ឆ្លើយសំណួររបស់មិត្តអ្នកស្តាប់

ឆ្លើយសំណួររបស់មិត្តអ្នកស្តាប់ - ảnh 1
Sapa ស្ថិតនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម (Image: baomoi.vn)

(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ
ជាភាសារបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email ចំនួន ១៨៤
 របស់មិត្តអ្នកស្តាប់មកពីប្រទេសនានាលើពិភពលោក ក្នុងនោះ មិត្តអ្នកស្តាប់
កម្ពុជាជាច្រើននាក់បានផ្ញើរសំបុត្រនិងហៅទូរស័ព្ទដល់កម្មវិធីផ្សាយជាភាសា
ខ្មែរ។ ក្នុងនាទីប្រអប់សំបុត្រពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរនឹងឆ្លើយសំណួរ
មួយ ចំនួនរបស់មិត្តអ្នកស្តាប់។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

        ក្នុង email របស់លោក ឡុង សារ៉េត នៅភ្នំពេញ កម្ពុជា បានសរសេរថា៖
«ខ្ញុំមានគោលបំណងទៅទស្សនាតំបន់ Sapa នាពេលខាងមុខ កម្មវិធីអាចផ្តល់
ព័ត៌មានមួយចំនួនអំពីមណ្ឌលទេសចរណ៍នេះសំរាប់ខ្ញុំដែរឬទេ?»។ លោក ឡុង
សារ៉េត ជាទីមេត្រី!  Sapa ស្ថិតនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម មាន
អាកាសធាតុត្រចាក់ស្រួលពេញមួយឆ្នាំដែលជាទីកន្លែងមកដល់គួរឲ្យទាក់ទាញ
​សំរាប់អ្នកណាស្រឡាញ់ធម្មជាតិ។ ពេលវេលាសមស្របដើម្បីទៅទេសចរណ៍
 នៅ Sapa គឺចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឬ ចាប់ពីខែមិនាដល់ខែឧសភា។ ពីខែ
ធ្នូដល់ខែកុម្ភៈអាកាសធាតុត្រជាក់ណាស់មានទឹកកកនិងអាចមានធ្លាក់ព្រិល។
ប្រសិនបើលោកអ្នកនាងចង់គយគន់ព្រិលធ្លាក់នោះគឺជាពេលវេលាសម្រម
ណាស់។

        ការធ្វើដំណើរទៅ Sapa​ មានរបៀបចំនួន ៣ គឺ៖ ជិះម៉ូតូ ជិះឡាននិងរថភ្លើង
។ ភ្ញៀវទេសចរណ៍ច្រើនជ្រើសរើសខ្សែរថភ្លើងទីក្រុងហាណូយ-ខេត្ត Lao Cai
ដោយមានតំលៃសំបុត្រពី ១៣ ម៉ឺនដល់ ៦០ ម៉ឺនដុង (ស្មើនឹងពី ៦ ដល់ ២៧
 ដុល្លាអាមេរិក)។ ក្រៅពីនោះ មានរថយន្តគុណភាពខ្ពស់ដោយសំបុត្រមានតំលៃ
 ៣០ ម៉ឺនដុង/មួយរូប (ស្មើនឹង ១៥ ដុល្លាអាមេរិក)។ សណ្ឋាគារនៅ Sapa​ មាន
 គ្រប់តំលៃ ប៉ុន្តែ សេវ៉ាកម្មនៅទីនេះល្អណាស់ ដោយហេតុនេះ លោកអ្នកនាង
មិន បាចព្រួយបារម្មណ៍ឡើយ។ ប្រសិនបើ មិត្តចង់សម្របខ្លួនទៅជីវភាពរស់
នៅរបស់ជនរួមជាតិជាជនជាតិភាគតិច Mong មិត្តអាចជ្រើសរើសសណ្ឋាគារ
homestay ដំណើរទេស្សនារបស់មិត្តនឹងគួរឲ្យចាប់ចិត្តថែមទៀត។ មិត្តអាចទៅ
ទស្សនារម្មនីយដ្ឋានស្អាតល្បីឈ្មោះនៅ Sapa​ ដូចជា៖ ឡើងកំពូលភ្នំ Fasipan
ភ្នំ Ham Rong និងភូមិ Ta Phin ជាដើម។ លោក ឡុង សារ៉េតជាទីមេត្រី សង្ឃឹម
ថា៖ លោកពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ សំរាប់ព័ត៌មានបន្ថែមសូម
អស់លោកអ្នកនាងផ្ញើរ សំបុត្រតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ
វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn

ឆ្លើយសំណួររបស់មិត្តអ្នកស្តាប់ - ảnh 2
រដូវត្រជាក់នៅទីក្រុងហាណូយល្បីឈ្មោះដោយនំដំឡូងចៀននំចេកចៀន។ (Image: baomoi.vn)


        ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរ លោក សុខ សារ៉ាយ នៅ
សៀម រាប កម្ពុជា បានសួរអំពីមុខម្ហូបលក់តាមផ្លូវនៅទីក្រុងហាណូយនារដូវ
ត្រជាក់។ លោក សុខ សារ៉ាយ ជាទីមេត្រី ប្រជាជនវៀតណាមមានឃ្លាមួយ
ពោល ថា៖ «រដូវណា-មុខម្ហូបនោះ» ដែលមានន័យថា៖ ក្នុងរដូវណានៅមាន
មុខម្ហូបពិសេសដែរជាពិសេសគឺម្ហូបលក់តាមផ្លូវ។ សូមលោក សុខ សារ៉ាយ
ស្តាប់នាង Nguyen Minh Hien ជនហាណូយមួយរូបនិយាយអំពីមុខម្ហូបលក់
តាមផ្លូវពិសេសមួយចំនួនក្នុងរដូវត្រជាក់ថា។

        «រដូវត្រជាក់នៅទីក្រុងហាណូយល្បីឈ្មោះដោយនំដំឡូងចៀននំចេកចៀន
។ វាក្តៅស្រួយស្រែសនិងឆ្ងាញ់ណាស់។ ប្រសិនបើ លោកមានពេលទំនេរ លោក
អាចទទួលទាននំផ្លែអាយចិននៅវិថីបុរាណផងថែ។​ ទឹកខ្ញីផ្នែមក្តៅមានក្លិនក្រអូប
 ឈ្ងុយឆ្ងាញ់ណាស់។ ផឹកទឹកខ្ញីនោះ ភាពត្រជាក់ទាំងអម្បាលម៉ានរលាយបាត់ទៅ!​
ពូកអាំងដំឡូងអាំងក៏ឆ្ងាញ់ពិសារដែរ។ នៅមានមុខម្ហូបឆ្ងាញ់ច្រើនទៀត ប្រសិន
បើលោកចង់ទទួលទាន សូមអញ្ជើញមកទស្សនាទីក្រុងហាណូយ។»

        លោក សុខ សារ៉ាយ​ ជាទីមេត្រី! ហេតុក៏អ្វីលោកមិនមកទស្សនាទីក្រុងហា
ណូយដើម្បី​ទទួលទានបណ្ដាមុខម្ហូបនេះ? យើងខ្ញុំនឹងសប្បាយរីករាយស្វាគមន៍
លោកនៅអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ
 ៤៥ វិថី Ba Trieu ទីក្រុងហាណូយ។ នាទីប្រអប់សំបុត្របញ្ចប់ពេលនេះ សូម
ជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ