថិជនត្រូវលាងដៃសំលាប់មេរោគ វាស់សីតុណ្ហភាពរាងកាយ ពាក់ម៉ាស និងស្រោមដៃកៅស៊ូ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានផ្សាយព័ត៌មានជាច្រើន អំពីស្ថានភាពជំងឺរាតត្បាត COVID – 19 នៅវៀតណា នៅលើគេហទំព័រ៖ vovworld.vn ។ សូមអញ្ជើញប្រិយមិត្តស្វែងយល់បន្ថែមណា។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “ភូមិ Da Bia” ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសែនសុខមានបំណងចង់ស្វែងយល់ផងដែរ។
សកម្មភាពចែវទូកនៅភូមិ Da Bia
ឃុំ Tien Phong ស្រុក Da Bac ខេត្ត Hoa Binh
|
មិត្តគីមសែនសុខ និងប្រិយមិត្តជាទីមេត្រី។ ភូមិ Da Bia ឃុំ Tien Phong ស្រុក Da Bac ខេត្ត Hoa Binh នៅតែរក្សាបានទេសភាពរហោស្ថានធម្មជាតិដដែល ហើយជាគោលដៅគួរឲ្យទាក់ទាញពិសេស ចំពោះភ្ញៀវទេសចរ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ស្ងប់ស្ងាត់ សុខសាន្ត ពោលគឺមិនអ៊ូអរ ខ្ទរខ្ទារដូចជានៅទីក្រុងឡើយ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរអាច ក្រេបយកខ្យល់អាកាសស្រស់បរិសុទ្ធ នៅតំបន់ព្រៃភ្នំរហោស្ថាន គយគន់ពពកសស្គុះ រសាត់អណ្ដែតលើវេហា។ មកដល់ Da Bia ភ្ញៀវទេសចរក៏បានចូលរួមសកម្មភាពនានា ដូចជា៖ ធ្លាក់កង់ ឬធ្វើដំណើរថ្មើរជើង ទស្សនា ស្រាវជ្រាវផ្ទះឈើផុតពីដីបុរមបុរាណ។ ទន្ទឹមនេះ ភ្ញៀវទេសចរក៏បានចូលរួមលេងល្បែងកំសាន្តនៅលើផ្ទៃទឹក ដូចជាចែវទូក kayak ងុតទឹកល្បាក់ លុយទឹកជ្រោះ និងស្វែងយល់ល្អាងភ្នំគួរឲ្យចាប់អារម្មណ៍។ បន្ទាប់ពីចូលរួមសកម្មភាពទាំងនេះ ភ្ញៀវទេសចរបានសម្រាកលំហែប្រាណ ក្រោមទឹកថ្លាត្រជាក់ ពិសាម្ហូបសាមញ្ញពិសេសប្រចាំតំបន់ នៃតំបន់ព្រៃភ្នំជនបទ។ រាត្រីនៅលើភូមិ Da Bia មិនសូវមានចង្កៀងបំភ្លឺឡើយ ភ្ញៀវទេសចរអាចគយគន់តារាលើផ្ទៃមេឃ សម្របខ្លួននឹងបទចម្រៀង ទំនុកក្បាច់រាំ ដែលត្រូវបានប្រជាជននៅទីនេះសម្ដែងផងដែរ។
លោកអ្នកនាងជាទីមេត្រី តើប្រិយមិត្តមានបំណងចង់ទទួលបានដំណើរទេសចរណ៍ដោយឥតគិតថ្លៃរយៈពេល ៥ ថ្ងៃមកកាន់វៀតណាមដែរឬអត់។ នេះគឺជារង្វាន់សម្រាប់អ្នកនិពន្ធ ចំនួន ៣ រូប ដែលមានអត្ថបទប្រឡងឆ្នើមបំផុត នៅពេលចូលរួមការប្រឡង “ តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ដែលរៀបចំឡើងដោយ VOV ចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ និងបញ្ចប់នាថ្ងៃទី 30 ខែសីហាឆ្នាំ ២០២០ ។ ការកំណត់ សំនួរ និងរង្វាន់គួរឲ្យទាក់ទាញនៃការប្រលងនេះត្រូវបានយើងខ្ញុំបង្ហោះនៅលើគេហទំព័រ vovworld.vn ហើយ។ លោកអ្នកនាងអាចអញ្ជើញសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន ដើម្បីចូលរួមផងណា។ លោកអ្នកនាងកុំស្ទាក់ស្ទើរអី សូមផ្ញើអត្ថបទប្រឡង ឬសំនួរ មតិយោបល់ មកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល vov5khmer@gmail.com ។ យើងខ្ញុំនឹងឆ្លើយសំណួរទាំងអស់របស់លោកអ្នកនាង។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ។