ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៥៩  របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៦។ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១៣។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបង្ហាញមតិយោបល់ និងការចែករំលែកពីអារម្មណ៍ល្អៗរបស់ខ្លួនអំពីរូបភាពប្រទេសនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ (SEA Games 31) និងប៉ារ៉ាហ្គែមអាស៊ានលើកទី ១១ (Paragames 11) នៅវៀតណាម (រូបថត៖ VTV)

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Sam Saly មកពីប្រទេស    កម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដើម្បីបង្ហាញពីចំណាប់អារម្មណ៍នៅពេលដែលវៀតណាមបានប្រកាសស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ (SEA Games 31) និងប៉ារ៉ាហ្គែមអាស៊ានលើកទី ១១ (Paragames 11) នៅវៀតណាម។ ហេតុដូច្នេះមិត្តអ្នកស្តាប់នេះមានបំណងចង់ឱ្យកម្មវិធីណែនាំជាលំអិតបន្ថែមទៀតអំពីព្រឹត្តិការណ៍នេះ។

ប្រិយមិត្តជាទីរាប់អាន។ នាពេលថ្មីៗនេះ ពិធីប្រគល់រង្វាន់សម្រាប់ការបង្កើតស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងប៉ារ៉ាហ្គេអាស៊ានលើកទី ១១ ត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានកីឡាវៀតណាម។ រូបសត្វតំណាងទទួលបានជ័យលាភីក្នុងពិធីនេះគឺជារូបសត្វសៅឡាព្រៃ (SaoLa- Pseudoryx nghetinhensis ) តាមរយៈការរចនារបស់វិចិត្រករ Ngo Xuan Khoi ។ រូបភាពសៅឡាព្រៃ មិនត្រឹមតែបង្កប់នូវអត្ថន័យក្នុងការឃោសនាការពារប្រភេទសត្វកម្រជិតផុតពូជប៉ុណ្ណោះទេ ថែមទាំងក៏ផ្សព្វផ្សាយអំពីរូបភាពដ៏ពិសេសនៃប្រភេទសត្វកម្រដ៏ឆ្លាតវៃនិងគួរឱ្យស្រឡាញ់ទៀតផង។ ទន្ទឹមនឹងនេះស្លាកសញ្ញានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១គឺជារូបភាព“បក្សីហោះលើមេឃ និងរូបបាតដៃមានរាងអក្សរ V” របស់អ្នកនិពន្ធ Hoang Xuan Hieu ដែលបំផុសគំនិតពីរូបភាពកីឡាករដាក់ដៃទៅលើទ្រូងខាងឆ្វេងដែលជាទីតាំងមានទង់ជាតិពណ៌ក្រហម និងផ្កាយពណ៌លឿងរបស់វៀតណាម។ ស្លាកសញ្ញានិងរូបសត្វតំណាងទាំងនេះ បានបង្ហាញពីការរីកសាយភាយនិងការជក់ចិត្តយ៉ាងសកម្មក្នុងការកសាងអាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាពនិងការតភ្ជាប់គ្នាផងដែរ។

ទាក់ទងនឹងវិស័យទេសចរណ៍ កម្មវិធីយើងខ្ញុំក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ Valy Nhem ដោយមានបំណងចង់ស្វែងយល់អំពីតំបន់ទេសចរណ៍សហគមន៍ «កូនកោះសត្វឆាប» (ឬហៅថា កូនកោះ Con Chim) នៅខេត្ត Tra Vinh។ តោះយើងរួមគ្នាស្វែងយល់ពីគោលដៅទេសចរណ៍នេះណា៎!

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2តំបន់ទេសចរណ៍សហគមន៍ «កូនកោះសត្វឆាប» (ឬហៅថាកូនកោះ Con Chim) នៅខេត្ត Tra Vinh (រូបថត៖ senhongtour)

កូនកោះ Con Chim  គឺជាគោលដៅទេសចរណ៍សហគមន៍ថ្មីមួយនៅខេត្ត Tra Vinh ដោយសារនៅទីនេះទទួលបានអំណោយផលខាងភូមិសាស្ត្រពីធម្មជាតិ របៀបការពារបរិស្ថាន និងថែរក្សាវប្បធម៌ ដែលពោរពេញទៅដោយភាពសាមញ្ញនិងគួរឲ្យទាក់ទាញពីអត្តាសញ្ញាណនៅស្រុកស្រែផងដែរ។ ពេលមកដល់ទីនេះ ភ្ញៀវទេសចរអាចមានភាពសុខដុមរមនាជាមួយធម្មជាតិ ព្រមទាំងរីករាយនឹងម្ហូបអាហារប្រជាប្រិយក្នុងស្រុកឬក៏ស្តាប់បទចម្រៀងស្នេហានៅភាគខាងត្បូងវៀតណាម ហើយល្អជាងគេបំផុតគឺយើងមានឱកាសស្រូបយកខ្យល់អាកាសបរិសុទ្ធនិងបរិស្ថានស្អាតស្អំនៅទីនេះផងដែរ។ ជាពិសេស ភ្ញៀវទទេសចរមកកូនកោះ Con Chim មិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលផ្លាស្ទិច ដើម្បីចៀសវាងពីការបោះចោលកាកសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាន។ ជាមួយនឹងគុណសម្បត្តិនៃភូមិសាស្ត្រនិងធម្មជាតិ កូនកោះ Con Chim ប្រាកដក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរនៅចុងសប្តាហ៍។

ដើម្បីបន្តកម្មវិធីថ្ងៃនេះយើងខ្ញុំនឹងចំណាយពេលណែនាំដល់មិត្តអ្នកអានអំពីអត្ថបទដោយមានចម្លើយល្អនិងគួរឱ្យចាប់អារម្មណ៍ចំពោះសំនួរនីមួយៗក្នុងការការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០" ។ ជាពិសេស អត្ថបទនៅសប្តាហ៍នេះសូមផ្តោតលើចម្លើយល្អបំផុតចំពោះសំណួរអំពីការបង្ការនិងទប់ស្កាក់ជំងឺកូវីដ១៩ (Covid-19) នៅវៀតណាម។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3 ឈូងសមុទ្រ Ha Long  ខេត្ត Quang Ninh (រូបថត៖ kienthuc.net.vn)

មិត្តអ្នកស្តាប់ជាទីគោរព! អត្ថបទដែលឆ្លើយសំនួរនេះ ភាគច្រើនវាយ   តំលៃថាប្រទេសវៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតសកល ហើយក៏ក្លាយទៅជាចំណុចភ្លឺស្វាងដ៏កម្រនិងជាក្តីសង្ឃឹមសំរាប់ជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ពន្យល់អំពីជោគជ័យនេះ មិត្តអ្នកស្តាប់ទាំងអស់បានលើកឡើងថារដ្ឋាភិបាលវៀតណាមមានដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ ទាន់ពេលវេលានិងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត ដូចជាការបិទព្រំដែន ធ្វើការចត្តាឡីស័ក និងរក្សាគម្លាតសង្គមជាដើម។ វិធានការទាំងនេះរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញការគោរពខ្ពស់ចំពោះអាយុជីវិតនិងសុខភាពរបស់ប្រជាជននិងពោរពេញទៅដោយលក្ខណៈមនុស្សធម៍ផងដែរ។ ជាក់ស្តែងមិត្តអ្នកស្តាប់ Xuē Fèi (ជនជាតិចិន) បានវាយតម្លៃថា៖បន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើង រដ្ឋាភិបាលវៀតណាមតែងតែប្រកាន់ខ្ជាប់តាមទស្សនៈបើកចំហរ និងតម្លាភាព ព្រមទាំងលើកកំពស់ស្មារតីទទួលខុសត្រូវ និងប្រកាសស្ថានភាពរាតត្បាតទាំងក្នុងនិងក្រៅប្រទេសទាន់ពេលវេលា ក៏ដូចជាចែករំលែកលទ្ធផលនៃការស្រាវជ្រាវវ៉ាក់សាំងសម្រាប់ការបង្ការជំងឺរាតត្បាតយ៉ាងឆាប់រហ័ និងឆ្លើយតបយ៉ាងសកម្មចំពោះការចាប់អារម្មណ៍របស់មិត្តភក្តិអន្តរជាតិផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមក៏តភ្ជាប់ទំនាក់ទំនងជាទៀងទាត់ជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាមួយប្រទេសដទៃទៀតឲ្យបានទាន់ពេលវេលាផងដែរ»

លោកអ្នកនាងជាទីមេត្រី! ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណចំពោះការធ្វើរូមដំណើររបស់មិត្តអ្នកអានទាំងអស់។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។

ប្រតិកម្មទៅវិញ

ផ្សេងៗ