ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ទី២១ មីនា ឆ្នាំ២០២១

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស VOV5 ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទ ចំនួន៣៨៥របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤១ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១៣របស់មិត្តអ្នកស្ដាប់ កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះការរួមមតិយោបល់និង មនោសញ្ចេតនារបស់មិត្តអ្នកស្ដាប់ជូនដល់កម្មវិធី។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ទី២១ មីនា ឆ្នាំ២០២១ - ảnh 1តំបន់ដីសណ្ដទន្លេ Cuu Long ជាតំបន់ដាំស្រូវធំបំផុតលើទូទាំងប្រទេសវៀតណាម។
ជាអតីតនិស្សិតដែលធ្លាប់បានមកសិក្សារៀនសូត្រនៅវៀតណាម មិត្តអ្នក ស្ដាប់ វ៉ាន់ យា តែងតែតាមដានព័ត៌មានលើគេហទំព័រ vovworld យ៉ាងញឹកញាប់ ហើយបានផ្ញើរមតិយោបល់មកកាន់កម្មវិធី។ ក្នុងសំបុត្រនាពេលថ្មីៗនេះ មិត្ត តារ៉េត បាន សរសើរថា៖ “វៀតណាមមានគោលនយោបាយប្រកបដោយភាពច្នៃប្រឌិតនិងមានមហិច្ឆតា សំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដូចជាគំនិតផ្ដួចផ្ដើមដាំដើមឈើមួយ ពាន់លានដើមដល់ឆ្នាំ២០២៥ ហើយនាពេលថ្មីនេះ ខ្ញុំបានស្គាល់ដល់គោលនយោបាយ “ស្របតាមធម្មជាតិ” ស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។ ប៉ុន្តែ ខ្ញុំមិនទាន់ យល់ច្បាស់ថា តើ “ស្របតាមធម្មជាតិ” មានន័យជាក់ស្ដែងយ៉ាងដូចម្ដេច?”
មិត្ត វ៉ាន់ យា និងលោកអ្នកនាងជាទីមេត្រី! នៅឆ្នាំ២០១៧ កិច្ចប្រជុំ ដំបូងអំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពបន្សាំនឹងការ ប្រែប្រួលអាកាសធាតុ ត្រូវបានរៀបចំឡើង។ ក្រោយពីកិច្ចប្រជុំខាងលើ នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២០ ដែលដាក់ចេញគោល ជំហរនិងទិសដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍតំបន់នេះ។ នេះត្រូវបានហៅថាជាសេចក្ដី សម្រេចចិត្ត “ស្របតាមធម្មជាតិ” ដោយសារវាបញ្ជាក់ពីទស្សនៈដ៏ឥតងាករេរបស់រដ្ឋា ភិបាលស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long នោះគឺ គោរពក្រិត្យក្រមធម្មជាតិ ជ្រើសរើសគំរូស្របតាមធម្មជាតិ ជៀសវាងការធ្វើអន្តរាគមន៍យ៉ាងខ្លាំងដល់ធម្មជាតិ ហើយអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមបាវចនារួមរស់ជាមួយទឹកជំនន់ ការជ្រាប ចូលនៃទឹកប្រៃ គ្រោះរាំងស្ងួតនិងការខ្វះខាតទឹក។ ប្រជាជនក្នុងតំបន់បានផ្លាស់ប្ដូរពីការ ដាំស្រូវជាឯកវប្បកម្មទៅការដាំដំណាំ ចិញ្ចឹមសត្វដោយមានលក្ខណៈសមស្របតាមរដូវ នីមួយៗ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក សេចក្ដីសម្រេចចិត្តលេខ ១២០កំពុងនាំមកនូវ លទ្ធផលដ៏វិជ្ជមានសំរាប់តំបន់ដីសណ្ដទន្លេ Cuu Long។ ប្រសិនបើក្នុងឆ្នាំ ២០១៦ ទំហំ នាំចេញកសិកម្មនៃតំបន់ទាំងមូលសម្រេចបានទឹកប្រាក់ចំនួន៧ពាន់លានដុល្លា អាមេរិកតែប៉ុណ្ណោះ គឺដល់ឆ្នាំ២០២០ បានឡើងទៅ៨,៨ពាន់លានដុល្លាអាមេរិកទោះបី ជារងផលប៉ះពាល់ដោយជម្ងឺ កូវីដ ១៩ ក៏ដោយ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ទី២១ មីនា ឆ្នាំ២០២១ - ảnh 2យុវជនវៀតណាមក្នុងទូទាំងប្រទេសចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវខែយុវជន។
សំបុត្របន្ទាប់ទៀត ក៏មកពីនិស្សិតកម្ពុជានៅវៀតណាមផងដែរ។ ចាន់ តាវី និស្សិតសកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh បានដាក់សំណួរសួរថា៖ “តើក្នុងខែយុវជន និស្សិតនិយាយដោយឡែកនិងយុវជន វៀតណាមនិយាយរួមមានសកម្មភាពអ្វីខ្លះដែរ? ហើយបណ្ដាខែនៅសល់ក្នុងឆ្នាំគឺយ៉ាងដូចម្ដេច?”
មិត្ត តាវី និងលោកអ្នកនាងជាទីមេត្រី! ដើម្បីអបអរសាទរខួបទិវាបង្កើតសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី២៦ មីនា) ខែមីនាជារៀងរាល់ឆ្នាំត្រូវបានហៅថា ខែ យុវជន ដោយមានសកម្មភាពរបស់យុវជនយ៉ាងសម្បូរបែប ប្រព្រឹត្តទៅក្នុងទូទាំង ប្រទេស។ សកម្មភាពទាំងនេះនៅតែប្រព្រឹត្តទៅក្នុងអំឡុងពេលមួយឆ្នាំ ប៉ុន្តែ ត្រូវបាន ជំរុញយ៉ាងខ្លាំងក្លា និងញឹកញាប់ជាង ក្នុងខែយុវជន។ ក្នុងឱកាសនេះ សម្ព័ន្ធយុវជន នៅតាមខេត្ត ក្រុងទូទាំងប្រទេស តែងតែដំណើរការសកម្មភាពជាក់ស្ដែង ដោយ បង្ហាញនូវស្មារតីឈានមុខគេនិងការច្នៃប្រឌិតរបស់យុវជនដូចជា៖ សកម្មភាពមនុស្ស ធម៌ បោសសម្អាតអនាម័យបរិស្ថាន ដាំដើមឈើ ជួសជុល តុបតែងទីប្រជុំជន; បង្កើតទីធ្លា លេងកំសាន្តសម្រាប់កុមារ; ប្រគល់និងជួសជុល “ផ្ទះមិត្តភាព” ជូនយុវជនដែលមាន ស្ថានភាពលំបាក ជាដើម។ ឆ្នាំនេះ យុវជន-និស្សិតនៅតាមមូលដ្ឋាននានា ថែមទាំង ចូលរួមយ៉ាងសកម្មក្នុងការឃោសនា ណែនាំប្រជាជនអនុវត្តន៍វិធានការបង្ការទប់ស្កាត់ ជម្ងឺ កូវីដ ១៩ ហើយរៀបចំបាញ់ថ្នាំកំចាត់មេរោគនៅតាមលំនៅដ្ឋាន សាលារៀន ផ្សារ និងស្ថានីយ៍រថយន្ត ផងដែរ។ ក្រៅពីនោះ សម្ព័ន្ធយុវជន ក៏សម្របសម្រួលជាមួយអង្គ ភាពច្រើនទៀត រៀបចំសិក្ខាសាលា ព្រឹត្តិការណ៍ឯកទេសអំពីការចាប់ផ្ដើមអាជីវកម្ម បំណិនជីវិត ហើយពិគ្រោះយោបល់តម្រង់ទិសដៅអាជីពសម្រាប់យុវជនទៀតផង។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ទី២១ មីនា ឆ្នាំ២០២១ - ảnh 3ភ្ញៀវទេសចរយ៉ាងច្រើនកុះករជិះទូកមកទស្សនាវត្ត Tam Chuc។
ផ្នែកចុងក្រោយនៃកម្មវិធី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ ដូចធម្មតា យើងនឹងរីករាយជាមួយព័ត៌មានខ្លះស្ដីពីវប្បធម៌និងទេសចរណ៍។ សូមអញ្ជើញលោក អ្នកនាងនិងប្រិយមិត្តរួមដំណើរជាមួយយើងខ្ញុំមកទស្សនាវត្ត Tam Chuc នៅ Kim Bang ខេត្ត Ha Nam តាមសំណើររបស់មិត្តអ្នកស្ដាប់ កែវ ចាន់តា នៅខេត្តបាត់ដំបង កម្ពុជា។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន! វត្ត Tam Chuc ត្រូវបាន ទទួលស្គាល់ជាវត្តមួយក្នុងចំណោមវត្តធំបំផុតនៅវៀតណាម ដែលឈរជង្គ្រឹងក្នុងទេស ភាពដ៏រ៉ូម៉ង់ទិក ដោយមានបឹងធំល្វឹងល្វើយនៅពីមុខ និងព័ទ្ធជុំវិញដោយជួរភ្នំថ្ម កំបោរនិងព្រៃឈើធម្មជាតិ នាំមកនូវបរិយាកាសស្ងៀមស្ងាត់និងសុខសាន្តជូនភ្ញៀវ ទេសចរនៅពេលមកទស្សនាម្ដងៗ។ វត្ត Tam Chuc ស្ថិតនៅទីរួមខេត្ត Ba Sao ស្រុក Kim Bang ខេត្ត Ha Nam ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ។ វត្តត្រូវបានសាងសង់ឡើងនៅលើគ្រឹះ វត្ត Tam Chuc បុរាណ ដែលមានអាយុ កាលជាង ១០០០ឆ្នាំ។ សំណង់មួយក្នុងចំណោមសំណង់លេចធ្លោបំផុតនៃវត្ត Tam Chuc គឺវិមាន Tam The។ ក្នុងល្វែងធំនៃវិមាននេះ មានដាក់រូបសំណាកព្រះពុទ្ធ ៣ អង្គ ធ្វើពីសំរិទ្ធខ្មៅដោយមានទម្ងន់ជាង៨០ តោនក្នុងមួយអង្គ ដែលតំណាងឲ្យអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល។ ពេលមកដល់វត្ត Tam Chuc ភ្ញៀវទេសចរណ៍អាចគយគន់ គំនូរថ្មចំនួន១២.០០០ផ្ទាំង និទានស្ដីអំពីពុទ្ធប្រវត្តិ ដែលបានឆ្លាក់ពីថ្មភ្នំភ្លើងដោយ សិប្បករឥណ្ឌូនេស៊ី។ វត្ត Tam Chuc ត្រូវបានជ្រើសរើសជាកន្លែងរៀបចំមហាពិធីវិ សាខបូជារបស់អង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើងកាលពីខែឧសភាឆ្នាំ២០១៩ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងអ្នកស្រាវជ្រាវអន្តរជាតិ ឡើង ដល់ទៅរាប់ពាន់នាក់។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិនិងសំណួរមួយ ចំនួន របស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីយើង ក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំ សង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមមតិជាច្រើនថែម ទៀតពី សំណាក់មិត្តអ្នកស្ដាប់។ សំបុត្ររបស់អ្នក សូមផ្ញើរមកយើងខ្ញុំតាមអាស័យ ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ