ដួនស្លឹកក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម
VANDO -  
(VOV WORLD) /  
(VOV World)_សប្ដាហ៍ថ្មីទើបនឹងបានចាប់ផ្តើម និងយើងខ្ញុំ ទាំងអស់គ្នាជាអ្នក
អនុវត្ត កម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាម មានក្ដីសប្បាយរីករាយណាស់ ពេលដែលបានជួបជាមួយប្រិយមិត្ត ក្នុងនាទី÷ ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១៦
របស់អ្នក ស្ដាប់មកពីប្រទេសចំនួន៣១ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សារជា
ភាសាខ្មែរ ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១។ក្នុងនោះមាន Email របស់មិត្ត
ចាន់ណា និស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កម្ពុជា។ ក្នុង Email មិត្ត
បាននិយាយអំពីអនុស្សាវរីយ៍ របស់ខ្លួនក្នុងដំណើរទៅទស្សនានៅវៀតណាមនា
ពេលកន្លងទៅ និង មិត្តត្រូវបានជូនដួនស្លឹកវៀតណាម១គ្រឿង។ មិត្តចូលចិត្តវា
ណាស់ និងមានគោលបំណងថា÷ កម្មវិធីនឹងជួយមិត្តស្វែងយល់បន្ថែមអំពីនិមិត្ត រូបដួនស្លឹកវៀតណាម។
|
ដួនស្លឹកក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម(cuucshuehn.net) |
ដួនស្លឹកគឺជាមិត្តស្មោះត្រង់ ជិតស្និទ្ធិ ផ្សាភ្ជាប់ជាមួយជីវភាពរស់នៅជាប្រចាំថ្ងៃ
របស់ប្រជាជនវៀតណាមតាំងពីរាប់ពាន់ឆ្នាំមុន។ ដួនស្លឹកមិនត្រឹមត្រូវភ្លៀង ឬពន្លឺ ថ្ងៃប៉ុណ្ណោះទេ ថែមទាំង វាបានក្លាយទៅជាផ្នែកមួយនៃជីវភាពរស់នៅ របស់ប្រជា
ជន វៀតណាមទៀតផង។ និងក្នុងសិល្បះ រូបភាពនារីនានា របាំដួន ពាក់អាវផាយ
ប្រពៃណី ជានិច្ចកាលទាក់ទាញទស្សនិកជន ដោយការសម្ដែងដ៏ទន់ភ្លន់ ស្រស់ស្អាត និងអាថ៍កំបាំងរបស់នារីវៀតណាម។
តាមរយះការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ ក្នុងដំណាក់កាលនិមួយៗ ដួនស្លឹកក៏
មានការផ្លាស់ប្តូរជាច្រើន អំពីរូបរាងនិងវត្ថុធាតុដើម។ និងដើម្បីធ្វើឡើងដួនស្លឹកមួយ
ប្រកបដោយល្អ ស្អាត គឺជាងម្នាក់ៗ ត្រូវធ្វើយ៉ាងម៉ត់ចត់ ពីការជ្រើសរើសស្លឹក ហាល ស្លឹក ដល់ការដេរដួន…។ល។ នៅមិនថាកន្លែងណាដួនធ្វើពី ស្លឹកឈើនានា ដូចជា÷ ស្លឹកកក់ ស្លឹកបួង…ជាដើម។ ទៅតាមថ្វៃដៃរបស់ជាងម្នាក់ៗ ចេសដួនត្រូវបាន ធ្វើពី
សរសៃដើមឈើ ( នាសព្វថ្ងៃ គេប្រើចេសនីឡង់) និង ដងខ្លួនដួនត្រូវបានធ្វើពីឬស្ស៊ី។ ស្ដីអំពីការធ្វើដួន សិប្បការនី Nguyen Thi Mai នៅភូមិ Chuong (ជាយទីក្រុងហាណូយ)
ជា អ្នកធ្វើដួនស្លឹកបានជាង៥០ឆ្នាំហើយ បានអោយដឹងថា÷
“ ពេលទើបយកមក ស្លឹកឈើនៅខៀវ ស្វិត យើងត្រូវអូតអោយស្លឹកត្រង់។ កំ
ដៅ ត្រូវល្មម ប្រសិនបើក្តៅពេក ស្លឹកនឹងឆេះ ឬ ងាយបាក់បែក និងត្រជាក់ពេក គឺ
ត្រង់ បានតែក្នុងរយះពេលដើមដំបូង។ ឬស្ស៊ី គឺត្រូវជ្រើសរើសឬស្ស៊ីមានបំពង់វែង រោលនឹងផ្សែងដើម្បីការពារ និងកុំអោយសត្វខ្មូតស៊ី ធ្វើជាដងខ្លួនដួន។ ប៉ុន្តែ ភាព ស្រស់ស្អាតរបស់ដួន ត្រូវផ្អែកទៅលើថ្វីដៃបិនប្រសបរបស់ជាងដែរ។”
|
ដួនស្លឹកវៀតណមាម(mirex.vn ) |
នៅវៀតណាមមានតំបន់ជាច្រើនប្រកបរបរដួនស្លឹក ប៉ុន្តែ ល្បីឈ្មោះបំផុត នៅភាគ
ខាងជើងវៀតណាម នោះគឺភូមិដួន Chuong ស្រុក Phu Xuyen ជាយទីក្រុងហាណូយ។ ភាគកណ្ដាលវៀតណាមមានដួន Ba Don និងពិសេសកឺដួន Hue…ជាដើម។ ដួនស្លឹក ជានិមិត្តរូបរបស់វៀតណាម ជាវត្ថុប្រពៃណីនិងសាមញ្ញ មានវត្តមានលើគ្រប់ទិសទី
ប្រទេសវៀតណាម។ ប្រសិនបើ នៅទីណាមិនមែននៅលើទឹកដីវៀតណាម ដែល មិត្តបានឃើញដួនស្លឹកស នោះគឺជានិមិត្តសញ្ញាវៀតណាម។
មិតចាន់ណា និងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។នាទីប្រអប់
សំបុត្រ មិត្តអ្នកស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនិងការរួម
មតិ សូមផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេង វៀតណាម លេខ៤៥ BaTrieu –ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
VANDO
-VOV WORLD