ទំនៀម ទំលាប់លេងអក្សរក្នុងបុណ្សចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម។
HOANG HAI -  
(vovworld) /  
|
រូបថតInternet |
Vovworld-នៅវៀតណាមទំលាប់ចំរើនផ្ទះក្នុងឱកាសបុណ្សចូលឆ្នាំថ្មីបានមានពី
យូរណាស់មកហើយ។តាមនោះជនដែលមកជូនពរបុណ្យតេតគ្រួសារនៅនាទី
ឆ្លងចូលឆ្នាំថ្មីត្រូវបានចាត់ទុកជាអ្នកចំរើនផ្ទះ។អ្នកចំរើនផ្ទះនិយាយរួមនិងភ្ញៀវ
ដែលមកជូនពរឆ្នាំថ្មីនិយាយដោឡែកជានិច្ចកាលប្រសិទ្ឋិពរឲ្យម្ចាស់ផ្ទះឲ្យមាន
សុខភាពល្អសុភមង្គលគ្រប់ប្រការ។
ទំនៀមទំលាប់ល្អ១ទៀតរបស់ជនវៀតណាមនៅបានរក្សានិងផ្សព្វផ្សាយនោះ
គឺការលេងអក្សរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។អ្នកសរសេរសេរអក្សរ Nom(អក្សរ
វៀតណាមបុរាណ)ឬអក្សរចិនជាបណ្តាជនមានការយល់ដឹងជ្រាលជ្រៅនិងជា
អ្នកអក្ខវិចិត្តសាស្រ្ត។អក្សរត្រូវបានសរសេរទៅតាមបំណងរបស់អ្នកលេងដូចជា
បញ្ញា កុសល សុភមង្គលអាយុយឺនយូរ។ល។ Trung Hieu និស្សិត១នាក់នៃ
សាលាសភាបណ្ឌិតធនាគារអោដឹងថា៖” ឆ្នាំខាងមុខខ្ញុំនឹងទៅធ្វើការដោយហេតុ
នេះខ្ញុំមានបំណងរកឲ្យខ្លួននូវអក្សរកិត្តិយសឬ កំណត់ទិស ។ ក្រៅពីអត្ថន័យខាង
ព្រលឹងខ្ញុំសង្ឃឹមថា៖អក្សរដែលបានព្យួរក្នុងបន្ទប់នឹងផ្តល់មកបន្ថែមកំលាំងចលករ
ដើម្បីខ្ញុំខំប្រឹងប្រែងទទួលឲ្យបាននូវគោលដៅដែលបានដាក់ចេញ “។
|
អ្នកអក្ខវិចិត្តសាស្រ្ត១រូប(រូបថតInternet) |
មិត្តរតនា និង មិត្តអ្នកស្តាប់ជាទីមេត្រី
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន
សំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញ
នៅទំព័រ Websitewww.vovworld.vn៕
HOANG HAI
-vovworld