ដំបូលរួមសំរាប់ជនចាស់ជរាក្រីក្រគ្មានទីបង្អែកនៅទីក្រុងហូជីមិញ

ដំបូលរួមសំរាប់ជនចាស់ជរាក្រីក្រគ្មានទីបង្អែកនៅទីក្រុងហូជីមិញ - ảnh 1
ដំបូលរួមសំរាប់ជនចាស់ជរាក្រីក្រគ្មានទីបង្អែកនៅទីក្រុងហូជីមិញ (vietcatholic.net)

លោកអ្នកនាងជាទីមេត្រី!

        Vovworld-នៅភូមិ Tan Tien ឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ​មានដំបូលដ៏កក់ក្តៅមួយសំរាប់ជនចាស់ជរា នោះជាដំបូលថែទាំជនចាស់ជរា​
សម្បុរសធម៍។ នៅទីនេះបណ្ដាជនចាស់ជរាឯកតោគ្មានទីបង្អែកបានរស់ដោយ
សុខសាន្ត​ត្រាណ​ដោយសារការថែទាំយ៉ាងម៉ត់ចត់របស់ដូនជីចំណុះដំបន់
កាតូលិក Tan Thong។

        “គ្រានោះពេលធំដឹងក្តីដើរស៊ីឈ្នួលឲ្យគេដើម្បីបានរស់។ គ្មានឪពុកម្ដាយ
បងប្អូន​ញាតិសន្ថានដោយហេតុនេះលំបាកណាស់។ ខ្ញុំត្រូវបាននគរបាលចិត្តល្អ
ធ្វើសំណុំ​បែបបទ​ឲ្យរស់នៅទីនេះ។ ក្រីក្រពេកគ្មានប្រាក់ហើយឈឺរាល់ថ្ងៃ គេ
បានឃើញ​អណិត​ឲ្យមករស់នៅទីនេះ។”

        នោះជាការចែករំលែករបស់លោកយាយ Tran Thi Lien មាន​អាយុ​៧៣ឆ្នាំ
ដែលកំពុងរស់នៅនៅដំបូលថែទាំជនចាស់ជរាសម្បុរសធម៍ក្នុងភូមិ Tan Tien ឃុំ
Tan Thong Hoi ស្រុក Cu Chi។ បណ្ដាដំណក់ទឹកភ្នែកស្រក់លើមុខដ៏ស្គមស្គាំង
មានស្នាមជ្រីរជ្រួញ​បានឲ្យយើងខ្ញុំឃើញនូវក្តីសុភមង្គលក្នុងពេលដែលលោក
យាយបានថែទាំនៅ​ទីនេះ។

        ដូនជី Nguyen Thi Huyen មានរាងកាយតូចរហ័សរហួនជាអ្នកបានផ្សាភ្ជាប់​នឹង​ដំបូលថែទាំជនចាស់ជរានេះក្នុងអំឡុង១០ឆ្នាំបានឲ្យដឹងថា ការងារបំរើឲ្យ​ជន​ចាស់​ជរាមិនងាយស្រួលឡើយ ពិសេសគឺជនចាស់ជរាស្វិតដៃជើង។ ការហូប​ចុក​អនាម័យ
ឲ្យជនចាស់ជរាត្រូវទាមទាការឧស្សាហ៍ព្យាយាមប៉ិនប្រសព។ ប៉ុន្តែដោយទឹក​ចិត្ត​
របស់ខ្លួន បងស្រីបានចាត់ទុកការងារនេះជាការងារក្នុងផ្ទះនិងថែទាំលោក​តា​លោកយាយដូចជាសាច់ញាត្តិរបស់ខ្លួនដែរ។

        “យើងខ្ញុំជាដូនជីមានបំណងបានចែករំលែកអំរែកមួយផ្នែករបស់សង្គម​បច្ចុប្បន្ន។ ជនចាស់ជរាពេលមកទីនេះមានតែបំណងថា បានរស់នៅដោយសុខសាន្ត​ត្រាណនិង
ទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋអំណាចពីមជ្ឈឹមដល់ដំបន់ ពិសេសគឺឃុំ Tan Thong
Hoi។”

        ដោយការរួមដៃរួមកំលាំងកាយចិត្តរបស់សហគមន៍និងសង្គម បណ្ដាជីវិត​អភ័ព​នៅជុំវិញយើងបានបន្ធូស្រាលការលំបាកដែលគេត្រូវរងទុកវេទនា។ ដំបូលថែទាំ​ជន
ចាស់ជរាភូមិ Tan Tien ឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញបាន​បង្ហាញនូវ
សីលធម៍ដ៏ល្អថ្លៃថ្លារបស់មនុស្សវៀតណាម នោះគឺស្មារតីសាមគ្គីភាព​អាណិតអាសូ
ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

លោកអ្នកនាងជាទីមេត្រី!

        ដើម្បីបញ្ចប់នាទីពេល​នេះ​​សូមអញ្ចើញលោកអ្នកនាងចូលរួម​ឆ្លើយ​សំណួរ​ក្នុងខែ
គឺ៖ព្រឹត្តិកាណ៍​សំខាន់ណាក្នុងទំនាក់ទំនងការទូតរវាង​វៀត​ណាម​និងកម្ពុជាដែល
ត្រូវបាន​រំលឹកខួបនាខែមិថុនាប្រចាំឆ្នាំ? រាល់ចំលើយ​សំបុត្រ  email សូមផ្ញើមក​
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ 
Email÷ vov5khmer@​yahoo​.com.vn។  ចំលើយត្រូវនិមួយៗនឹង​ទទួលបានកាដូ
ពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ