ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៣៦ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៩ ។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មានប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាស៊ីដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានកិត្យានុភាព បំផុតនៅលើពិភពលោក

ក្នុងសប្តាហ៍កន្លងមកនេះ មានមិត្តអ្នកស្តាប់ជាច្រើនបានចាប់អារម្មណ៍ការដែលវៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ AstraZeneca ជាផ្លូវការ។ ជាក់ស្តែង មិត្តអ្នកស្តាប់ រិទ្ធីគីម - និស្សិតសាកលវិទ្យា  ល័យ Tra Vinh បានផ្ញើរសំបុត្រមកកាន់កម្មវិធីដើម្បីសំដែងពីបំណងចង់ស្វែងយល់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ។

មិត្តអ្នកស្តាប់ រិទ្ធីគីម ជាទីរាប់អាន! ចាប់តាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងទីក្រុងនិងខេត្តចំនួន ១៣ ក្នុងនោះមានទីក្រុងហូជីមិញ ទីក្រុងហាណូយនិងខេត្ត Hai Duong ។ ក្នុងដំណាក់កាលទី ១ មន្ទីរពេទ្យត្រូពិចនៃទីក្រុងហូជីមិញ ត្រូវបានបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩០០ ដូស ក្នុងចំណោមវ៉ាក់សាំងសរុបចំនួនជាង ១១៧.៦០០ ដូស។ បុគ្គលិកដែលចូលរួមដោយផ្ទាល់ក្នុងការទទួលអ្នកជំងឺ ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងដំបូង។ គេរំពឹងថា នៅឆ្នាំ ២០២១ វ៉ាក់សាំងកូវីដ-១៩ ដែលនិងមានចំនួនជាង ១០០ លានដូសនឹងត្រូវបានចាក់ ហើយនេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតដែលមិនធ្លាប់មានពីមុនមកនៅប្រទេសវៀតណាម។ ក្រសួងសុខាភិបាល បានឲ្យដឹងថែមទៀតថាវៀតណាមគ្រាន់តែជ្រើសទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានត្រួតពិនិត្យយ៉ាងម៉ឹងម៉ាត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយក៏ត្រូវបានអនុម័តដោយស្ថាប័នគ្រប់គ្រងឱសថយ៉ាងតឹងរឹង (SRA) ក៏ដូចជាមានតម្លៃសមរម្យផងដែរ។ ជាមួយនឹងការចាក់វ៉ាក់សាំងជាប្រវត្តិសាស្ត្រនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាស៊ីដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានកិត្យានុភាព បំផុតនៅលើពិភពលោក។

ប្រិយមិត្តជាទីគោរពរាប់អាន! ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នេះដែរ។ ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ តារាសាគរ បានផ្ញើសំបុត្រមកកាន់កម្មវិធីនេះដើម្បីបង្ហាញបំណងចង់ស្វែងយល់ព័ត៌មានបន្ថែមអំពីម៉ាស់ការពារ Wakamono  - ដែលជាការច្នៃប្រឌិតថ្មីរបស់វៀតណាមក្នុងការកំចាត់វីរុសកូរ៉ូណារហូតដល់ ៩៩% ដំបូងបង្អស់នៅលើពិភពលោកដោយប្រើប្រាស់បច្ចេកវិទ្យា Nano Biotech។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ម៉ាស់ការពារឈ្មោះ Wakamono  គឺជាម៉ាស់វេជ្ជសាស្រ្តប្រឆាំងនឹងវីរុសកូរ៉ូណារហូតដល់ ៩៩% ដំបូងបង្អស់នៅលើពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា Nano Biotech (រូបថត៖ wakamonobio)

មិត្តអ្នកស្តាប់ តារាសាគរ  ជាទីរាប់អាន! ម៉ាស់ការពារឈ្មោះ Wakamono  គឺជាម៉ាស់វេជ្ជសាស្រ្តប្រឆាំងនឹងវីរុសកូរ៉ូណារហូតដល់ ៩៩% ដំបូងបង្អស់នៅលើពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា Nano Biotech ហើយត្រូវបានទទួលស្គាល់ដោយ CE Marking របស់អឺរ៉ុប រួមទាំងត្រូវបានអនុញ្ញាតអោយដាក់ម៉ាក់យីហោនៅលើប្រអប់ម៉ាស់ការពារនេះ។ ការច្នៃប្រឌិតទាំងអស់នេះត្រូវបានបង្កើតឡើងដោយជនជាតិវៀតណាម ១០០% និងជាម្ចាស់នៃការប្រើប្រាស់   បច្ចេកវិទ្យា ចាប់ពីផលិតកម្មវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ក៏ផលិតនៅវៀតណាមផងដែរ។ នេះគឺជាការច្នៃប្រឌិតរបស់លោក Lai Nam Hai  - ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Wakamono  ដែលជាក្រុមហ៊ុនបានបង្កើតឡើងអស់រយៈពេល ១០ ឆ្នាំ ដោយមានជំនាញក្នុងការស្រាវជ្រាវបច្ចេកវិទ្យានិងផលិតវត្ថុធាតុដើម  Nano Biotech នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ខ័ណ្ឌ៩ ទីក្រុងហូជីមិញ។ ហេតុនេះហើយ ម៉ាស់ការពារ ៤ ស្រទាប់នេះ មានស្រទាប់ខាងក្នុងដែលធ្វើពីក្រណាត់ នឹងត្រូវបានស្រោបដោយ Gecide មានមុខងារកំចាត់មេរោគ ដែលផលិតដោយផ្តាច់មុខដោយ Wakamono ។ នៅពេល វីរុសប៉ះពាល់ ឬទំជាប់នៅលើស្រទាប់ក្រណាត់នេះ វានឹងត្រូវកំចាត់ភ្លាមតែម្តង។ គួរបញ្ជាក់ថា ការប្រើម៉ាស់ការពារប្រឆាំងវីរុសកូរ៉ូណាឡើងដល់ ៩៩%របស់ Wakamono អាចកាត់បន្ថយ      អត្រាឆ្លងជំងឺកូវីដ-១៩ គួរឲ្យកត់សម្គាល់ ហើយថែមទាំងជួយកាត់បន្ថយការចម្លងមេរោគប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២១ ម៉ាស់ការពារ Wakamono ប្រឆាំងនឹងកូរ៉ូណាវីរុស ៩៩%  ប្រមាណជាង ១០ លានម៉ាស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ភូមិសិប្បកម្មធ្វើធូប  Xuan Thuy ក៏ជាគោលដៅដ៏ល្បីល្បាញមួយរបស់ប្រទេសវៀតណាម ពីព្រោះទីនេះត្រូវបានគេចាត់ទុកថាជាកន្លែងរក្សាសម្រស់នៃអតីតរាជធានីបុរាណ Hue (រូបថត៖ravelmag.vn)

លោកអ្នកនាងជាទីរាប់អាន! មិត្តអ្នកស្តាប់ជាទីមេត្រី! ការស្វែងយល់អំពីសោភ័ណភាពវប្បធម៌នៅតាមភូមិសិប្បកម្មប្រពៃណីរបស់វៀតណាម ក៏ជាបទពិសោធន៍គួរឲ្យទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅវៀតណាម ។ ភូមិសិប្បកម្មធ្វើធូប  Xuan Thuy ក៏ជាគោលដៅដ៏ល្បីល្បាញមួយរបស់ប្រទេសវៀតណាម ពីព្រោះទីនេះត្រូវបានគេចាត់ទុកថាជាកន្លែងរក្សាសម្រស់នៃអតីតរាជធានីបុរាណ Hue ។ នេះក៏ជាការសំណូមពរមួយរបស់មិត្តអ្នកស្តាប់ ចាន់សុនលីមកពីប្រទេសកម្ពុជាបានផ្ញើមកកាន់កម្មវិធីយើងខ្ញុំក្នុងសប្តាហ៍កន្លងមកនេះ។ តោះយើងរួមគ្នាស្វែងយល់ជាក់ស្តែងអំពីភូមិសិប្បកម្មប្រពៃណីនេះ!

ភូមិសិប្បកម្មធ្វើធូប Xuan Thuy មានទីតាំងស្ថិតនៅចម្ងាយជាង ៧ គីឡូម៉ែត្រពីភាគនិរតីទីក្រុង Hue តាមបណ្តោយផ្លូវទេសចរណ៍ទៅកាន់ទីសក្ការៈបូជា Tu Duc។ ប្រសិនបើនរណាម្នាក់បានធ្លាប់ទៅកាន់ទួលភ្នំ Vong Duc ហើយ ប្រាកដជាដឹងថា ភូមិធ្វើធូបក្រអូបដ៏ល្បីល្បាញ មួយដែលស្ថិតនៅខាងក្រោមជើងទួលភ្នំ។ ប្រជាជននៅទីនេះបានឲ្យដឹងថាមុខរបរធ្វើធូបក្រអូបនៅទីនេះ មានអាយុកាលរាប់រយឆ្នាំក្រោមរាជវង្ស Nguyen ។ ធូប Xuan Thuy  រមែងតែត្រូវបានផ្គត់ផ្គង់ភាគច្រើនសម្រាប់ព្រះបរមរាជវាំង នាម៉ឺន ពាណិជ្ជករ និងប្រជាជនក្នុងតំបន់ផងដែរ។ ជំនួសឱ្យពណ៌លឿងត្នោតជាប្រពៃណីដូចកាលពីមុន ប្រជាជននៅភូមិរបរធូប  Xuan Thuy បានច្នៃប្រឌិតបង្កើតធូបមានក្លិនក្រអូបដោយមានគ្រប់ពណ៌ដ៏គួរជាទាក់ទាញផងដែរ ដូចជាពណ៌ខៀវ លឿង ក្រហម ត្នោតជាដើម។ ពណ៌ចម្រុះទាំងនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរនិងអ្នកទិញប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជននៅទីនេះទៀតផង។ ការពិត មុខរបរធ្វើធូបក្រអូបតម្រូវឱ្យសិប្បករត្រូវតែមានភាពល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ ដើម្បីបង្កើតរូបរាងថដើមធូបល្អពេញលក្ខណៈ។ លើសពីនេះទៀត ទីនេះក៏មានសំណាងណាស់ ដែលមានសិប្បករដ៏ប៉ិនប្រសប់ កំពុងថែរក្សាមុខរបរប្រពៃណីវៀតណាមជារៀងរាល់ថ្ងៃដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាទីក្រុង Hue ពោរពេញទៅដោយភាពរ៉ូមែនទិច។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ