ជីវភាពរស់នៅរបស់និស្សិតកម្ពុជានៅភាគខាងជើងវៀតណាម
BICH NGOC -  
មិត្តអ៊ុំវាសនានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
តាមពិធីសារស្តីអំពីកិច្ចសហប្រតិបត្តិការអប់រំរវាងក្រសួងអប់រំនិងបណ្តុះ បណ្តាលវៀតណាមនិងក្រសួងអប់រំយុវជននិងកីឡាកម្ពុជា ជារៀងរាល់ឆ្នាំ ក្រ
សួងអប់រំវៀតណាមនិងទទួលនិស្សិតកម្ពុជាចំនួន១០០នាក់មកសិក្សានៅវៀត
ណាម។ ចំនួននិស្សិតនេះនឹងត្រូវបានរៀនភាសា វៀតណាមរយៈពេល១ឆ្នាំនៅ
សាលាមិត្តភាព T80 ហើយក្រោយពីរៀនភាសាចប់ត្រូវបានបែងចែកតាម មហាវិទ្យាល័យផ្សេងៗរបស់វៀតណាម។
|
និស្សិតកម្ពុជាចូលរួមក្នុងកម្មវិធីវប្បធម៌១នៅទីក្រុងហាណូយ |
នាសព្វថ្ងៃនេះ និស្សិតកម្ពុជាកំពុងសិក្សានៅភាគខាងជើងវៀតណាមមាន
ចំនួន៦០៦នាក់ ក្នុងនោះនិស្សិតជានារីមានចំនួន៨២នាក់។ក្នុងឆ្នាំសិក្សា២០១៣
-២០១៤នេះ និស្សិតកម្ពុជាត្រូវបានបែងចែកទៅតាម សាលាខុសពីគ្នានៅភាគ
ខាងជើងវៀតណាម។ ចែករំលែកជាមួយយើងខ្ញុំ និស្សិត Nget Chanthol ប្រធាន សមាគមនិស្សិតកម្ពុជាអាណាតិទី២២និយាយថា៖ “និយាយជារួមនិស្សិតកម្ពុជា
នៅតាមបណ្តាសាកលវិទ្យាល័យ គ្រឹះស្ថាន សិក្សា ទទួលបានការយកចិត្តទុក
ដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ក៏ដូចជាគណគ្រប់គ្រងនិស្សិត
តាមបណ្តាអន្តេវាសិកដ្ឋាន។ ទន្ទឹមនឹងនោះ ជីវភាពរស់នៅរបស់និស្សិតកម្ពុជា
មានភាពងាយស្រួលច្រើន ដោយសារការ ទំនុកបំរុងពីក្រសួងអប់រំ និងបណ្តុះ
បណ្តាល រួមជាមួយបណ្តាក្រសួងពាក់ព័ន្ធនានារបស់វៀតណាម ពិសេសពីសំ
ណាក់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ"។
|
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុល ផានី
ប្រគល់ប័ណ្ឌសរសើដល់និស្សិតកម្ពុជាដែលមានស្នាដៃល្អក្នុងការសិក្សា |
មិត្តអ៊ុំវាសនានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
សព្វថ្ងៃនិស្សិតកម្ពុជារស់នៅនិងសិក្សារៀនសូត្រក្រោមការគ្រប់គ្រងផ្ទាល់
ពីស្ថានទូត កម្ពុជាប្រចាំនៅទីក្រុងហាណូយ។ និយាយអំពីនិស្សិតកម្ពុជា ឯកអគ្គរដ្ឋ
ទូត កម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុលផានីចែករំលែកថា៖ “ចំពោះក្មុយនិ
ស្សិតទាំងអស់ ខ្ញុំក៏សូមកោតសរសើរផងដែរដល់ក្មុយៗទាំងអស់ដែលបានសម្រេច
ចិត្តឃ្លាតឆ្ងាយពីឪពុកម្តាយ បង ប្អូន មិត្តភក្ត្រ័ ជាទី ស្រឡាញ់នៅកម្ពុជាមួយរយៈ និងលះបង់ពេលវេលាយុវវ័យរបស់ខ្លួន ដែល កំពុងស្ថិតក្នុងភាពសប្បាយហឺហារ
មកតស៊ូលត់ដំ ដើម្បីស្វែងរកចំណះវិជ្ជា និង បទពិសេធថ្មីៗដែលជាប្រយោជន៌
និងសេចក្តីសង្ឃឹម សម្រាប់អនាគត់របស់ខ្លួន គ្រួសារ និងជាតិមាតុភូមិកម្ពុជា ដើម្បីឲ្យខ្លួនក្លាយទៅជាអ្នកបន្តវែងជំនាន់ ក្រោយ ប្រកបដោយមានសក្តានុភាព
ច្នៃប្រឌិតក្នុងសម័យវិទ្យាសាស្រ្តទំនើប នេះ”។
|
ប្រធាននិស្សិតកម្ពុជាភូមិភាគខាងជើងអាណាតិ្តទី២៣ |
លោកអ្នកនាងជាតីមេត្រី!
សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើង
ខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមក
កម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀត
ណាមលេខ៤៥ Ba Trieu ទីក្រុង HaNoi ឬEmail:VOV5khmer@yahoo.com.vn។
ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
BICH NGOC