(VOVWORLD) - តុលាការប្រជាជនខេត្ត Tra Vinh នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជូនដំណឹងដល់ លោកស្រី Thach Thi Cuong កើតឆ្នាំ១៩៥៤ និងលោក Thach Duong កើតឆ្នាំ១៩៥៤ មានអស័យដ្ឋាន ០៥. E.Z ផ្លូវ២៩ ក្រុម ២២ ភូមិ ៤ សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឲ្យបានជ្រាប ថា៖ ក្នុងសំណុំរឿងនៅសាលាដំបូងលេខ ១៩/ ២០២០/ DSST ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ បានកាត់ក្តីថា៖
១. ទទួលស្គាល់សំណើរសុំមួយចំណែកអំពីការស្នងមរតករបស់លោក Thach Thanh។
២. ត្រូវកំណត់លំដាប់អ្នកទទួលស្នងមរតកទី១ របស់លោក Thach Chet និង លោកស្រី Thach Thi Houl , Thach Thi Chiec, Thach Thi Cuong, Thach Thanh, Thach Thi Danh, Thach Dien, Thach Duong និង Thach Thi Dan។
៣. កំណត់ការស្នងមរតករួមមាន៖
ដីឡូដ៍ ៣១ ក្នុងប្លង់ដីលេខ៩ ដែលមានទំហំផ្ទៃដី ៤.២០៧,៥ ម2 ប្រភេទដី LUA
ដីឡូដ៍ ៣៦ ក្នុងប្លង់ដីលេខ៣២ ដែលមានទំហំផ្ទៃដី ១.០៣៩,៤ ម2 ប្រភេទដី ODT + CLN
ដីឡូដ៍ ១៨១ ក្នុងប្លង់ដីលេខ៣២ ដែលមានទំហំផ្ទៃដី ៣១,៣ ម2 ប្រភេទដី CLN ដីឡូដ៍ ១៨២ ក្នុងប្លង់ដីលេខ៣២ ដែលមានទំហំផ្ទៃដី ៩២,៩ ម2 ប្រភេទដី ODT + CLN
ដីឡូដ៍ ១៨៣ ក្នុងប្លង់ដីលេខ៣២ ដែលមានទំហំផ្ទៃដី ៣៧៦,៨ ម2 ប្រភេទដី CLN
និងមានផ្ទះសម្បែងមួយដែលមានសសរឈើ ដំបូលផ្ទះប្រក់ស័ង្កសី ក្រាលឥដ្ឋការ៉ូដែលមានទំហំផ្ទៃដី ៨៤ម២ ដែលមានទីតាំងស្ថិតនៅដីឡូដ៍៣៦។
៤. បែងចែកមរតករបស់លោកតា Thach Chet និង លោកយាយ Thach Thi Houl ដូចខាងក្រោម៖
+ ដីឡូដ៍៣១ ក្នុងប្លង់ដីលេខ៩ ដែលមានទំហំផ្ទៃដី ៤.៦២០ ម2 (វាស់វែងជាក់ស្តែងមានផ្ទៃដីចំនួន ៤.២០៧,៥ ម2 ប្រភេទដី LUA ដែលចែកឲ្យលោក Thach Thanh នូវដីឡូដ៍៣១ មួយចំណែកក្នុង ប្លង់ដីលេខ៩ ដែលមានទំហំផ្ទៃដី ៦០១,៧ ម2 (ទីតាំង A1 នៅក្នុងប្លង់ដី)។
- ចែកឲ្យលោកស្រី Thach Thi Chiec មួយចំណែកនៃ ដីឡូដ៍៣១ ប្លង់ដីលេខ៩ ដែលមាន ទំហំផ្ទៃដី ៦០០,៧ ម2 (ទីតាំង A2 នៅក្នុងប្លង់ដី)។
- ចែកឲ្យលោកស្រី Thach Thi Danh មួយចំណែកនៃដីឡូដ៍៣១ ប្លង់ដីលេខ៩ ដែលមាន ទំហំផ្ទៃដី ៦០១,៣ ម2 (ទីតាំង A3 នៅក្នុងប្លង់ដី)។
- ចែកឲ្យលោក Thach Dien មួយចំណែកនៃ ដីឡូដ៍៣១ ប្លង់ដីលេខ៩ ដែលមាន ទំហំផ្ទៃដី ៦០១,៧ ម2 (ទីតាំង A4 នៅក្នុងប្លង់ដី)។
- ចែកឲ្យលោកស្រី Thach Thi Cuong មួយចំណែកនៃដីឡូដ៍៣១ ប្លង់ដីលេខ៩ ដែលមាន ទំហំផ្ទៃដី ៦០០,៣ ម2 (ទីតាំង A5 នៅក្នុងប្លង់ដី) និង Thach Duong ៦០០,៥ ម2 (ទីតាំង A6 នៅក្នុងប្លង់ដី)។
- ប្រគល់ជូនលោកស្រី Thach Thi Dan ដោយទទួលបានក្នុងទំហំផ្ទៃដីចំនួន ៦០៣ ម2 និងប្រគល់ចំណែកដីចំនួនចំនួន២កន្លែងទៀតដែលជាមរតកពីលោកស្រី Thach Thi Cuong និង លោក Thach Duong ឲ្យលោកស្រី Thach Thi Dan គ្រប់គ្រង ដែលជាចំណែកផ្ទៃដីនៅសេសសល់នៅទីតាំងមួយចំនួន រួមមាន A5 , A6 , A7 នៃប្លង់ដីនេះ។
(ទីតាំងទំហំផ្ទៃដីដែលបានពោលខាងលើនេះដោយមានការផ្ទៀងផ្ទាត់ប្លង់ដីឡូដ៍ដែលភ្ជាប់តាមឯកសារលេខ ៦៧/ VPDK DD-KTDC) ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់ការិយាល័យចុះបញ្ជីដីធ្លីខេត្ត Tra Vinh)។
ទំហំផ្ទៃដីពោលខាងលើនេះ លោកស្រី Thach Thi Dan កំពុងគ្រប់គ្រង ហេតុដូច្នេះលោកស្រីនេះមានទំនួលខុសត្រូវប្រគល់ជូនដល់អ្នកស្នងមរតកនានាដែលទទួលបាននូវចំណកនៃការបែងចែកផងដែរ។
+ ប្រគល់ឲ្យលោកស្រី Thach Thi Dan ទទួលបានចំណែកស្នងមរតកពីចំណែកដីចំនួន២កន្លែងរបស់លោកស្រី Thach Thi Cuong ( ៧៣២.០៧៤.៣៣០ ដុង) និង លោក Thach Duong (៧៣៥.២០៤.៣៣០ ដុង) ជូនសម្រាប់លោកស្រី Thach Thi Dan គ្រប់គ្រងរួមមាន៖ ដីឡូដ៍៣៦ តាមប្លង់ដីលេខ៣២ មានទំហំផ្ទៃដីជាក់ស្តែង ១.០៣៩,៤ ម៉ែត្រការ៉េ ប្រភេទដី ODT + CLN; ដីឡូដ៍១៨១ តាមប្លង់ដីលេខ៣២ មានទំហំផ្ទៃដី៣១,៣ម៉ែត្រការ៉េ ប្រភេទដី CLN; ដីឡូដ៍១៨២ ផែនកទីលេខ៣២ មានទំហំផ្ទៃដី៩២,៩ម៉ែត្រការ៉េ ប្រភេទដី ODT + CLN និងដីឡូដ៍១៨៣ តាមប្លង់ដីលេខ៣២ មានទំហំផ្ទៃដី ៣៧៦,៨ ម៉ែត្រការ៉េ ប្រភេទដី CLN រួមទាំងផ្ទះសសរឈើ ដំបូលផ្ទះប្រក់ជាស័ង្កសី ក្រាលឥដ្ឋការ៉ូ ធ្វើជាមរតក។
លោកស្រី Thach Thi Dan មានកាតព្វកិច្ចទូទាត់ជាទឹកប្រាក់ឲ្យលោក Thach Thanh ចំនួន ៧២៩.៣៣៤.៣៣០ ដុង ក៏ដូចជាទូទាត់ជាទឹកប្រាក់ឲ្យលោកស្រី Thach Thi Chiec ចំនួន ៧៣៧.២០៤.៣៣០ ដុង និងលោកស្រី Thach Thi Danh ក្នុងទឹកប្រាក់ចំនួន ៧៧៣.៤១៤ .៣៣០ ដុង រួមទាំងលោក Thach Dien ក្នុងទឹកប្រាក់ចំនួន ៧៣៦.៥៣៤.៣៣០ ដុង។
នៅពេលដែលសំណុំរឿងនេះចូលជាធរមាន ភាគីពាក់ព័ន្ធនានាត្រូវទាក់ទង់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីបំពេញតាមបែបបទស្តីពីការផ្តល់លិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លីយោងតាមខ្លឹមសារនៃសំណុំរឿងនេះ។
៥. ថ្លៃសេវាសវនាការ៖ឥតគិតថ្លៃសម្រាប់ករណីកាត់ក្តីរដ្ឋប្បវេណី នៅសាលាដំបូងចំពោះលោក Thach Thanh និង លោកស្រី Thach Thi Chiec និងលោកស្រី Thach Thi Danh។ត្រូវស្នងបង្វិលវិញឲ្យលោក Thach Thanh នូវទឹកប្រាក់ចំនួន ៦.២៥០.០០០ ដុង ដែលជាទឹកប្រាក់តម្កល់នៃថ្លៃកាត់ក្តីតាមបង្កាន់ដៃលេខ ០០១០១៩៦ ចុះថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៧ ពីនាយកដ្ឋានអនុវត្តសាលក្រមរដ្ឋប្បវេណីខេត្ត Tra Vinh។
លោក Thach Dien ត្រូវបង់ទឹកប្រាក់ចំនួន ៥២. ១៨៥. ១២៩ ដុង និងលោកស្រី Thach Thi Dan ត្រូវបង់ទឹកប្រាក់ ១១៣.៣៥៨.០១៧ ដុង។
៦. ថ្លៃលើការពិនិត្យពិច័យនិងកំណត់តម្លៃ៖ លោក Thach Thanh និង លោកស្រី Thach Thi Chiec លោកស្រី Thach Thi Danh និង លោក Thach Dien ត្រូវបង់ទឹកប្រាក់ម្នាក់ៗចំនួន ១.៧៥២.៨៧៥ ដុង។ រីឯលោកស្រី Thach Thi Dan ត្រូវបង់ទឹកប្រាក់ចំនួន ៥.២៥៨.៦២៤ ដុង។ លោក Thach Thanh បានបង់ទឹកប្រាក់តម្កល់ចំនួន ១៣.០០០.០០០ ដុង ហេតុដូច្នេះស្ថាប័នអនុវត្តសាលក្រមត្រូវប្រមូលថ្លៃសេវាសវនាការរបស់លោកស្រី Thach Thi Chiec លោកស្រី Thach Thi Danh លោក Thach Dien និងលោកស្រី Thach Thi Dan ដើម្បីបង្វិលសងវិញជូនដល់លោក Thach Thanh។
៧. ថ្លៃផ្ទេរសិទ្ធិខាងគតិយុត្តិ៖ ៦.២០០.០០០ ដុង លោក Thach Thanh បានបង់ក្នុងបង្កាន់ដៃលេខ ០០១២១១៥០ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ បង្កាន់ដៃលេខ ០០១២១២៤ ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ របស់នាយកដ្ឋានអនុវត្តសាលក្រមរដ្ឋប្បវេណីខេត្ត Tra Vinh ហេតុដូច្នេះមិនចាំបាច់បង់ថ្លៃទៀតទេ។
ចាប់តាំងពីពេលអនុវត្តសាលក្រមនិងសេចក្តីសម្រេចចិត្តចូលជាធរមាន ឬ ចាប់តាំងពីថ្ងៃមានពាក្យស្នើសុំអនុវត្តសាលក្រមរបស់ភាគីជាប់ការអនុវត្តសាលក្រម រហូតដល់ពេលអនុវត្តសាលក្រមជារួចរាល់ ហើយរាល់ខែភាគីជាប់ការអនុវត្តសាលក្រម ត្រូវបង់ការប្រាក់ក្នុងអត្រា ដែលបានកំណត់ក្នុងប្រការ ២ មាត្រា៤៦៨ នៃច្បាប់រដ្ឋប្បវេណី ឆ្នាំ២០១៥។
ការកាត់ក្តីជាសាធារណៈត្រូវបង្ហាញមុខរបស់តំណាងដើមចោទ និងតំណាងចុងចោទ ។ត្រូវជូនដំណឹងដល់ជនជាប់ទាក់ទង ដែលមានវត្តមាន ដើម្បីធ្វើការប្តឹងតវ៉ាចំពោះសំណុំរឿងក្នុងរយៈពេល ១៥ ថ្ងៃចាប់តាំងពីថ្ងៃប្រកាសសាលក្រម ដើម្បីឲ្យតុលាការថ្នាក់លើកាត់ក្តីឡើងវិញនៅសាលាឧទ្ធរណ៍។ ចំណែកជនជាប់ពាក់ព័ន្ធដែលមិនបានបង្ហាញមុខ មានសិទ្ធិដាក់ពាក្យប្តឹងតវ៉ាចំពោះសាលក្រមក្នុងរយៈពេល ១៥ ថ្ងៃគិតតាំងពីថ្ងៃទទួលបានសំណុំរឿងឬការបិទប្រកាសផងដែរ។
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី Thach Thi Dan ជាភាគីចុងចោទដាក់ពាក្យប្តឹងតវ៉ាចំពោះសំណុំរឿងដូចពោលខាងលើនេះ តុលាការប្រជាជនខេត្ត Tra Vinh បានបំពេញនីតិវិធី ប្តឹងតវ៉ា ដើម្បីបញ្ជូនឯកសារទៅកាន់តុលាការប្រជាជនជាន់ខ្ពស់នៅទីក្រុងហូជីមិញឲ្យកាត់ក្តីឡើងវិញនៅសាលាឧទ្ធរណ៍។
បច្ចុប្បន្ននេះ សាលាប្រជាជនខេត្ត Tra Vinh សូមជូនដំណឹងដល់លោកស្រី Thach Thi Cuong និង Thach Duong ឲ្យបានជ្រាបអំពីខ្លឹមសារនៃហេតុការណ៍នេះ។ ក្រោយរយៈពេល ៣០ ថ្ងៃ ចាប់តាំងពីថ្ងៃជូនដំណឹងនេះ លោក/លោកស្រីគ្មានមតិយោបល់ណាមួយ តុលាការនឹងបញ្ជូនឯកសារទៅតុលាការប្រជាជនជាន់ខ្ពស់ ដើម្បីធ្វើការកាត់ក្តីឡើងវិញតាមច្បាស់របស់វៀតណាម៕