ទៅទេសចរ Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រជាក់
VANDO -  
(VOV) /  
ក្នុងសប្ដាហ៍កន្លងទៅ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ទទួលបានសំបុត្ររ
បស់មិត្តសុខភក្តិ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យពហុវិទ្យាហា
ណូយ ដែលក្នុងនោះ មិត្តបានសួរថា៖គួរតែទៅទេសចរ Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រ
ជាក់ដែរឬទេ? ដើម្បីឆ្លើយសំនួររបស់មិត្ត យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងមក
ដល់បទសរសេរក្រោមចំណងជើងថា៖ ទៅទេសចរ Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រជាក់។
សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់៖
|
Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រជាក់ |
នៅពេលបានស្ដាប់៖ទៅទេសចរណ៍ Sapa ក្នុងរដូវត្រជាក់គឺចំឡែកណាស់ ពី
ព្រោះ Sapaត្រូវបានចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់ត្រជាក់បំផុតនៅវៀត
ណាម។ នៅក្នុងរដូវត្រជាក់ ជួលកាលធាតុអាកាសនៅកំរិតក្រោម ០oC ។ ប៉ុន្តែ
មិត្តអាចដឹងថា៖ព្រះអាទិទេពសិសិរដូវក៏បានប្រទានអោយ Sapa ភាពស្រស់ស្អាត
ដ៏អស្ចារ្យ គួរអោយទាក់ទាញទឹកចិត្តមនុស្សគ្រប់រូប។
Sapa នៅខេត្ត Lao Cai ( ភាគពាយ័ព្យវៀតណាម) ចំងាយពីរដ្ឋធានីហាណូយ
គឺជិត៤០០គីឡូម៉ែត្រ។ ភ្ញៀវទេសចរពីហាណូយទៅ Sapa អាចជិះរទះភ្លើងទៅកាន់
ទីក្រុង Lao Cai ហើយជិះឡានក្រុងទៅ Sapa។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ
ដោយសារមានផ្លូវល្បឿនលឿនពីហាណូយទៅ Sapa បានជាភ្ញៀវទេសចរណ៍ហូរ
មកដល់ទីនេះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
|
Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រជាក់ |
ជាទីរួមស្រុកដ៏ស្អាតនិងរូម៉ានទិក នៅកំពស់ ១ ៦០០ម៉ែត្រពីនីវ៉ូសមុទ្រ Sapa
មានសម្រស់ស្រស់ស្អាតដោយវីឡាបុរាណនានា បណ្ដាផ្លូវរាបថ្ម និងសំណង់មាន
ស្ថាបត្យកម្មបារាំង។ នាពេលធាតុអាកាសចូលរដូវត្រជាក់ ទិដ្ឋភាពនៅ Sapa គ្រប់
ដណ្ដប់ដោយទឹកសន្សើមចុះអ័ព្ទ។ សន្សើមនៅគ្រប់ទីកន្លែង ពីផ្លូវថ្នល លើដើមឈើ
និងផ្ទះ។ ប្រសិនបើមានភាពសំណាង មិត្តមកដល់ Sapa ក្នុងប៉ុន្មានថ្ងៃព្រិលធ្លាក់ មិត្ត
នឹងឃើញ Sapa គ្រប់ដណ្ដប់ដោយព្រិលសដ៏ល្អស្អាត។ លោកស្រី Nguyen Khanh
Van ភ្ញៀវទេសចរណ៍ពីហាណូយបានអោយដឹងថា៖
“ បានមកដល់ Sapa លើកនេះ ខ្ញុំគិតថាខ្លួនខ្ញុំកំពុងឈានចូលភូមិបុរាណមួយ
នៅទ្វីបអឺរ៉ុប។ ព្រិលសស្គុះ រួមជាមួយភាពត្រជាក់ពីសិសិរដូវ បាននាំមកនូវភាព
ដ៏ស្អាតអស្ចារ្យសំរាប់ Sapa។ សិសិរដូវឆ្នាំក្រោយ ខ្ញុំនឹងមកដល់ទីនេះទៀត។”
|
Sapa ក្នុងប៉ុន្មានថ្ងៃរដូវត្រជាក់ |
សិសិរដូវ ធាតុអាកាសត្រជាក់ខ្លាំង ប៉ុន្តែ ផ្សារណាត់ Sapa នៅអ៊ូអរ ស្តង់ទំនិញ
ជាច្រើនលក់ទំនិញគ្រប់ប្រភេទ ដូចជា៖សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគ
តិច វត្ថុអនុស្សាវរីយ៍ ស្បែកជើង និងគ្រឿងលេងកំសាន្ត។
មិត្តសុខភក្តិ និងមិត្តស្ដាប់ជាទីមេត្រី!
សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ
ហើយមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖ http://vovworld.vn/។រាល់សំណួរមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕
VANDO
-VOV