ទន្លេ Han -ទីមកដល់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុង Da Nang

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនមកពីប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក។ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៣ ពីមិត្ត វណ្ណៈ មិត្តវុធី មកពីភ្នំពេញ កម្ពុជានិងមិត្ត ហុងចិន្តា មកពីទីក្រុងហាណូយ។ សូមអរគុណដែលមិត្តទាំងអស់គ្នាបានផ្ញើសំបុត្រនិងទូរសព្ទមកកម្មវិធីរបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពី ទន្លេ Han ជាទីមកដល់ទេសចរណ៍ល្បីឈ្មោះរបស់ទីក្រុង Da Nang ភាគកណ្តាលវៀត ណាម។ 
ទន្លេ Han -ទីមកដល់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុង Da Nang - ảnh 1ទន្លេ Han នារាត្រី (រូបថតៈ dulichdanang) 

        ប្រសិនបើលោកអ្នកបានអញ្ជើញមកទស្សនាទីក្រុង Da Nang ម្តងហើយ ពិតជាមិនអាចភ្លេចបានទន្លេ Han ដែលស្ថិតនៅកណ្តាលទីក្រុង Da Nang បានឡើយ។ មិនមានដីល្បាប់ពណ៌ក្រហមដូចជាទន្លេក្រហមនៅទីក្រុងហាណូយ មិនស្ងៀមស្ងាត់ដូចជា ទន្លេ Huong នៅទីក្រុង Hue ភាគកណ្តាលវៀតណាមឡើយ ប៉ុន្តែ ទន្លេ Han ដូចជារឹងមាំ ផង មនោរម្យផង ដែលតែងលំអលើសោភ័ណភាពស្រស់ស្អាតរបស់ទីក្រុង Da Nang មួយស្វាហាប់និងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្លេនេះមានប្រវែង៧,៧គីឡូម៉ែត្រ ទទឹង៩០០ដល់១.២០០ម៉ែត្រនិងមានជម្រៅ ជាមធ្យមគឺពី៤ដល់៥ម៉ែត្រ។ វិថី Bach Dang លាតសន្ធឹងតាមមាត់ទន្លេ ព័ទ្ធជុំវិញដោយជួរ ដើមឈើខៀវស្រងាត់។ មើលពីចំងាយ ទន្លេ Han ដូចជាគំនូមួយផ្ទាំងដ៏ស្អាត។ ប្រ ហែលជាដោយសារសោភ័ណភាពដ៏មនោរម្យនោះរបស់ទន្លេ Han បានជា ប្រភេទ សេវាទេសចរណ៍តាមរយៈទូក ទស្សនាទស្សនីយភាពត្រើយទាំងសង្ខាងទន្លេ កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករ។ ទទួលបានសារៈ សំខាន់និងសក្កានុភាពរបស់ទន្លេ Han នោះ រដ្ឋអំណាចទីក្រុងDa Nang បានប្រមូល ផ្តុំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងសង្ខាងទន្លេ។ លោក Huynh Duc Tho ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖

        “ទន្លេ Han នៅទីក្រុងDa Nang មានតម្លៃថ្លៃថ្លាណស់។ ទីនេះ អាចធ្វើអាជីវកម្ម បានទាំងខាងពាណិជ្ជកម្ម ទេសចរណ៍ ទស្សនីយភាពក៏ដូចជាបរិយាកាសវប្បធម៌ សម្រាប់ទីក្រុងទាំងមូល។ បច្ចុប្បន្ន លើទន្លេនេះគឺមិនសូវសម្បូរប្រភេទសេវាកំសាន្ត ឡើយ។ តាមនោះ ភារកិច្ចរបស់យើងខ្ញុំនាពេលខាងមុខ គឺធ្វើការវិនិយោគនិងស្រាវ ជ្រាវនូវវិធានការសមស្របជាមួយនឹងទស្សនីយ៍ភាពរបស់ទន្លេ Han ដើម្បីអាចធ្វើ អាជីវកម្មអស់ពីសក្កានុភាពនិងឧត្តមភាពរបស់ដងទន្លេ ដើម្បីប្រជាជននិងភ្ញៀវទេស ចរអាចទទួលយកបាននូវតម្លៃវប្បធម៌និងទស្សនីយភាពសង្ខាងទន្លេ Han”.

ទន្លេ Han -ទីមកដល់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុង Da Nang - ảnh 2ស្ពាននាគលើទន្លេ Han  

        ចំណុចមួយមិនអាចរំលងបាននៅពេលទស្សនាទន្លេ Han គឺ ស្ពាន Rong (ស្ពាននាគ) ដែលជាស្ពានមួយទទួលបានពានរង្វាន់ច្រើនបំផុតនៅវៀតណាម។ ឆ្លង កាត់ទន្លេ Han ស្ពាន Rong ត្រូវបានបើកឲ្យដំណើរការនាថ្ងៃទី២៩មិនាឆ្នាំ២០១៣។ ស្ពាននេះមានប្រវែង៦៦៦ម៉្រែតដោយចំណាយទុនវិនិយោគចំនួន ១.៧០០ ពាន់លានដុងនិងបានទីក្រុង Da Nang ចុះបញ្ចីឯគ្គកម្ម Guinness “នាគដែកថែបវែង បំផុត”។ ស្ពានមួយនេះទទួលបានពានរង្វាន់អន្តរជាតិ FX Desigh Awards 2013 និង Lighting Desigh Awards ២០១៤ បានជ្រើសរើសចុះបញ្ជីបណ្តាសំណង់ រចនាភ្លើង ឆ្នើមបំផុតលើពិភពលោក។ ស្ពាន Rong ជាមួយនឹងការរចនាតែមួយគត់ ដែលជារូប នាគកំពុងបត់បែនលើទន្លេ Han និងងាកមុខរកសមុទ្រខាងកើត។ ស្ពានមួយនេះដូចជាកំពុងអះអាងនូវរូបភាពទីក្រុងស្វាហាប់មួយទៅកាន់ពិភពលោក។

        ចាប់ពីឆ្នាំ២០០៨ ទន្លេ Han បានជ្រើសរើសជាកន្លែងរៀបចំការបាញ់កាំជ្រូចផ្កា អន្តរជាតិ ទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចររាប់លាននាក់លើទូទាំងពិភព លោកផងដែរ។

        លោកអ្នកនាងជាទីមេត្រី! ខាងលើនេះ យើងខ្ញុំទើបធ្វើការឧទ្ទេសនាមអំពីទន្លេ Han ទីមកដល់ទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់មិត្តនិងក្រុមគ្រួសារទទួលរដូវ សម្រាកលំហែកាយយ៉ាងអស្ចារ្យក្នុង វិស្សមកាល។សង្ឃឹមថាមិត្តអ្នកស្តាប់ពេញចិត្ត នឹងព័ត៌មានយើងខ្ញុំផ្តល់ជូន។ មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំមានសេចក្ដីជូនដំណឹងខ្លះៗផ្ញើរចំពោះអស់លោកអ្នក។ចាប់ពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧ នាទី “ស្ដាប់ផ្ទាល់” នៅលើគេហទំព័រ vovworld.vn / vov5.vn បានផ្សាយកម្មវិធីនានាដែលត្រូវបានផ្សាយជារៀងរាល់ថ្ងៃនៅវៀតណាមនៅលើរលក FM តាមប្រេកង់ ១០៥.៥ / ១០៥.៧ MHz ជាបន្តបន្ទាប់ពីវេលាម៉ោង៧ដល់ ម៉ោង២៤តាមម៉ោងវៀតណាម (ពោលគឺវេលាម៉ោង០ដល់ម៉ោង១៧តាមម៉ោង UTC)។នេះជាឱកាសដើម្បីមិត្តអ្នកស្ដាប់របស់ VOV៥លើទូទាំងពិភពលោក ស្ដាប់កម្មវិធីលើរលក FM របស់យើងខ្ញុំ ដែលមាននាទីថ្មីថ្មោងនិងសម្បូរបែប។

ទន្លេ Han -ទីមកដល់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុង Da Nang - ảnh 3

ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែមិថុនាឆ្នាំ២០១៧ គេហទំព័រយើងខ្ញុំមានបន្ថែមកម្មវិធីសំរាប់ Smartphone នៅអាស័យដ្ឋាន៖ m.vovworld.vn។ កម្មវិធីនេះនឹង ជួយដល់អស់លោកអ្នកនាងប្រើទូរស័ព្ទ Smartphone ទាក់ទងព័ត៌មានថ្មីទាន់ចិត្តនិងស្ដាប់កម្មវិធីផ្សាយសម្លេងនានាប្រកបដោយងាយស្រួល។

        រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។

ប្រតិកម្មទៅវិញ

ផ្សេងៗ