ឈូងសមុទ្រ​Lang Co -វៀតណាម

ឈូងសមុទ្រ​Lang Co -វៀតណាម - ảnh 1
រូមណីយដ្ឋាន​ Lang Co ( Image:Internet)
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ សំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ 186 របស់មិត្តអ្នក ស្តាប់
ពីប្រទេស​ចំនួន​​​ 31 លើសកលលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល
នេះយើងខ្ញុំសូម​ ​ពិនិត្យឡើងវិញ​សំបុត្រ១ចំនួនរបស់មិត្តអ្នកស្តាប់ ដែលបានផ្ញើ
មកកាណាល់ផ្សាយជាភាសារបរទេសក្នុងសប្តាហ៏កន្លងទៅ។   
      លោកអ្នកនាងជាទីមេត្រី!    
  
ឈូងសមុទ្រ​Lang Co -វៀតណាម - ảnh 2
បង្កងសមុទ្រ-មុខទំនីញ​នាំចេញស្នូលរបស់វៀតណាម(Image:Internet)
 ក្នុងសំបុត្ររបស់មិត្ត​Akira Takh ​ពី Hokkhaido ជប៉ុន​​បានសួរអំពីសភាពការណ៏
នាំចេញជលផលរបស់វៀតណាម។យើងខ្ញុំសូមឆ្លើយនឹងសំណួររបស់មិត្ត។តាម
ក្រសួងកសិកម្មនឹងអភិវឌ្ឌ្យន៏ជនបទវៀតណាមឲ្យដឹងថា៖ ក្នុងឆ្នាំ​២០១២​វៀត
ណាមខិតខំទទួលតំលៃប្រាក់នាំចេញជលផលសរុប​៦.​៥ពាន់ លានដុល្លាអាមេរិក
ក្នុងនោះបង្កងនឹងត្រីប្រាគឺជាមុខទំនិញនាំចេញស្នូលចំនួន​២។ ទីផ្សារនាំចេញ
ជលផលរបស់វៀតណាមគឺបណ្តាប្រទេសអាមេរិក​ អាលឺម៉ង់ ​ជប៉ុន​នឹងប្រទេស
អឺរ៉ុប១ចំនួនផ្សេងទៀត។ក្នុងឆ្នាំ២០១១ មានអង្គភាព អាជីវកម្មប្រមាណ​២៣០​
អង្គភាព​ នាំចេញត្រីប្រាទៅទីផ្សារចំនួនជាង​១៣០​លើសកលលោក។តាមសំព័ន្ធ
សមាគមកែច្នៃនឹងនាំចេញជលផលវៀត ណាមថា៖នេះជាបុព្វបទល្អ១សំរាប់ឆ្នាំ​
២០១២​។សព្វថ្ងៃ​ក្រសួងកសិកម្មនឹង អភិវឌ្ឌ្យន៏ជនបទវៀតណាមកំពុងកសាង
ផែនការអភិវឌ្ឌ្យន៏ការចិញ្ចឹមជលផល ដល់ឆ្នាំ​២០២០​​នឹងដល់ ​ឆ្នាំ​២០៣០​សំដៅ
នាំផ្នែកជលផលវៀតណាមអភិវឌ្ឌ្យន៏ ដោយចីរភាព។
មិត្ត​ Akira Takh ជាទីមេត្រី! សង្ខឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានដូចពោល
ខាងលើ។ ក្នុងសំបុត្ររបស់ខ្លួន​មិត្ត​ប៊ុនថឿនពីកម្ពុជា​មានសរសេរថា៖មិត្តចូលចិត្ត ទំព័រវេបwww.vovworld.vn ណាស់។ជាពិសេសមិត្តចូលចិត្តនិយមអាននាទី ជន
បទថ្មីវៀតណាម​ពីព្រោះនាទីនេះជួយដល់មិត្តមានបន្ថែមនូវព័ត៍មានមានប្រយោជន៏
ជាច្រើន។
 ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសារបារាំង​មិត្ត Michel Minouflet សម្តែង
នូវបំណងចង់បានស្តាប់កម្មវិធីឧទ្ទេសនាមអំពី  Lang Co  របស់វៀត ណាម។
ឈូងសមុទ្រ​Lang Co -វៀតណាម - ảnh 3
ជីះទូកលើសមុទ្រ​ Lang Co ( Image:Internet)
 ​ មិត្ត Michel Minouflet ជាទីមេត្រី!
 រមណីយដ្ឋានLang Co​មានទីតាំងនៅភូមិសាស្រ្ត​ ខែត្រ Thua Thien Hue ។ឆ្នេរ
សមុទ្រLang Co  ល្បីឈ្មោះជាឆ្នេរសមុទ្រដ៏ល្អអស្ចារ្យបំផុតនៅវៀត ណាម។
Lang Co​ស្ថិតនៅកណ្តាលនៃមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌវប្បធម៏ សកល
លោកចំនួន៣ គឺអតិតរាជធានី​ Hue​​ មណ្ឌលវិថីបុរាណ Hoi An​ នឹង បូជនីយដ្ឋាន
Mi Son ដោយមានកាំ​៧០​គីឡូម៉ែត្រ។Lang Co ពោ ពេញទៅដោយធនធាន
ទេសរណ៏។​នឹងរួមជាមួយតំបន់ព្រៃគប់Bach Ma​នឹង បណ្តាកេរ្តិ៍តំណែលប្រវត្តិ
សាស្រ្ត​នឹងបង្កើតឡើងនូវផលិតផលទេសចរណ៏សម្បូរបែប។បើមានឱកាស
មកវៀតណាម​ មិត្តចូរទៅទស្សនាLang Co   ។  លោកអ្នកនាងជាទីមេត្រី! នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រ​
នឹងមតិរួមយោបល់សូមផ្ញើមក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារ
ខ្មែរកាណាល់ផ្សាយជា ភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -
ខ័ណ្ឌ​ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕ ​​​

ប្រតិកម្មទៅវិញ

ផ្សេងៗ