ជនហាណូយនិយមផឹកតែ Thai Nguyen
ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀត
ណាមទទួលបានសំបុត្រនិងទូរសព្ទបចំនួន ១៩៤ ពីប្រទេសចំនួន ៣៨ ។
ក្នុងនោះ កម្មវិធីផ្សាយជាភាសារខ្មេរទទួលបានសម្បុត្រនិងទូរសព្ទបចំនួន ៥
ពីបណ្ដាមិត្ត ជ័នតា សុភាព បុប្ផា នារីរដ្ឋ នៅកម្ពុជា។ ជាពិសេសក្នុងសប្តាហ៍
កន្លងទៅនាទី ប្រអប់សម្បុត្រមិត្តអ្នកស្តាប់ទទួលបានសម្បុត្ររបស់មិត្ត
ហែងជ័នណា និសិត្សឆ្នាំ ទី១នៃសកលវិទ្យាល័យជាតិហាណួយឲ្យដឹងថា៖ ពេលមកលេងកំសាន្តនៅផ្ទះ បណ្ដាមិត្តវៀតណាមនៅហាណូយ មិត្រសុទ្ធតែ ត្រូវបានអញ្ជើញផឹកតែ Thai Nguyen។មិត្តចង់ដឹងថា៖ ហេតុអ្វីបានជាជន ហា
ណូយនិយមផឹកតែ Thai Nguyen។ មិត្តជ័នតានិងអស់លោកអ្នកនាងជាទីមេត្រី!
ខេត្ត Thai Nguyen ស្ថិតនៅចំងាយពីរដ្ឋធានីហាណូយប្រមាណជិត ១០០
គីឡូម៉េត្រ ប៉ែកខាងជើង។ ផលិតផលមួយក្នុងចំណោមផលិតផលពិសេសល្បី
ឈ្មោះរបស់ខេត្ត Thai Nguyen គឺជាតែ។ ជនហាណូយហៅកាត់ថា៖ តែ Thai។
ផឹកតែ Thai Nguyen ចំពោះជនហាណូយមិនគ្រាន់តែជាភេសជ្ជៈប៉ុណ្ណោះទេ គឺពិសារតែដើម្បីរកមកនិងរស់ជាតិពិសេសដោយឡែករបស់តែ Thai ទៀតផង។ ជនហាណូយក៏ប្រើតែ Thai ដើម្បីជូនតាយាយឧពុកម្តាយមិត្តភ័ក្តសាច់ញាតិឫបានចាត់ទុកជាគ្រឿងសំណែន១ដើម្បីសែនព្រេនព្រលឹងជីដូនជីតាក្នុងឪកាស
ពិធីបុណ្យឫតេតផង។ដើម្បីពិសារទឹកតែ ជនហាណូយមានវិធីធ្វើពិសេសជា
ច្រើន។ដើម្បីមានបានបង់តែThai ឆ្ងាញ់ពិសារ ជនហាណូយបានរកឃើញ នូវ រូបមន្តអប់តែដោយផ្កាម្លិះ ផ្កាឈូក។ក្លិនក្រអូបរបស់ផ្កាម្លិះផ្កាឈូកលាយឡំជា
មួយ ក្លិនក្រអូបនៃតែThai បង្កើតជារស់ជាតិពិសេស ឆ្ងាញ់ពិសារ។ ជនហា
ណូយតែងអប់តែThai ជាមួយផ្កាឈូកHo Tay ។ដើម្បីអប់តែ១គីឡូក្រាម ត្រូវ
ប្រើប្រាស់ផ្កាឈូកចំនួន១ពាន់ទង។ ក្រោយពីគន្លឹះល្អិតល្អន់ជាច្រើន តែឈូក
ក្លាយទៅជាផលិតផលតែដ៏អស្ចារ្ស។ វិធីពិសារទឺកតែរបស់ជនហាណូយក៏
ប្រិតប្រៀតណាស់ដែរ។ពេលឆុងតែគេយកចិត្រទុកដាក់ដល់លំអិតនិមួយៗ
។សិប្បការីនីTran Quy ឲ្យដឹងថា៖មុនបង្អស់ត្រូវក្រលែងប៉ាន់តែដោយទឹកពុះ
យ៉ាងម៉ត់ចត់ដើម្បីប៉ាន់តែក្ដៅឡើង។ បន្ទាប់មក ដាក់ប៉ាន់តែទៅក្នុងចានគោម ចាក់ទឹកពុះទៅក្នុងប៉ាន់តែ ចាក់តែចូល ហើយចាក់ទឹកក្ដៅទៅលើប៉ាន់តែ។
ក្រោយរយះប៉ុន្មាននាទី ចាក់ទឹកតែពីប៉ាន់តែទៅពែងធំហើយពីពែងធំចាក់
ទៅកូនពែងដើម្បីតែមិនហូរហៀងចេញ។
ក្លិនតែក្រអូបបានតភ្ជាប់ Thai Nguyenជាមួយ ហាណូយ បង្កើតជា ផលិត
ផលពិសេស១ផ្តល់ដល់គ្រប់ទឹសទីក្នុងទូទាំងប្រទេស នឹងមិត្តភ័ក្ត អន្តរជាតិ៕