ថ្នាក់រៀនប៉ាក់ប្រពៃណីនៅវៀតណាម

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទនៃមិត្តអ្នកស្តាប់ចំនួន265 មកពីប្រទេសជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរ សូមឧទ្ទេសនាមអំពីថ្នាក់រៀនប៉ាក់ប្រពៃណីនៅទីក្រុង ហាណូយ (វៀតណាម) តាមសំណើររប់សមិត្ត អ្នកស្តាប់ពីបែលសហ្ស៊ីក លោក Michel Beine។
ថ្នាក់រៀនប៉ាក់ប្រពៃណីនៅវៀតណាម - ảnh 1 ថ្នាក់រៀនប៉ាក់ប្រពៃណីរបស់សិប្បករ Bui Le Thuan នៅហាងប៉ាក់ Tu Thi លេខ ២៣ លើវិថី Hang Thung ទីក្រុងហាណូយ (Tu Thi Hand Embroidery) 

លោក Biene និងលោកអ្នកនាងជាទីមេត្រី!

        ក្នុងភាពមមាញឺតនៃជីវភាពរស់នៅទំនើបបបច្ចុប្បន្ន មិត្តវ័យក្មេងជាច្រើនចាប់ផ្តើមស្វែងយល់អំពីមុខរបរប៉ាក់ប្រពៃណីដើម្បីអាចប្រគល់មនោសញ្ចេតនារបស់ខ្លួនសំរាប់គ្រួសារនិងមិត្តវ័យក្មេងតាមរយៈផលិតផលប៉ាក់។ នោះអាចជាក្បូរក្បាចរចនាប៉ាក់តូចលើកអាវកន្សែងដៃឬគំនូរប៉ាក់។ ទោះជាក្បូរក្បាចរចនាតូចតាចក៏ទាមទាឲ្យមានភាពម៉ិនប្រសប់របស់អ្នកធ្វើ។ នេះជាមូលហេតុដែលធ្វើបណ្ដាថ្នាក់រៀនប៉ាក់ប្រពៃណីកាន់តែអភិវឌ្ឃនៅទីក្រុងហាណូយនិយាយដោយឡែកនិងលើទូទាំងវៀតណាមនិយាយរួម។ បើកថ្នាក់បង្រៀនប៉ាក់ប្រពៃណីនៅហាងប៉ាក់ Tu Thi លេខ ២៣ លើវិថី Hang Thung ទីក្រុងហាណូយ សិប្បករ Bui Le Thuan ដែលមាន បទពិសោធន៍ក្នុងការប៉ាក់ប្រពៃណីក្នុងរយៈពេលជាង ៤០ ឆ្នាំ នៅឃុំ Quat Dong ស្រុក Thuong Tin  បានឲ្យដឹងថា៖

        «មិត្តវ័យក្មេងដែលចាប់ផ្តើមរៀនមុខរបរប៉ាក់នេះនិយមចូលចិត្តណាស់។ ព្រោះថា នេះជាផលិតផលដែលពូកគេធ្វើឡើងដោយខ្លួនឯង។ នណាក៏អាចទិញគំនូរឬអាវផាវងាយស្រួល ប៉ុន្តែ ពេលដែលប៉ាក់ដោយខ្លួនឯងថ្លៃថ្លាជាង។ នេះជាមូលហេតុអ្វី ទោះជាវាមិន ស្អាតជាងគេក្តី ប៉ុន្តែ មនុស្សម្នានៅស្រឡាញ់និងគោរព។»

        តាមលោក Bui Le Thuan ថា៖ វគ្គរៀនប៉ាក់សារវ័ន្តមានថ្នាក់ចំនួន ៤៖ ថ្នាក់ទី ១ ឧទ្ទេសនមអំពីការ ប៉ាក់ប្រពៃណីរបស់វៀតណាម ឧទ្ទេសនាមនិងណែនាំអំពីឧបករណ៍និងវត្ថុធម៌ដើម ពីការរៀបចំកីប៉ាក់ដល់ការគូរលើលំពុត។ បណ្ដាសិក្ខាកាមនឹងស្វែងយល់អំពីបច្ចេកទេសប៉ាក់។ ថ្នាក់និមួយៗមានតំលៃ ២០០ ពាន់ដុង (ស្មើនឹង ១០ ដុល្លាអាមេរិក)។ កញ្ញា Thuy Tien និស្សិតឆ្នាំទី ៤ សកលវិទ្យាល័យវប្បធម៌ ហាណូយ និងជាសិក្ខាកាមមួយរូបក្នុងថ្នាក់រៀនប៉ាក់របស់សិប្បករ Thuan បានចែករំលែកថា៖

        «នាងខ្ញុំយកចិត្តទុកដាក់ដល់បណ្ដាបច្ចេកទេសទាក់ទិនដល់លលៀកបំពាក់ម៉ូដ ជាពិសេសគឺការប៉ាក់ប្រពៃណី។ មុខរបរ នេះទាមទារភាពប៉ិនប្រសព ការអត់ធ្មត់និងការព្យាយាម ប៉ុន្តែ គួរឲ្យទាក់ទាញណាស់។ ស្វែងយល់បន្ថែមអំពីមុខរបរនេះ នាងខ្ញុំកាន់តែចូលចិត្តថែមទៀត។»

        តាមរយៈភាពប៉ិនប្រសប់នៃសិប្បករប៉ាក់ បណ្ដាអាវផាយនិងសំលៀកបំពាក់គ្រប់ប្រភេទក្លាយទៅជារស់រវើកដូចពិតៗ។ មុខរបរប៉ាក់ប្រពៃណីជាអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់វៀតណាម។ មុខរបរប៉ាក់ប្រពៃណីមានប្រវត្តិសាស្ត្រពីយូរយាណាស់មកហើយ ប៉ុន្តែ កំពុងសាបសូនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ ការប៉ាក់ផលិតផលមួយទាមទារឲ្យវេលាជាច្រើនតំលៃផលិតផលជានិច្ចកាលខ្ពស់ជាងការតម្បាញដោយម៉ាស៊ីន រួមជាមួយគ្នានោះ ជំនាន់វ័យក្មេងមិនចាប់អារម្ភណ៍ចំពោះមុខរបរនេះទេ។ ហេតុដូច្នេះហើយថ្នាក់រៀនប៉ាក់ប្រពៃណីគឺជាសញ្ញាវិជ្ជមានក្នុងការអភិរក្សនិងអភិវឌ្ឍន៍ផ្នែកសិប្បកម្មវិចិត្រសិល្បៈនេះ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ