|
ដំណោះស្រាយការពារបរិស្ថានមួយនៅទីក្រុងហូជីមិញវៀតណាមតាមរយៈកម្មវិធីរថយន្តក្រុងបៃតង (Internet)
|
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុ
សំលេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៤៩របស់មិត្តអ្នក
ស្តាប់មកពី ប្រទេសចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ
ជាភាសាខ្មែរទទួលបានសំបុត្រចំនួន៤ ពីមិត្តសុខា តារា វណ្ណា និងស៊ីថានៅ
កម្ពុជា។ សូមអគុណអស់លោក អ្នកដែលបានលៃទុកការយកចិត្តទុកដាក់
និងមនោសញ្ចេតនាសំរាប់កម្មវិធី។ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយ
ចំនួន ដែលក្នុងនោះមានមិត្ត សុខានៅរាជធានីភ្នំពេញកម្ពុជាក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាង
អំពីដំណោះស្រាយការពារបរិស្ថានមួយនៅទីក្រុងហូជីមិញវៀតណាមតាម
រយៈកម្មវិធីរថយន្តក្រុងបៃតង សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់។
មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
ពេលដែលស្ថានភាពបំពូលបរិស្ថាននៅបណ្ដាទីក្រុងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃ
ទៅមួយថ្ងៃដោយឧស្ម័នបញ្ចេញចោលរបស់មធ្យោបាយចរាចរបណ្ដាលឡើង
នោះ ការអភិវឌ្ឍន៍និងបង្កើនការជិះរថយន្តក្រុងប្រើប្រាស់ឥន្ធនះ CNG
(Compressed Natural Gas) ជាវិធានការល្អបំផុតដើម្បីរួមចំណែកកែលំអរបរិស្ថាន។ ក្នុងរយៈពេលកន្លងទៅ នៅទីក្រុងហូជីមិញរថយន្តក្រុងប្រើប្រាស់ឥន្ធនះ CNG ត្រូវបានអង្គភាពអាជីវកម្មដឹកជញ្ជូនមួយចំនួនដាក់ឲ្យដំណើរការ។ ទស្សនទាន
រថយន្តក្រុងបៃតង ដូច្នេះបានក្លាយទៅជាទស្សនទានស្គាល់ដល់របស់អ្នកជា
ច្រើន។
|
ទស្សនទាន រថយន្តក្រុងបៃតង ដូច្នេះបានក្លាយទៅជាទស្សនទានស្គាល់ដល់របស់អ្នកជាច្រើន។ (Internet)
|
ក្រោយរយៈពេលជាង១ឆ្នាំធ្វើសកម្មភាពរថយន្តក្រុងបៃតងបានបង្ហាញ
នូវចំណុចលេចធ្លោជាច្រើនអំពីផលប្រយោជន៍សេដ្ឋកិច្ចនិងបរិស្ថានបានជាវា
ទទួលបានប្រតិកម្មសកម្មពីបណ្ដាអ្នកជំនាញការបរិស្ថាននិងអ្នកដំណើរ។
លោក Pier និសិត្សបារាំងមួយនាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញបាន
ឲ្យដឹងថា៖
“និយាយរួមថាការធ្វើដំណើរដោយរថយន្តក្រុងក៏ល្អណាស់ចំពោះគេបាន
គុយគន់ទេសភាពទីក្រុងពីកន្លែងខ្ពស់ជាងបន្តិច។ ជាងនេះទៅទៀតខ្ញុំឃើញថាសុវត្ថិភាពត្រូវបានធានានិងជៀសវាងបានផ្សែងធូលីទៀត។ រថយន្តេះបៃតង មិនបញ្ចេញឧស្ម័នដែលបណ្ដាលការបំពូលបរិស្ថានឲ្យទីក្រុងទេ។”
លទ្ធផលពិនិត្យបានសឲ្យឃើញថា ការដំណើរដោយរថយន្តក្រុងបៃតង
សន្សំសំចៃបានឥន្ធនៈពី៣០ដល់៤០% បើប្រៀបនឹងរថយន្តក្រុងធម្មតានិង
បរិមាណឧស្ម័នបញ្ចេញចោលបន្ថយបាន៦០%។ លោក Nguyen Cong Dinh អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូននិងសេវាកម្មទេសចរណ៍Phuong
Trang ជាក្រុមហ៊ុនមួយក៏វិនិយោគចូលរួមកម្មវិធីរថយន្តក្រុងបៃតងនៅទីក្រុង
ហូជីមិញបានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៣នេះ Phuong Trang កំពុងអាជីវកម្ម។ ជាក់ស្ដែងគឺ Phuong
Trang និងប្រើប្រាស់រថយន្តក្រុងបៃតងទាំងស្រុងជាពិសេសនៅទីក្រុងហូជីមិញ។ យើងខ្ញុំធ្វើដូច្នេះដើម្បីបំរើប្រជាជនប្រកបដោយប្រសិទ្ធភាពក្នុងនោះមាន គោលការណ៍របស់ទីក្រុងគឺបៃតងនិងស្អាត ឥន្ទនៈ CNG។”
ជាមួយរាល់ចំណុចលេចធ្លោក្នុងការបំរើការធ្វើដំណើររបស់ប្រជាជននិង
ការពារបរិស្ថាន សង្ឃឹមថា ក្នុងរយៈពេលខាងមុខរថយន្តក្រុងបៃតងនឹងត្រូវបាន
ប្រើប្រាស់ជាច្រើនថែមទៀតនៅទីក្រុងហូជីមិញ។
មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ
៤៥ Ba Trieu HaNoi ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕