ឈាបនដ្ឋានផ្លូវលេខ៩នៅខេត្ត Quang Tri
MANH CUONG -  
|
ឈាបនដ្ឋានផ្លូវលេខ៩នៅខេត្ត Quang Tri ក្នុងឱកាសទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា) (VOV) |
Vovworld-ក្នុងសប្ដាហ៍កន្លងមក កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៨០របស់មិត្តអ្នកស្ដាប់មកពីប្រទេស
និងដំបន់ដែនដីចំនួន៣៥។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ
ចំនួន៤ពីមិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីឈាបនដ្ឋានផ្លូវលេខ៩នៅខេត្ត
Quang Tri ក្នុងឱកាសទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)។
ឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ៩ជាឈាបនដ្ឋានមួយក្នុងចំណោមឈាបនដ្ឋានចំនួន២ធំបំផុតលើទូទាំងប្រទេស ជាទីតាំងសំរាប់ការសំរាកចុង
ក្រោយរបស់យុទ្ធជនពលីជាង១ម៉ឺននាក់។ នាដើមខែកក្កដានេះសំណង់ជួស
ជួលកែលំអរឈាបនដ្ឋាននេះត្រូវបានបើកសម្ភោធន៍និងដាក់ឲ្យដំណើរការ។ កម្មាភិបាលជាង៨ម៉ឺននាក់របស់ផ្នែកហិរញ្ញវត្ថុវៀតណាមរួមវិភាគទានជាបាន
ជាង៨១ពាន់លានដុងវៀតណាមដើម្បីរួមដៃជួសជុលកែលំអរឈាបនដ្ឋាននេះ។ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរក្នុងឱកាសថ្ងៃទី២៧កក្កដា លោកស្រី Nguyen Thi Ha
នៅខេត្ត Thai Binh ភាគខាងជើងវៀតណាម រួមជាមួយគ្រួសារមកគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរសាច់ញាត្តិនៅឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ៩។
លោកស្រី Ha រំភើបចិត្តយ៉ាងខ្លាំងក្លាពេលបានឃើញកន្លែងផ្នូររបស់សាច់ញាត្តិ
កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។
“ឥឡូវនេះយើងខ្ញុំមកគោរពវិញ្ញាណក្ខ័ន្ធលោកបងនៅទីនេះ បានឃើញថា ឈាបនដ្ឋានកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យគ្រួសារសាច់ញាត្តិមកគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីក៏កក់ក្ដៅចិត្តដែរ។”
ក្នុងឱកាសបុណ្យតេតរឺខែកក្កដាមកដល់ម្ដងៗ ក្រៅពីកម្មាភិបាលបុគ្គលិកគណៈកម្មការគ្រប់គ្រងឈាបនដ្ឋាននោះ សមាជិកសម្ព័ន្ធយុវជនប្រជាជនជា
ច្រើនកុះករខេត្ត Quang Tri ក៏ស្ម័គ្រចិត្តចូលរួមបោសសំអាតធ្វើអនាម័យបណ្ដាឈាបនដ្ឋានយុទ្ធជនពលីផងដែរ។ពេលរាត្រី ទានរាប់ពាន់ដើមបានអុធលើ
បណ្ដាផ្នូរធ្វើឲ្យបរិយាកាសនៅកន្លែងដ៏ពិសិដ្ឋិនេះកាន់តែកក់ក្តៅថែមទៀត។
លោក Nguyen Thanh Hoai ប្រធានគណៈកម្មការគ្រប់គ្រងឈាបនដ្ឋានយុទ្ធជន
ពលីផ្លូវលេខ៩បានឲ្យដឹងថា៖
“យើងខ្ញុំបានរៀបចំការទទួលថែទាំការពារយ៉ាងម៉ត់ចត់។ យើងខ្ញុំខ្នះខ្នែង
បញ្ជូនណែនាំគណៈប្រតិភូទាំងអស់និងប្រជាជនមកគោរពវិញ្ញាណក្ខ័ន្ធ។ ជា
និច្ចកាលការពារថែទាំបង្កើតទេសភាពក្នុងក្របខ័ណ្ឌឈាបនដ្ឋានបៃតងស្អាត
ស្អំ។”
នាខែកក្កដា ពេលមកដល់ខេត្ត Quang Tri ម្ដងៗគឺបានឃើញបណ្ដាឈាបនដ្ឋានកាន់តែស្អាតជាងពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាធូបក្រអូបផ្កាសលើបណ្ដាផ្នូររួមជា
មួយការថែទាំទទួលយ៉ាងកក់ក្តៅរបស់អ្នកគ្រប់គ្រងឈាបនដ្ឋាននោះ សាច់ញាត្តិ
យុទ្ធជនពលីក៏បានឃើញមានភាពធូស្រាលកក់ក្ដៅក្នុងចិត្តដែរ។
លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមប្រកាសចម្លើយ
នៃសំនួរក្នុងខែកក្កដាគឺ ទិសស្លោកក្នុងទំនាក់ទំនងកិច្ចការបរទេសរវាងវៀតណាមនិងកម្ពុជាគឺជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង។ យើងខ្ញុំសូមជូនពរមិត្តបុប្ផានៅរាជធានីភ្នំពេញបានឆ្លើយបាន
សំនួរនេះ។ យើងខ្ញុំនៅតែទទួលចម្លើយរបស់បណ្ដាមិត្តតាមត្រាប្រៃសណី។ជាបន្តទៅ
នេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែសីហា។ មិត្តចូរឲ្យដឹងតំលៃ
ប្រាក់ពាណិជ្ជកម្មនាំចេញសំលៀកបំពាក់និងស្បែកជើងរបស់កម្ពុជាក្នុងឆមាសទី១
ឆ្នាំ២០១៤ទទួលបានប៉ុន្មាន? រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@
yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
MANH CUONG