ទំនៀមទម្លាប់ទទួលបុណ្យ Tet ប្រពៃណីរបស់ប្រជាជនវៀតណាម

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរសព្ទចំនួន ២២៧ ពីប្រទេសចំនួន ៣៤។ ក្នុង
នោះកម្មវិធីផ្សាយជាភាសាខែ្មរទទួលបានសំបុត្ររបស់មិត្តអ្នកស្តាប់ វណ្ណៈ វុទ្ធីពីរាជ
ធានីភ្នំពេញ កម្ពុជា និងបណ្តាមិត្តអ្នកស្តាប់ពីខេត្ត Bac Lieu, Soc Trang និង An
Giang វៀតណាម។ ក្នុងសំបុត្រផ្ញើមកកម្មវិធីនាឆ្នាំថ្មី២០១៣ មិត្តអ្នកស្តាប់ទាំងឡាយ
សុទ្ធតែផ្ញើរក្តីជូនពរដ៏ល្អប្រសើបំផុតមកVOVនិយាយរួមនិង VOV5 និយាយដោយ
ឡែក។ សូមអរអុណចំពោះមនោសញ្ចេតនាដែលបណ្តាមិត្តលៃទុកសម្រាប់យើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីទំនៀម ទំលាប់ទទួលបុណ្យ Tet របស់ប្រជាជនវៀតណាមតាមសំណូម ពររបស់មិត្ត
Naghmouchi Nouari នៅ Algeria និងមិត្ត Marina នៅកម្ពុជា។

ទំនៀមទម្លាប់ទទួលបុណ្យ Tet ប្រពៃណីរបស់ប្រជាជនវៀតណាម - ảnh 1
អ្នកលក់ផ្កាក្នុងរយៈពេលជិតចូលឆ្នាំថ្មី
(រូបថតៈ Internet)

       បុណ្យ Tet ប្រពៃណីរបស់ជនវៀតណាម ត្រូវបានហៅថា Tet Nguyen Dan
ឬ Tetច័ន្ទគតិ។នេះជាពិធីបុណ្យសំខាន់និងធំបំផុតក្នុងឆ្នាំនិងជាឱកាសដើម្បីបណ្តា
សមាជិកក្នុងគ្រួសារដែលរស់នៅរកស៊ីនៅទីឆ្ងាយមកប្រជុំជាមួយគ្រួសារ។បុណ្យ
Tet របស់ជនវៀតណាមបានប្រព្រឹត្តទៅនាចុងខែមករាដល់ពាក់ កណ្តាលខែកុម្ភៈ
សុរិយាគតិ និងបានអូសបន្លាយរយៈពេល៣ថ្ងៃ។ ក្នុងប៉ុន្មាន ថ្ងៃពិសេសនេះ លើស្ពុកសែនជីដូនជីតា ត្រូវបានតុបតែងយ៉ាងល្អស្អាតបំផុត ដោយមានផ្លែឈើ
នុំអន្សមជាដើម។ ផ្ទះនីមួយៗបានរៀបចំនិងតុបតែងដោយដើមមា់ខៃ ពាក្សប្រដូច សំដៅសម្តែងរាល់បំណងប្រាថ្នារបស់ខ្លួនក្នុងឆ្នាំថ្មី។ នៅតាមផ្ទះនៃគញរួសារនិមួយៗ បានរៀបចំស្ពកដាក់សែនទេវតា រួមមានបាយដណើប មាន់ស្ងោ ស្រាស នំអន្សម។ ស្តីអំពីទំនៀមទម្លាប់ទទួលទេវតាឆ្នាំថ្មី លោកតា Nguyen Xuan Dao នៅស្រុក
Gia Lam ជាក្រុងហាណូយឲ្យដឹងថា៖

     "នាទីឆ្លងចូលឆ្នាំថ្មីជាវេលាដ៏ពិសិដ្ឋរវាងឆ្នាំចាស់កន្លងផុតទៅ និងឆ្នាំថ្មីចូល
មកដល់។ ស្ពកសំណែនរបស់គ្រួសារខ្ញុំមានមាន់ នំអន្សម ប្រហិត​សម្លទំពាំង
ស្រា។ អត្ថន័យរបស់ពិធីនេះគឺ អ្វីៗដែលអាស្រូវអាក្រក់របស់ឆ្នាំ ចាស់បោះ
ចោលទាំងអស់ និយទទួលយករាល់ការល្អប្រសើសម្រាប់ឆ្នាំថ្មីដែលជិតមក
ដល់"។

ទំនៀមទម្លាប់ទទួលបុណ្យ Tet ប្រពៃណីរបស់ប្រជាជនវៀតណាម - ảnh 2
ពកដាក់សែនទេវតា (រូបថតៈ Internet)

        ក្នុងបណ្តាថ្ងៃដំបូងនៃឆ្នាំថ្មី ជនវៀតណាមមានទម្លាប់ទៅវត្ត ដើម្បីបួងសួង
សូមសេចក្តីសុខឲ្យពេញមួយឆ្នាំ។ ថ្ងៃដំបូងនាឆ្នាំថ្មី កូនចៅប្រមូលផ្តុំនៅផ្ទះជីដូន
ជីតាខាងឪពុក ដើម្បីជូនពរ លោកតាលោកយាយ។ ដល់ថ្ងៃទី២ ឪពុក ម្តាយនិង
​កូនៗ ទៅផ្ទះខាងជីដូនជីតាខាងម្តាយដើម្បីជួបជុំគ្នាហូបបាយ ពិសាស្រាជូនពរ
ឆ្នាំថ្មី ។  ក្នុងថ្ងៃទី៣ គ្រួសារនីមួយៗនាំគ្នាទៅជូនពរឆ្នាំថ្មីលោកគ្រូ អ្នកគ្រូ។ នេះក៏ជាទំនៀមទំលាប់មួយ ដែលសម្តែងនូវការដឹងគុណចំពោះគុណបំណច
បង្ហាត់បង្រៀនរបស់ លោកគ្រូអ្នកគ្រូ។ ទន្ទឹមនឹងនោះ សកម្មភាពទៅជូនពរសាច
ញាត្តិអ្នកជិតខាង ឬមិត្តភក្តិក៏ជាប្រការមិនអាចខ្វះក្នុងគ្រួសារវៀតណាមនីមួយៗ។

        នាសព្វថ្ងៃ ដោយសារមានការឈប់សម្រាកចូលឆ្នាំបានអូសបន្លាយ១
សប្តាហ៌ ដូច្នេះ ក្រៅពីការជួបជុំគ្រួសារក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ ការដែលជ្រើសបណ្តា
ទួរ tet ទស្សនានិងរកឃើញទំនៀមទំលាប់ទទួលឆ្នាំថ្មីនៅតំបន់ជាច្រើនក្នុងនិង
ក្រៅប្រទេស​ កំពុងជាការជ្រើសរើសពេញនិយម។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា ព័ត៌មានត្រួសៗអំពី  Tet ប្រពៃណី
របស់វៀតណាម និងជួយឲ្យមិត្តយល់ថែមទៀតអំពីលក្ខណៈវប្បធម៌​ពិសេស
មួយទៀតរបស់ទឹកដីនិងមនុស្សវៀតណាម។ យើងខ្ញុំក៏សង្ឃឹមថា ទទួលបាន
រាល់ការចែករំលែកអំពីទំនៀមទំលាប់ទទួលបុណ្យ Tet របស់ជនវៀតណាម
នៅទីកន្លែងមិត្តកំពុងរស់នៅ។ ក្នុងឱកាស ឆ្នាំថ្មី២០១៣ យើងខ្ញុំ សូមជូនពរ
ឲ្យមិត្តទាំងឡាយជួបតែសេចក្តីសុខ សុភមង្គល។

          រាល់​​សំបុត្រ​និងការ​រួម​​មតិ​​សូមផ្ញើ​​៖មកកម្មវិធីផ្សាយ​ជាភាសា​ខ្មែរនៃកា

ណាល់​ផ្សាយជាភាសា​​​ បរទេស​ វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu –

ខ័ណ្ឌ​ Hoan Kiem​ –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ