ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ២៨២ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០ របស់មិត្តអ្នក ស្ដាប់មកពីកម្ពុជា។ មានមិត្តអ្នកស្តាប់ជាច្រើនបានផ្ញើសំបុត្រមកកាន់កម្មវិធី ដើម្បី បង្ហាញពីក្តីយោបល់និងអត្ថបទសរសេរទាក់ទងនឹងការប្រឡង តើអ្នកយល់ដឹងអ្វីខ្លះ អំពីប្រទេស វៀតណាម  ឆ្នាំ ២០២០ ដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបផងដែរ។
ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមប្រព័ន្ធវីដឹអូ (រូបថត៖ TTXVN)

ពីប្រទេសអូទ្រីសន មិត្តអ្នកស្តាប់  Micheal Lindber បានផ្ញើសំបុត្រមកកាន់កម្មវិធីភាសាអាឡឺម៉ង់ដោយថ្លែងអរគុណចំពោះកម្មវិធីដែលបាននាំមកនូវមាតិកាគួរឱ្យចាប់អារម្មណ៍និងជួយឲ្យមិត្តអ្នកស្តាប់អាចស្គាល់ពីទេសភាព រមនីយដ្ឋាន មនុស្ស និងវប្បធម៌វៀតណាម។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានទទួលសំបុត្រមួយពីមិត្តអ្នកស្តាប់ ពេជ្រ តារា មកពីទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) ដោយអបអរសាទរប្រទេសវៀតណាមដែលបានរៀបចំកិច្ចប្រជុំអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យ ក្នុងសំបុត្រមិត្តអ្នកស្តាប់រូបនេះ បានសរសេរថា៖  « តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេសវិទ្យុសំឡេងវៀតណាម ខ្ញុំពិតជាសប្បាយរីក រាយណាស់ដែលបានដឹងថាវៀតណាមបានរៀបចំព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះតាមប្រព័ន្ធវីដេអូប្រកបដោយជោគជ័យ ។ ពិតណាស់ថាក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅឡើយ ប៉ុន្តែវៀតណាមបានអះអាងជាសារជាថ្មីម្តងទៀតនូវតួនាទីឈានមុខគេ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២០ ព្រមទាំងពង្រឹងនិងពង្រីកនូវតួនាទីដ៏សកម្មក្នុងការដឹកនាំអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលមិនធ្លាប់មានកាលពីមុនមក ក៏ដូចជារួមចំណែកបង្កើនចំណងសាមគ្គីភាពនិងឯកភាពក្នុង  អាស៊ានផងដែរ»។

កម្មវិធីសូមថ្លែងអំណរគុណចំពោះការចែករំលែកមតិយោបល់របស់មិត្ត អ្នកស្តាប់ ពេជ្រ តារា ដែលផ្ញើមកកាន់កម្មវិធី។ អាចនិយាយបានថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាពេលកន្លងមកគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងបរិបទនៃជំងឺ Covid-19 ។ ជាមួយនឹងសេចក្តីថ្លែងការណ៍ចក្ខុវិស័យអាស៊ាន - ភាពស្អិតរមួតនិងការឆ្លើយតប ជំនះ ពុះពារលើរាល់បញ្ហាប្រឈមនិងរក្សាសន្ទុះកំណើន រួមទាំងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារមួយដែលកំពុងផ្លាស់ប្តូរ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធនានា ទទួលបានជោគជ័យនៅពេលដែលប្រទេសអាស៊ានចំនួន ១០ បានបង្ហាញពីការស្រុះចិត្តគំនិតនិងឯកភាពជាឯកច្ឆន្ទក្នុងការសម្របសម្រួលគ្នា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្នុងតំបន់ផងដែរ។ វាយតម្លៃចំពោះតួនាទីរបស់ វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនក៏ដូចជា សាធារណៈមតិអន្តរជាតិ ក៏បានចែករំលែកថា វៀតណាមបានបំពេញភារកិច្ចជាប្រធានអាស៊ានប្រកបដោយជោគជ័យ។ ជាក់ស្តែងសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថាកិច្ចប្រជុំកំពូលអាស៊ានលើកនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់វៀតណាមក្នុងការដឹកនាំអាស៊ានទោះបីជាមានការលំបាកឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយ។

លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីម្តងទៀត ចំពោះការចែករំលែកមតិយោបល់ដ៏គួរឱ្យចាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ទាំងអស់ដែលផ្ញើរមកកាន់កម្មវិធី។ លោកអ្នកនាងកុំភ្លេចបន្តផ្ញើរសំបុត្រនិងអត្ថបទប្រឡងមកកាន់គណៈកម្មការរៀបចំកម្មវិធី "តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេស វៀតណាម "  ឆ្នាំ ២០២០ ហើយជាពិសេស យើងខ្ញុំនឹងប្រគល់រង្វាន់ចំនួន ៣ ដែលជាដំណើរកំសាន្តទេសចរណ៍នក្នុងរយៈពេល ៥ថ្ងៃនៅវៀតណាម ទៅកាន់អ្នកនិពន្ធ ចំនួន ៣ នាក់ដែលមានអត្ថបទសរសេរដ៏ល្អបំផុតនៅពេលចូលរួមការប្រឡង ដែលត្រូវបាន VOV រៀបចំឡើងចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ ថ្ងៃទី ៣១ ខែ  កក្កដា ឆ្នាំ ២០២០។ តោះរួសរាន់ឡើងមិត្តអ្នកស្តាប់ទាំងអស់ ដើម្បីចាប់យកឱកាសធ្វើជាម្ចាស់រង្វាន់ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះណា៎!!!

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 2  ទេសភាពនៃប្រជុំកោះ Nam Du ខេត្ត Kien Giang

លោកអ្នកនាងជាទីមេត្រី! ដោយមានប្តេជ្ញាចិត្តធ្វើឲ្យឧត្តមភាពនៃវិស័យ ទេសចរណ៍ងើបឡើងវិញ អង្គភាពអាជីវកម្មទេសចរណ៍និងសេវាកម្មស្នាក់នៅ របស់វៀតណាម ទើបតែប្រតិបត្តិកម្មវិធីជាច្រើនដើម្បីជម្រុញ តម្រូវទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅពេលមកកាន់វៀតណាមក្រោយពីជំងឺ Covid-19។ ហេតុដូច្នេះ គោលដៅទេសចរណ៍ក្នុងចំណោមគោលដៅទេសចរណ៍ដែលកម្មវិធីយើងខ្ញុំចង់ជ្រើសរើសដើម្បីណែនាំដល់មិត្តអ្នកស្តាប់ថ្ងៃនេះ គឺជាប្រជុំកោះ Nam Du ខេត្ត Kien Giang។ តោះ! យើងរួមគ្នាទៅស្វែងរកប្រជុំកោះនេះ!

ប្រជុំកោះ Nam Du មានទីតាំងស្ថិតនៅក្នុងស្រុក Kien Hai ខេត្ត Kien Giang នៅភាគអាគ្នេយ៍នៃកោះ Phu Quoc ដែលមានចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។ មនុស្សជាច្រើនបានចាត់ទុកកោះ Nam Du ដូចជា“ឋានសួគ៌ម៉ាល់ឌីវ (Maldives)” របស់វៀតណាម ដោយសារនៅទីនេះមានឆ្នេរ   សមុទ្រដ៏ស្អាត ឆ្នេរខ្សាច់ម៉ត់សក្បុស ឬមានផ្កាថ្មចម្រុះពណ៌ទៀតផង។ ប្រជុំកោះ Nam Du មានឃុំចំនួន ២ គឺឃុំ An Son និង Nam Du ដោយមានកោះតូចធំចំនួន ២១ ក្នុងនោះមានកោះចំនួន ១១ ដែលមានប្រជានេសាទរស់នៅនិងប្រកបមុខរបរនៅទីនោះផងដែរ។ មកកាន់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែរីករាយនឹងសម្រស់ស្រស់ស្អាតនៃសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ស ខ្សល់អាកាសបរិសុទ្ធ ពន្លឺព្រះអាទិត្យ និងផ្កាថ្មត្រីចម្រុះពណ៌ប៉ុណ្ណោះទេ ថែមទាំងរីករាយទទួលទានជាមួយនឹងគ្រឿងសមុទ្រដ៏ឆ្ងាញ់ជក់មាត់នៅក្នុងភូមិនេសាទនានា ក៏ដូចជាស្វែងយល់ពីលក្ខណៈពិសេសប្រចាំតំបន់នៅកោះនិមួយៗនៅទីនេះទៀតផង។ លក្ខណៈ ប្លែកពីគេរបស់កោះ Nam Du នឹងធ្វើឲ្យភ្ញៀវទេសចរមានបទពិសោធដែលមិនអាចបំភ្លេចបានឡើយអំពីតំបន់កោះឋានសួគ៌មួយនៃមាតុភូមផងដែរ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 3  ភូមិរបរធូប Xuan Thuy នៅទីក្រុង Hue

លោកអ្នកនាងជាទីមេត្រី! ស្វែងយល់អំពីសម្រស់នៃវប្បធម៌នៅតាមភូមិ របរប្រពៃណីរបស់វៀតណាមក៏ជាបទពិសោធន៍មួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរណាមួយដែលធ្លាប់មកដល់វៀតណាមម្តងៗផងដែរ។ ភូមិរបរធូប Xuan Thuy ក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅវៀតណាម ដោយសារទីនេះត្រូវបានគេចាត់ទុកជាកន្លែងថែរក្សាបាននូវសម្រស់នៃប្រជាជន នៅអតីតរាជធានី Hue។ ដើម្បីបន្តកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្តាប់អញ្ជើញស្វែងយល់អំពីភូមិរបរដ៏ពិសេសនេះ។

មិត្តអ្នកស្តាប់ជាទីសំណព្វចិត្ត! ភូមិរបរធូប Thuy Xuan មានទីតាំងស្ថិតនៅចម្ងាយជាង ៧ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Hue តាមបណ្តោយផ្លូវទេសចរណ៍ទៅកាន់ទីសក្ការៈបូជា Tu Duc។ ប្រសិនបើនរណាម្នាក់បានធ្លាប់ទៅកាន់ទួលភ្នំ Vong Duc ហើយ ប្រាកដជាដឹងថា ភូមិធ្វើធូបក្រអូបដ៏ល្បីល្បាញ មួយដែលស្ថិតនៅខាងស្តាំជើងទួលភ្នំនោះ។ ប្រជាជននៅទីនេះបានឲ្យដឹងថាមុខរបរធ្វើធូបក្រអូបនៅទីនេះ មានអាយុកាលរាប់រយឆ្នាំក្រោមរាជវង្ស Nguyen ។ ធូប Thuy Xuan រមែងតែត្រូវបានផ្គត់ផ្គង់ភាគច្រើនសម្រាប់ព្រះបរមរាជវាំង នាម៉ឺន ពាណិជ្ជករ និងប្រជាជនក្នុងតំបន់ផងដែរ។ ជំនួសឱ្យពណ៌លឿងត្នោតជាប្រពៃណីដូចកាលពីមុន ប្រជាជននៅភូមិរបរធូប Thuy Xuan បានច្នៃប្រឌិតបង្កើតធូបមានក្លិនក្រអូបដោយមានគ្រប់ពណ៌ដ៏គួរជាទាក់ទាញផងដែរ ដូចជាពណ៌ខៀវ លឿង ក្រហម ត្នោតជាដើម។ ពណ៌ចម្រុះទាំងនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរនិងអ្នកទិញប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជននៅទីនេះផងដែរ។ ជាការពិត មុខរបរធ្វើធូបក្រអូបតម្រូវឱ្យសិប្បករត្រូវតែមានភាពល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ ដើម្បីបង្កើតឡើងដើមធូបល្អពេញលក្ខណៈ។ លើកពីនេះទៀត ទីនេះក៏មានសំណាងណាស់នៅពេលដែលមានសិប្បករដ៏ប៉ិនប្រសប់ កំពុងថែរក្សាមុខរបរប្រពៃណីវៀតណាមជារៀងរាល់ថ្ងៃដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាទីក្រុង Hue ពោរពេញទៅដោយភាពរ៉ូមែនទិចផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះ ហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកដឹងអ្វីខ្លះអំពី ប្រទេសវៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ ទាញ នៃការប្រឡងនេះ ត្រូវបានយើងខ្ញុំបង្កោះលើគេហទំព័រ  www.vovworld.vn ។ លោកអ្នកនាងអាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំនួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់អាស័យដ្ឋាន៖ vov5khmer @gmail.com។

សូមផ្តល់ជូនបន្ថែមព័ត៌មានដ៏សប្បាយមួយទៀតគឺក្រៅពីសំនួរទាំងអស់ដូចចែងក្នុងគេហទំព័រ VOV មិត្តអ្នកស្តាប់ណាមួយដែលមានអត្ថបទស រសេរដ៏ល្អបំផុតអំពីប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នឹងទទួលបានរង្វាន់ដោយឡែករបស់វិទ្យុសំឡេងវៀតណាម។ បើអត្ថបទនេះមានខ្លឹមសារដ៏ល្អៗ នឹងត្រូវបានជូនទៅចូលរួមការប្រឡងសម្រាប់រង្វាន់ថ្នាក់ជាតិស្តីពីព័ត៌មានកិច្ចការបរទេសរបស់ វៀតណាមផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់ត្រឹម តែប៉ុន្នេះ។ សូមជួបអស់ លោកអ្នកនាងនៅសប្ដាហ៍ក្រោយ។ សូមគោរពជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ