ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាតាមរយៈជ័យជំនះថ្ងៃទី៣០មេសារបស់ប្រជាជនវៀតណាម
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសារ បរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រចំនួន២១៣របស់មិត្ត
អ្នកស្តាប់មកពីប្រទេស និងតំបន់ដែនដីចំនួន៣៩។ ក្នុងនោះ កម្មវិធីផ្សាយជាភា
សាខ្មែរទទួលបានសំបុត្រ ចំនួន៣ របស់មិត្តអ្នកស្តាប់មកពីខេត្ត កណ្តាល និង
ខេត្តស្វាយរៀងរបស់កម្ពុជា។ ក្នុង សំបុត្រផ្ញើរមកកម្មវិធី មិត្តអ៊ិន ឡុងឌីបានឲ្យ
ដឹងថា តាមរយៈទំព័រវែបរបស់កម្មវិធីមិត្តបានឃើញសកម្មភាពជាច្រើនរបស់
វៀតណាមសំដៅរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯក
ភាពប្រទេសជាតិ និងមិត្តចង់ដឹងបន្ថែម អំពី ទំនាក់ទំនងរវាងវៀតណាមនិង
កម្ពុជាតាមរយៈជ័យជំនះថ្ងៃទី៣០មេសារបស់ ប្រជាជនវៀតណាម។
|
តំណាងចូលរូមជំនួបមិត្តភាពថតរូបអនុស្សាវរីយ៍
|
មិត្តអ៊ិនឡុងឌីនិងមិត្តអ្នកស្តាប់ជាទីមេត្រី! នាប៉ុន្មានថ្ងៃនេះ បណ្តាសកម្ម
ភាពរំលឹកខួបលើកទី៤០នៃជ័យជំនះប្រវត្តិសាស្រ្ត ថ្ងៃទី៣០មេសា បានប្រពឹ្រត្ត
ទៅយ៉ាងផុលផុសនៅទូទាំងប្រទេសវៀតណាម។ រួមជាមួយគ្នានោះសមាគម
មិត្តភាព វៀតណាម កម្ពុជា របស់អតីតយុទ្ធជនស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩
នៃទីក្រុងហាណូយទើបនឹងរៀបចំពិធីជួបមុខ ក្នុងឱកាសរំលឹកខួបលើកទី៤០
នៃទិវារំដោះ ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ដោយមានការ
ចូលរួមរបស់ឯក អគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុល ផានី លោក
Vu Mao ប្រធាន សមាគមមិត្តភាពវៀតណាម កម្ពុជា និងវរសេនីយ៍ត្រីLe Cuong
ប្រធានសមាគមមិត្តភាពវៀតណាមកម្ពុជារបស់អតីតយុទ្ធជនស្មគ្រចិត្តរណសិរ្ស
លេខ៤៧៩នៃ ទីក្រុងហាណូយ។ នៅទីនេះ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀត
ណាមលោក ហ៊ុល ផានី បានសង្កត់ធ្ងន់ថា៖ កម្ពុជានិងវៀតណាមមានទំនាក់
ទំនងស្អិតរមួត តាំងពីយូរយាណាស់មកហើយ។ ប៉ុន្តែ សញ្ញាគូសសម្គាល់
ពិសេសបំផុតនៃទំនាក់ ទំនងនេះត្រូវបានអះអាងក្នុងជ័យជំនះថ្ងៃទី៣០មេសា។ លោកចែករំលែកថា៖
“ប្រទេសយើងទាំងពីរ បានប្រកៀកស្មារ រួមគ្នាតស៊ូដណ្តើមឯករាជ្យ និង
រំដោះប្រទេសជាតិ។ ដល់ខែមេសាឆ្នាំ១៩៧៥យើងទើបដណ្តើមបានជ័យជំនះ
ទាំងស្រុង។ ក្នុងនោះ កម្ពុជាដណ្តើមបានឯករាជ្យនាថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ និង វៀតណាមដណ្តើមបានឯករាជ្យនាថ្ងៃទី៣០មេសា។ ក្នុងឱកាសនេះដែរ តាងនាម រដ្ឋាភិបាលនិងប្រជាជនកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ វីរៈអ្នកម្តាយវៀតណាម បានពលីកូនៗជាទីស្រឡាញ់របស់ខ្លួន ដើម្បីប្រទេស កម្ពុជាមានភាពសម្បូរុងរឿងសុខសាន្តត្រានដូចសព្វថ្ងៃ”។
ក្នុងបរិយាកាសកក់ក្តៅនៃចំណងមិត្តភាព លោក Le Cuong បានសម្តែងក្តី សោមនាស្សរីករាយចំពោះសមិទ្ធិដ៍ធំធេងដែលប្រជាជនកម្ពុជាទទួលបាននា
ពេលកន្លងទៅ ព្រមទាំងនាំចេញសំណើរមួយចំនួន សំដៅពង្រឹងនិងពង្រីក ចំណងសមាគ្គីភាពនិងទំនាក់ទំនងមិត្តភាពវៀតណាមកម្ពុជា។
ទាក់ទិនដល់ការប្រឡង “តើមិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម” ចាប់ពីថ្ងៃ
បំផុសមក ជារៀងរាល់សប្តាហ៍ វិទ្យុសម្លេងវៀតណាមទទួលបានបទប្រឡងជា
ច្រើន របស់មិត្តអ្នកស្តាប់មកពីគ្រប់ទិសទីលើពិភពលោក។ គិតរហូតមកដល់
ពេលនេះ មិត្តអ្នកស្តាប់ចំនួន១០០ បានផ្ញើរមកបណ្តាកម្មវិធីនៃកាណាល់ផ្សាយ
ជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាម (VOV5)។ ប្រការនេះសម្តែងនូវការ
យកចិត្តទុក ដាក់របស់មិត្តអ្នកស្តាប់ចំពោះការប្រឡងនេះ។ តាមបំណងប្រាថ្នា
របស់មិត្តអ្នកស្តាប់ វិទ្យុសម្លេងវៀតណាម នឹងចុះផ្សាយអត្ថបទទាក់ទិនដល់ចំ
លើយនៃការប្រឡង នេះ ក្នុងនាទីប្រអប់សំបុត្រប្រចាំសប្តាហ៍។
ជាបន្តទៅនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្តាប់ចូលរួមឆ្លើយសំណួរខែ
មេសា៖ “ពិធីរំលឹកគុណបណ្ដាស្តេច Hung របស់ប្រជាជនវៀតណាមបាន
ប្រព្រឹត្តទៅក្នុងពេលវេលាណាក្នុងឆ្នាំ?”។រាល់ចំលើយសំបុត្រ email សូមផ្ញើ
មកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជា ភាសារខ្មែរកាណាល់ផ្សាយជាភាសា
បរទេសវិទ្យុសម្លេងវៀតណាមលេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយឬ Email÷vov5khmer@yahoo.com.vn៕