ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលសរុបចំនួន ៤៣១ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២ មកពីមិត្តអ្នកស្តាប់កម្ពុជា។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងការចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មាន ប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1និស្សិតក្នុងសំលៀកបំពាក់អាវផាយ

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ ហែង ប៉ុនធឿន (កម្ពុជា) បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយចែករំលែក ថា៖ «ក្នុងនាមជានិស្សិតម្នាក់ដែលកំពុងសិក្សានៅប្រទេសវៀតណាមខ្ញុំពិតជារីករាយដោយផ្សារភ្ជាប់ជាមួយកម្មវិធីវិទ្យុរបស់វិទ្យុសម្លេងវៀតណាមជាពិសេសកម្មវិធីនៅកម្ពុជា។ តាមរយៈគេហទំព័រ និងប៉ុស្តិ៍វិទ្យុជាភាសាខ្មែរដែលខ្ញុំមានព័ត៌មាននិងចំណេះដឹងដែលមានសារៈប្រយោជន៍ខ្លាំងណាស់។ សង្ឃឹមថាកម្មវិធីនេះនឹងពង្រីកបានផលិតផលប្រពៃណីមានអត្ថប្រយោជន៍សម្បូរបែប កាន់តែច្រើនឡើង ៗ ដើម្បីយើងអាចបម្រើការងាររៀនសូត្រក៏ដូចជាតំរូវការចំណេះដឹងព័ត៌មានប្រចាំថ្ងៃជាពិសេសក្នុងបរិបទនៃការរីករាល ដាលនៃ Covid-19 នាពេលបច្ចុប្បន្ននេះ»។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ ដែលបានផ្ញើសំបុត្ របង្ហាញពីមតិយោបល់ដ៏មានតម្លៃមកកាន់កម្មវិធីយើងខ្ញុំនាពេលសប្តាហ៍កន្លងទៅ។ ជំនួសមុខកម្មវិធី យើងខ្ញុំនឹងព្យាយាមធ្វើឱ្យប្រសើរឡើងនិងកែលម្អគុណភាពព័ត៌មានឱ្យកាន់តែល្អថែមទៀតដើម្បីបម្រើតម្រូវការរបស់មិត្តអ្នកស្តាប់ទាំងក្នុងនិងក្រៅ ប្រទេសផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាពេលឈប់សំរាកចុងសប្តាហ៍របស់គ្រួសារ យើងនឹងមិនបំភ្លេចកត់ចំណាំនូវគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញបំផុតនៅជំវិញយើង ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិត។ មិត្តអ្នកស្តាប់ គឹម ច័ន្ទធូ (កម្ពុជា) ជាអ្នកចូលចិត្តទទួលបទពិសោធន៍ពីការធ្វើដំណើរកំសាន្តទេសចរណ៍មួយរូប ហើយមិត្តក៏មានបំណងចង់អោយកម្មវិធីណែនាំអំពីគោលដៅទេសចរណ៍មួយរបស់ខេត្ត Kien Giang ដែលមានឈ្មោះថាកោះ Hon Dam Ngang ដែលត្រូវបានគេចាត់ទុកថាជាកោះរហោស្ថានមួយក្នុងចំណោមកោះទាំង ៤ ដែលមានសម្រស់ស្រស់ស្អាតបំផុតនៅវៀតណាម។ តោះយើងរួមគ្នាស្វែងយល់អំពីកោះនេះណា៎!
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc 

លោកអ្នកនាងជាទីរាប់អាន! កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc គឺជាកោះមួយក្នុងចំណោមកោះទាំង៤ ដែលមានសម្រស់ស្រស់ស្អាតបំផុតនៅវៀតណាម ។ នេះត្រូវបានគេចាត់ទុកថាជាកោះដែលមានថ្មប៉ប្រះទឹកផ្កាថ្មជាច្រើនបំផុតនៅកោះ Phu Quoc។ កោះ Hon Dam Ngang ត្រូវបានគេទទួលស្គាល់តាំងពីយូរមកហើយ ហើយនេះក៏ជាកន្លែង ដែលមានប្រព័ន្ធអេកូឡូស៊ីផ្កាថ្មដ៏សម្បូរបែបបំផុតនៅវៀតណាមផងដែរ ។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រព័ន្ធផ្កាថ្មមានចម្រុះពណ៌ ភ្ញៀវទេសចរមានឱកាសស្វែងយល់ និងទទួលបទពិសោធន៍អំពីមហាសាគរដ៏ធំល្វឹងល្វើយផងដែរ។ លើសពីនេះទៅទៀត ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនេះ ភ្ញៀវទេសចរទៅទស្សនាកោះ Hon Dam Ngang ក៏មានឱកាសទទួលទានគ្រឿងសមុទ្រដ៏ស្រស់ៗជាច្រើនប្រភេទទៀតផង ឬក៏អាចទទួលបទពិសោធន៍ដោយទៅចាប់ខ្យងក្តាម បង្គារ និងស្ទួចត្រីដោយដៃផ្ទាល់របស់ខ្លួនផងដែរ។ ម្ហូបអាហារដែលចម្អិនដោយខ្លួនឯងគឺជាស្នាដៃដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមាអារម្មណ៍យ៉ាងកក់ក្តៅនិងមានអត្ថន័យនៅពេល ដែលទទួលទានម្ហូបអាហារដ៏សាមញ្ញ ប៉ុន្តែពោរពេញទៅដោយភក្តីភាព នៅទីនេះផងដែរ។ អាចនិយាយបានថា Hon Dam Ngang គឺកន្លែងទេសចរណ៍ដ៏ល្អមួយ ហេតុដូច្នេះភ្ញៀវទេសចរអាចរីករាយនឹងរយៈការសម្របខ្លួនទៅក្នុងសមុទ្រ និងធម្មជាតិព្រៃភ្នំគួរឲ្យទាក់ទាញនៅទីនេះ។

ពាក់ព័ន្ធនឹងវិស័យទេចរណ៍ផងដែរ ថ្ងៃនេះកម្មវិធីយើងខ្ញុំក៏សូមណែនាំដល់មិត្តអ្នកស្តាប់ទាំងអស់គ្នាអំពីគោលដៅទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្តនៅវៀតណាម។ នេះគឺជារមនីយដ្ឋាននានាដ៏ល្បីល្បាញរបស់ខេត្ត Lam Dong ។ តោះយើង! រួមគ្នាស្វែងរកតំបន់នេះណា៎!
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ផលិត ផលតម្បាញសូត្រដែលមានគុណភាពខ្ពស់របស់ក្រុង Bao Loc ខេត្ត Lam Dong ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសអឺរ៉ុបនិងអាមេរិក

ប្រីយមិត្តជាទីគោរព!  ខេត្ត Lam Dong មានទីតាំងស្ថិតនៅខាងត្បូងនៃតំបន់ Tay Nguyen ដែលជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូងនៃប្រទេសវៀតណាម។ ខេត្ត Lam Dong គឺជាប្រភពដើមនៃប្រព័ន្ធទន្លេ Dong Nai ដែលជាទន្លេមួយមានប្រវែងបំផុតនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើឱ្យខេត្ត Lam Dong ក្លាយទៅជាតំបន់មានដំណាំចិញ្ចឹមដង្កូវនាងនិងសូត្រត្បាញធំបំផុតនៅទូទាំងប្រទេសផងដែរ។ ផលិត ផលតម្បាញសូត្រដែលមានគុណភាពខ្ពស់របស់ក្រុង Bao Loc ខេត្ត Lam Dong ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសអឺរ៉ុបនិងអាមេរិក ។ ក្រៅពីនេះ ទីក្រុង Da Lat គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ មួយ ដែលមិនគួរឱ្យរំលងនៅពេលដែលលោកអ្នកមកលេងកំសាន្តនៅខេត្ត Lam Dong ឡើយពីព្រោះថាអស់រយៈពេលជាយូរមកហើយ ទីនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកលេងកំសាន្តនិងសម្រាកលំហែកាយផងដែរ។ ទីក្រុង Da Lat ត្រូវបានគេស្គាល់ថាជា ទីក្រុងនៃក្តីសុបិន្ត ដោយសារតែមានទេសភាពស្រស់ស្អាតនិងមានភូមិគ្រឹះដែលស្ថាបត្យកម្មបែបបារាំងដ៏គួរចាប់អារម្មណ៍ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងដឹងពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬអ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ