|
ស្ពកជំនូនខាន់ស្លាដែលគ្រួសារខាងប្រុសហែជូនក្រួសារខាងស្រី( Image:Internet) |
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង
វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 138 របស់មិត្តអ្នក ស្តាប់ពីប្រទេស
ចំនួន 32 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារ ខ្មែរទទួល
បានសំបុត្រនឹងទូរសព្ទចំនួន៥ពីបណ្តាមិត្ត ចាណារី សុភាព ធារីផល្លី សុធានឹង
ទស្សនាវដី”ប្រជាជន”ចំនួន៣ក្បាលពីមិត្តគីមហៀង។សូមអរគុណ បណ្តាមិត្ត។ លោកអ្នកនាងជាទីមេត្រី!
|
ពិធីទទួលកូមក្រមុំ(Image: Internet) |
ក្នុងសំបុត្ររបស់ខ្លួនមិត្ត ផល្លី ពីរាជធានីភ្នំពេញបានសួរអំពីទំនៀមទំលាប់ ក្នុងពិធីរៀបមង្គលការរបស់ប្រជាជនវៀតណាម។យើងខ្ញុំសូមឆ្លើយនឹងសំណួរ
របស់មិត្ត។នៅវៀតណាមជនជាតិនិមួយៗមានទំនៀមទំលាប់រៀបមង្គលការ
ដោយឡែកគ្នា។ក៏ប៉ុន្តែ ពិធីនេះមានចំណុចរួម១នោះគឺបានចាប់ផ្តើមដោយពិធី
ជួបមុខគ្នា។នេះជាជំនួបគ្នាជាលើកដំបូងរវាងគ្រួសារខាងប្រុសនឹងគ្រួសារខាង
ស្រីដើម្បីស្គាល់មុខគ្នា។ក្រោយពីពិធីជួបមុខគ្នាគឺជាពិធីខាន់ស្លា។ជំនូនដែល គ្រួសារខាងប្រុសយកជូនគ្រួសារខាងស្រីក្នុងពិធីខាន់ស្លានេះមានខាន់ស្លា តែ
បារី នំអំបុក នំ Su se ស្រានឹងគ្រាប់ឈូក។ល។នៅក្នុងពិធីខាន់ស្លានេះគ្រួសារ ទាំងសង្ខាងពិគ្រោះពិភាក្សាជាផ្លូវការអំពីពិធីរៀបអាពាហ៏ពិពាហ៏ឲ្យគូស្នេហារ។ក្រោយពីពិធីខាន់ស្លា គ្រួសារខាងស្រីយកជំនូនទៅចែកចាយឲ្យក្រុមញាតិមិត្ត
អ្នកជិតខាង ប្រៀបដូចជាសេចក្តីជូនដំណឹងអំពីការលើកទៅឲ្យរបស់កូនក្រមុំ។ ពេលនោះគ្រួសារខាងប្រុសនឹងទៅមើលខែថ្ងៃដើម្បីរៀបការកូន។ពីធីអាពាហ៏
ពិពាហ៏នឹងពិធីលៀងភោជនាហារតែងតែត្រូវបានធ្វើតែ១ថ្ងៃ។ពិធីលៀង ភោជ
នាហារក្នុងពិធីរៀបអាពាហ៏ពិពាហ៏គឺដើម្បីអញ្ចើញក្រុមញាតិ មិត្តភ័ក្តមករួម
សប្បាយនឹងក៏ជាពិធីបង្ហាញមុខរបស់កូនកំលោះក្រមុំដែរ។លោកស្រីNguyen
Phuong Mai- នៅសង្កាត់ Quan Thanh អ្នកដែលទើបនឹងរៀបការកូនបានឲ្យ ដឹង
ថា៖
“ពិធីលៀងភោជនាហារក្នុងពិធីរៀបអាពាហ៏ពិពាហ៏ត្រូវបានរៀបចំយ៉ាង
ឧឡារឹក។គ្រួសារខាងប្រុសនឹងគ្រួសារខាងស្រីអាចរៀបចំរួមឫដាច់ដោយឡេក ពីគ្នាគឺតាមស្ថានភាពរស់នៅនឹងចំណងចំណូលចិត្តរបស់គេ។ចំពោះយើងខ្ញុំគ្រួសារយើងខ្ញុំទាំងសង្ខាងសំរេចចាត់ចែងពិធីលៀងភោជនាហាររួម។ប្រការ នេះធ្វើឲ្យគ្រួសារយើងខ្ញុំទាំងសង្ខាងផ្សារជាប់នឹងជិតស្និទជាមួយគ្នាថែមទៀត”។
|
ពិធីរៀបការរបស់ជនជាតិ Tay (Image: Internet) |
បន្ទាប់ពីថ្ងៃរៀបការគូប្តីប្រពន្ធក្មេងត្រឡប់មកគ្រួសារខាងស្រីដោយយកតាមខ្លូន
នូវជំនូនដើម្បីសែនព្រេនព្រលឹងជីដូនជីតានឹងទៅសាកសួរសុខទុក្ខក្រុមញាតិ
មិត្តខាងស្រី។នេះជាពិធី១ដែលមិនអាចខ្វះបានក្នុងពិធីរៀបអាពាហ៏ពិពាហ៏។ពិធីនេះមានអត្ថន័យក្រើនរំលឹកបណ្តាកូនអំពីក្រមសីលធម៏ដឹងគុណចំពោះបីតា
មាតា ចាត់ទុកឪពុកម្តាយប្រពន្ធដូចជាឪពុកម្តាយខ្លួន។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាមិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។
រាល់សំបុត្រ នឹងមតិរួមយោបល់សូមផ្ញើមក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធី
ផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជា ភាសារបរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.
com.vn៕