ទៅគយគន់ទេសភាពស្រស់ស្អាតនៃផ្កា Tam giac mach (ផ្កាស្រូវសាលីមួយប្រភេទ) នៅតំបន់ព្រៃភ្នំ Bac Ha

ទៅគយគន់ទេសភាពស្រស់ស្អាតនៃផ្កា Tam giac mach (ផ្កាស្រូវសាលីមួយប្រភេទ) នៅតំបន់ព្រៃភ្នំ Bac Ha  - ảnh 1
ទៅគយគន់ទេសភាពស្រស់ស្អាតនៃផ្កា Tam giac mach (ផ្កាស្រូវសាលីមួយប្រភេទ) នៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម (VOV)


        Vovworld-ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ ភ្ញៀវទេសចរណ៍រាប់រយនាក់នៅក្នុង
និងក្រៅ ប្រទេសបានទៅទស្សនានៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ភាគខាង
ជើងវៀតណាមដើម្បីគយគន់ផ្ការស្រូវសាលីក្រហមដែលរីកបង្អួតសម្រស់ដ៏ស្អាត
ឆើយឆាយ។ មិនត្រឹមតែត្រូវបានដាំនាខែតុលាប្រឆាំឆ្នាំក្តី ប៉ុន្តែ ឃុំ Ta Van Chu ស្រុក
Bac Ha បានដាំផ្កាស្រូវសាលីប្រភេទនេះសំដៅបំរើគោលដៅទេសចរណ៍ ទៀតផង។
រដូវផ្កាស្រូវសាលីរីកសម្រស់ពីខែហីហាដល់ខែកញ្ញា។

        ស្ថិតនៅចម្ងាយ ២០ គីឡូម៉េត្រពីទីរួមស្រុក Bac Ha ភូមិ La Di Thang ឃុំ Ta Van
Chu ក្របដណ្តាប់ពណ៌រក្រហមនៃផ្កាស្រូវសាលី។ ប្រភេទផ្កានេះមាន ពណ៌រសស្វាយ
និងក្រហមដែលជនរួមជាតិ H’mong ហៅថា​ផ្កាត្រីកោណ។  នាបច្ចុប្បន្ន ផ្កាស្រូវសាលី
មិនត្រឹមតែជាស្បៀងអាហាររបស់ជនរួមជាតិនៅភូមិឃុំ ប៉ុណ្ណោះទេ ថែមទាំង ជួយ
អភិវឌ្ឍន៍ទួរអេកូទេសចរណ៍នៅតំបន់ព្រៃភ្នំ Ta Van Chu ទៀងផង។ លោក Giang Seo
Ho ជនរួមជាតិ​ H’mong មួយនាក់នៅឃុំ La Di Thang ដែលមានស្រែផ្កាស្រូវសាលីចំនួន
២ ហិកតា បានឲ្យដឹងថា

        “មុននោះ គ្រួសារខ្ញុំត្រូវដាំដើមស្រល់ដោយសារដីនៅទីនេះអាក្រក់ណាស់។ គិត
តាំងពីដាំផ្កាស្រូវសាលីរហូតមកដល់ពេលនេះ ចំណូលគ្រួសារខ្ញុំត្រូវបាន បង្កើនជាច្រើន។”

        តាមប្រជាកសិករនៅទីនេះជូនដំណឹងថា៖ ការដាំផ្កាស្រូវសាលីមិនពិបាកទេ គេគ្រាន់
តែធ្វើស្រែនិងព្រោះពួជនាខែមេសានិងខែឧសភា ឬ នាខែតុលានិងខែ វិច្ជិកា ហើយរងចាំ
ទៅរដូវផល។ ប្រភេទផ្កានេះមិនសូវថែទាំជាច្រើនឡើយ។ មុននេះ ជនរួមជាតិ H’mong
នៅទីនេះប្រើប្រាស់ស្រូវសាលីដូចប្រភេទល្បៀង អាហារមួយ ប៉ុន្តែ នាបច្ចុប្បន្ន ក្នុងពេល
ជីវភាពរស់នៅត្រូវបានកែលំអរ គេបើប្រាស់ស្រូវសាលីដើម្បីជិញ្ចឹមសត្វនិងបិតស្រាដែល
មានរស់ជាតិឆ្ងាញពិសេសណាស់។ ក្រៅពីនោះ​ ស្រូវសាលីក៏ត្រូវបានដាំដុះសំដៅបំរើ
គោលដៅ ទេសចរណ៍ផងដែរ។ លោក Nguyen Trong Hoa  អនុប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Bac Ha ខេត្ត Lao Cai បានចែករំលែកថា៖

        “ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៥ ស្រុក Bac Ha បានទាក់ទាញភេវទេសចរណ៍
ចំនួន ១៣០ ពាន់នាក់ទៅទស្សនានិងសម្រាក់។ ក្នុងនោះ ភេវទេចរណ៍បរ ទេសស្រុបយក
២០% និងចំណូលពីទេសចរណ៍ទទួលបាន ១៦,៨ ពាន់លានដុង។”

        ជាប្រចាំឆ្នាំ ចាប់ពីខែមេសាដល់ខែឧសភា ឬពីខែកក្កដាដល់ខែសីហា ផ្កាស្រូវសាលី
រីកស្រស់ស្អាតដ៏ឆើយឆាយដែលធ្វើឲ្យទេសភាពនៅតំបន់ព្រៃភ្នំ Bac Ha ក្លាយទៅជារ៉ូម៉ង់
តិច។ រួមជាមួយការគួរឲ្យចាប់អារម្ភណ៍របស់ផ្សារប្រជុំ នៅព្រៃភ្នំ នាបច្ចុប្បន្ន ភាពស្អាតនៃ
ផ្កាស្រូវសាលីបានបើកចេញទិសដៅអភិវឌ្ឍន៍ សំរាប់ខេត្ត Lao Cai ឲ្យបានខ្លាំងក្លាថែម
ទៀតនាពេលខាងមុខ។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តជាមួយ ព័ត៌មាន
ពោលខាងលើ។រាល់សំណួរបស់លោកអ្នកនាងសូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសាខ្មែរ កាណាល់ផ្សាយភាសាបរទេស វិទ្យុសំលេងវៀតណាម លេខ ៤៥ Ba Trieu
ទីក្រុងហាណូយ ឬ email vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូម
បញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ