ជួប​ប្រាស្រ័យគំរូមួយចំនួនមកពីខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម

ជួប​ប្រាស្រ័យគំរូមួយចំនួនមកពីខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម - ảnh 1
ការប្រឡងវប្បធម៍កីឡាបណ្ដាសាលាវិទ្យាល័យជនជាតិអន្តេវាសិកដ្ឋានទូទាំងប្រទេសលើកទី៧ (cantho.edu.vn)

        Vovworld-ការប្រឡង់វប្បធម៍កីឡាបណ្ដាសាលាវិទ្យាល័យជនជាតិ
អន្តេវាសិកដ្ឋាន​ទូទាំងប្រទេសបានប្រព្រឹត្តទៅ៤ឆ្នាំម្ដង ជាទិវាបុណ្យដ៏ធំធេង
របស់សិស្សា​នុស្សិសដែលកំពុងរៀននៅបណ្ដាសាលាជនជាតិអន្តេវាសិកដ្ឋាន
ក្នុងទូទាំង​ប្រទេស។ នេះជាឱកាសដើម្បីបណ្ដាសិស្សានុស្សិសជាជនជាតិភាគ
តិចបង្ហាញ​ទេពកោសលរបស់ខ្លួនឧទ្ទេសនាមជាមួយជនជាតិផ្សេងៗ ទន្ទឹមនឹង
នោះជា​ឱកាស​ផ្លាស់ប្តូរចំណេះដឹងដើម្បីរៀនសូត្របានល្អជាងនាពេលខាងមុខ។

        ប្អូន Thach Mu Ni ស្សិសថ្នាក់ទី១១ B សាលាជនជាតិអន្តេវាសិកដ្ឋានខេត្ត Tra
Vinh ជាមួយរូបរាងតូចស្បែកខ្មៅប៉ុន្តែស្នាដៃរៀនសូត្រល្អនៅសាលាបាន​ធ្វើ​ឲ្យ​មិត្ត
ភក្តិស្ងើចសសើរ។ បានប្រសូត្រនិងរីកធំធាត់នៅគ្រួសារក្រីក្រមួយ​នៅ​ស្រុក Cau Ke
ខេត្ត Tra Vinh ឪពុកម្ដាយត្រូវស៊ីឈ្នួលដើម្បីមានប្រាក់ឲ្យ​កូន​ទៅ​រៀន។ បានឃើញ
ស្ថានភាពលំបាករបស់ឪពុកម្ដាយហេតុនេះហើយប្អូនខំប្រឹង​ប្រែងរៀនសូត្រដើម្បី
ឪពុកម្ដាយសប្បាយ។

        “ដើម្បីរៀនពូកែពេលទៅរៀនយើងត្រូវមើលមេរៀនមុន បន្ទាប់នោះយក​ចិត្ត​ទុកដាក់ស្ដាប់គ្រូបង្រៀន អ្វីដែលមិនយល់យើងសួរលោកគ្រូ។​ពេលមកផ្ទះក៏ត្រូវ​មើលមេរៀនឡើងវិញ ពេលនោះយើងទើនរៀនពូកែបាន។”

មិនខុសប្លែកពី Mu Ni ឡើយ ប្អូន Thach Truong នៅឃុំ Da Loc ស្រុក Chau Thanh បានមានស្នាដៃសិស្សរៀនពូកែ១០ឆ្នាំជាបន្តបន្ទាប់។ មកចូលរួម​ការប្រឡង់
វប្បធម៍កីឡាបណ្ដាសាលាជនជាតិអន្តេវាសិកដ្ឋានទូទាំងប្រទេស​លើកទី៧ឆ្នាំ
២០១៤នៅ Can Tho ប្អូន Truong បានដំណាងឲ្យសិស្សានុស្សិស​សាលាជនជាតិ
អន្តេវាសិកដ្ឋានខេត្ត Tra Vinh ដើម្បីប្រឡង់នៅវិញ្ញាសារគណិត​វិទ្យា។​ ប្អូនឲ្យដឹងថា ចូលរួមប្រឡង់លើកនេះលទ្ធផលគឺមិនសំខាន់ឡើយ បញ្ហា​គឺបានចូលរួមការប្រឡង់
លើកនេះនឹងជួយឲ្យប្អូនបើកចេញចំណេះដឹងដើម្បី​ក្រោយនេះរៀនបានពូកែជាង
ទៀត។

ក្នុងក្រុមរបស់អង្គភាពខេត្ត Tra Vinh បានមានសិស្សនារីមួយនាក់រៀនពូកែ​មុខវិទ្យា
អក្សរសាស្ត្រដែលរៀននៅសាលាជនជាតិអន្តេវាសិកដ្ឋានស្រុក Tra Cu នោះគឺប្អូន
Kim Thi Thanh Lien នៅឃុំ Ham Giang ស្រុក Tra Cu។ ប្អូន Lien បានឲ្យដឹងថា ក្រៅពី
មុខវិទ្យាអក្សរសាស្ត្រនោះ ប្អូនក៏រៀនពូកែបណ្ដាមុខវិទ្យា​ផ្សេងៗដូចជគណិតវិទ្យា
រូបវិទ្យាជាដើម។ ក្នុងនោះអក្សរសាស្ត្រជាមុខ​វិទ្យាដែល​ប្អូនចូលចិត្តបំផុត។ ដើម្បី
ទទួលបានលទ្ធផលនេះគឺដោយសារការខំប្រឹង​ប្រែង​ក្នុងការរៀនសូត្ររបស់ប្អូន។ ក្រៅពីការរៀនសូត្រពីគ្រូបង្រៀននោះប្អូនបាន​រៀន​ពីមិត្តភក្តិក្នុងសាលានិងរៀន
លើបណ្ដាញអ៊ិធឺណែតទៀតផង។

“ប្អូនរៀនពូកែនោមុខវិទ្យាទាំងអស់គឺដោយសារបានឡើងអ៊ិធឺណែតរកមិត្តភក្តិដើម្បី
សួរគ្នា។ ​បណ្ដាមិត្តជួយគ្នាល្អណាស់។ ត្រូវឧស្សាហ៍ព្យាយាមរៀន​សូត្រ។ ​រៀនពូកែ
ដើម្បីឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូពេញចិត្ត។”

ដើម្បីបញ្ចប់នាទីពេលនេះ យើងខ្ញុំសូមប្រកាសចំលើយសំនួរ​ក្នុងខែសីហា​គឺ តំលៃ
នាំចេញតម្បាញកាត់ដេរនិងស្បែកជើងរបស់កម្ពុជាទទួលបាន២,៩២​ពាន់លាន
ដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំ២០១៤។​យើងខ្ញុំសូនជូនពរមិត្តប៊ុណ​ហេងនៅ
រាជធានីភ្នំពេញបានឆ្លើយត្រូវនឹងសំនួរនេះ។ យើងខ្ញុំនៅបន្តទទួល​ចំឡើយ​របស់
មិត្តអ្នកស្ដាប់តាមត្រាប្រៃសណី។ ជាបន្តទៅនេះសូមអញ្ចើញ​លោក​អ្នកនាងចូល
រួមឆ្លើយសំនួររបស់ខែកញ្ញា។ ក្នុងខែសីហា កាណាល់ផ្សាយ​ជា​ភាសាបរទេសបាន
ឧទ្ទេសនាមអំពីកេរ៌្តដំណែលស្ពាន Long Bien នៅទីក្រុង​ហាណូយ។ បណ្ដាមិត្តចូរ
ឲ្យដឹងអំពីឈ្មោះរបស់មៅការដែលបានសាងសង់​ស្ពាន Long Bien នៅទីក្រុង
ហាណូយ។ រាល់ចំលើយ​សំបុត្រ  email សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​yahoo​.
com.vn
។  ចំលើយត្រូវនិមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ