ទឹកអំពៅ-ប្រភេទភេសជ្ជះនៅ វៀតណាម

លោកអ្នកនាងជាទីមេត្រី!

 ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេងវៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទរាប់រាយ របស់មិត្តអ្នកស្តាប់មកពី ប្រទេស​​​​ជាច្រើនលើសកលលោក។ ក្នុងនោះ មិត្តអ្នកស្ដាប់ជាច្រើន​នាក់​បានចែករំលែក
ជាមួយយើងខ្ញុំនូវបទពិសោធន៍របស់ខ្លួន ក្នុងដំណើរទៅទេសចរណ៍នៅវៀត
ណាម។ ប្រការដែលធ្វើអោយមិត្តនានាចាប់អារម្មណ៍ខ្លាំងបំផុត នោះគឺវប្បធម៌
ម្ហូបអាហាររបស់ប្រជាជាតិវៀតណាម។   តាមសំណូម​ពរ​​របស់​មិត្តសីហា
 ពីរាជធានីភ្នំពេញ (កម្ពុជា) ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើង
ខ្ញុំសូមឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីប្រភេទភេសជ្ជះមួយ នោះគឺ
ទឹកអំពៅ។

ក្នុងខែកក្កដានេះ ធាតុអាកាសក្កៅនៅទីក្រុងហាណូយ ធ្វើអោយមនុស្សគ្រប់រូប
ត្រូវស្វែងរកបណ្ដាប្រភេទទឹកភេសជ្ជះ ដើម្បីបន្ធូភាពក្តៅ។ មកដល់រដ្ឋធានីហា
ណូយពេលនេះ មិត្តនានាអាចឃើញហាងលក់ទឹកអំពៅជាច្រើនតាមវិថី។ជាមួយម៉ាស៊ីនក្រៀបទឹកអំពៅមួយគ្រឿង និងកៅអីជ័រ​មួយចំនួនទៀតម្ចាស់
ហាងអាចបំរើអតិថិជនកែទឹកអំពៅដ៏​ត្រជាក់ចិត្ត ។ ត្រូវតាមឈ្មោះ​របស់ប្រភេទ
ទឹកភេសជ្ជះនេះ ទឹកអំពៅត្រូវបានធ្វើពីដើមអំពៅក្រៀបតកទឹកដាក់ទឹកកក់និង
ផ្លែហ្វីតឬក្រូចឆ្មាទៀតផង។

ទឹកអំពៅ-ប្រភេទភេសជ្ជះនៅ វៀតណាម - ảnh 1
ទឹកអំពៅវិថី Hang Vai បានក្លាយទៅជាពាណិជ្ជសញ្ញា។ (Image: nguoilaodong.vn)

នៅទីក្រុងហាណូយ ពិច្រើនឆ្នាំកន្លងមក ទឹកអំពៅវិថី Hang Vai បាន​ក្លាយទៅ
ជាពាណិជ្ជសញ្ញា។ ​តាមទំលាប់ ពេលក្តៅ ជនហាណូយ បាន​មក​ដល់​ទី​នេះ
មិនគ្រាន់តែផឹកទឹកអំពៅ” ប្រពៃណី”ដាក់ទឹក​កកប៉ុណ្ណោះ​ទេ ថែមទាំងដើម្បី
ផឹកទឹកអំពៅចែនជូរ ទឹកអំពៅដូងស្ងួត ទៀតផង។ បងស្រី Susan Claire ជាភ្ញៀវ
ទេសចរណ៍អង់គ្លេស ១ រូបដែលមកទស្សនា រដ្ឋធានីហាណូយ​ ជាលើកដំបូង​
បានចែករំលែកថា÷

 “ ខ្ញុំចូលចិត្តរស់ជាតិស្រួយផង ផ្អែមផង។ ខ្ញុំមិនគិតថាទឹកអំពៅឆ្ងាញ់​ដូច្នេះទេ។ មិត្តភ័ក្តរបស់ខ្ញុំនៅអង់គ្លេសនឹងចូលចិត្តប្រភេទភេសជ្ជះនេះ​ណាស់។”

មូលហេតុមួយទៀត ដែលទាក់ទាញ​ភ្ញៀវជាច្រើននាក់នៅ​ក្នុងនិង​ក្រៅប្រ​ទេស
ផឹកទឹកអំពៅ នោះគឺការធ្វើប្រកបដោយអនាម័យ។ ដូច្នេះ ទឹកអំពៅ​រក្សារបាន​រស់ជាតិឈ្ងុយឆ្ងាញ់ធម្មជាតិរបស់វា។ 

ទឹកអំពៅ-ប្រភេទភេសជ្ជះនៅ វៀតណាម - ảnh 2
Image: thetravelblog.com


មិត្តសីហានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

កម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះ។ សូមជូនពរ
អស់លោកអ្នកនាង និងគ្រួសារ ក្នុងសប្ដាហ៍ថ្មីមាន​សុខភាព​ល្អ គ្រប់ប្រការ។  យើង
ខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមក
កម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃ​កាណាល់​ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀត
ណាម​លេខ៤៥​ Ba Trieu Ha​Noi ឬ Email:​ vov5​khmer@yahoo.com.vn។ ព័ត៏មានទាំង​
ឡាយ​ត្រូវបាន​ផ្សាយ​ឡើងវិញនៅ​Website​ : www.vovworld.vn៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ