PHUONG LIEN -  
|
ទិវាបើកបវេសនកាលនៅវៀតណាម (VNA) |
(VOVworld) - នាសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រ Email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់
ចំនួន ១៣៨ នាក់មកពីប្រទេសចំនួន ៣២ លើពិភពលោក។ ក្នុងនាទី
ប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាសាភាខ្មែរសូម
ឆ្លើយសំណួរបស់កញ្ញា រស្មី នៅរាជធានី ភ្នំ ពេញ កម្ពុជា ស្តីអំពី៖ «ហេតុអ្វី
បានជាប្រទេសវៀតណាមជ្រើសរើសថ្ងៃទី ៥ កញ្ញា គឺជាទិវាបើកបវេសនកាល?»។
កញ្ញា រស្មី និងលោកអ្នកនាងជាទីមេត្រី!
ទិវាបើកបវេសនកាលគួសសម្គាល់ការចាប់ផ្តើមថ្មីមួយដែលបង្កើតក្តី
សប្បាយរីករាយនិងកំលាំងចលករសំរាប់គ្រួបង្រៀននិងសិស្សានុសិស្សក្នុងឆ្នាំ
សិក្សាថ្មី។ អាចនិយាយបានថា៖ ទិវាបើកបវេសនកាលមានអត្ថន័យដ៏ពិសិទ្ធិ
មិនត្រឹមតែចំពោះសិស្សានុសិស្សម្នាក់ៗ ប៉ុណ្ណោះទេ ថែមទាំង ចំពោះសហគមន៍
ទាំងមូល ទៀតផង។ មូលហេតុដែលវៀតណាមជ្រើសរើសថ្ងៃទី ៥ កញ្ញាជាប្រ
រាលរាល់ឆ្នាំជាទិវាបើកបវេសនាកាលដោយសារនាថ្ងៃទីថ្ងៃទី៥ កញ្ញា ឆ្នាំ ១៩៤៥
(៣ ថ្ងៃក្រោយពីលោកប្រធានហូជីមិញបានឡើងថ្លែងសេចក្តីប្រកាសឯករាជ្យ
ចាប់បដិសន្ធិប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ) លោកប្រធាន
ហូជីមិញបានផ្ញើរសំបុត្រដល់សិស្សានុសិស្សក្នុងទូទាំងប្រទេសទាំងមូលក្នុង
ឱកាសទិវាបើកបវេសនកាលដំបូងរបស់ប្រទេសឯករាជ្យសេរីភាពនិងសន្តិភាព
មួយ។ ថ្ងៃទី ៥ កញ្ញាក៏ត្រូវបានហៅថា៖ ទិវាបុណ្យប្រជាពលរដ្ឋទាំងមូលនាំកុមារ
ទៅសាលារៀនទៀតផង។
នាបច្ចុប្បន្ន ក្រោយរយៈពេលប៉ុន្មានឆ្នាំសាលារៀនភាគច្រើនមានសិទ្ធិជ្រើស
រើសទិវាបើកបវេសនកាល នាថ្ងៃទី ២០១៥ ក្រសួងអប់រំនិងបណ្តុះបណ្ដាលវៀត
ណាមបានចេញផ្សាយសេចក្តីសម្រេចឯកភាពស្តីពីការជ្រើសរើសទិវាបើក
បវេសនកាលឆ្នាំសិក្សាថ្មីនាពេលវេលាដូចគ្នានាថ្ងៃតែមួយគត់គឺជាថ្ងៃទី ៥
កញ្ញា នាប្រចាំឆ្នាំតទៅ។ ទន្ទឹមនឹងនោះ ក្រសួងអប់រំនិងបណ្តុះបណ្ដាលបាន
បញ្ជា ណែនាំថ្នាក់ដឹកនាំតំបន់និងសាលារៀនក្នុងទូទាំងប្រទេសរៀបចំពិធី
បើកឆ្នាំសិក្សា ថ្មីដ៏មហោឡារឹកតែសាមញ្ញនិងមានអត្ថន័យ ហើយរៀបចំ
ច្រើនថែមទៀតបណ្ដាសកម្មភាពសិល្បៈកីឡានិងល្បែងកំសាន្តច្នៃប្រឌិតសំរាប់
សិស្សានុសិស្ស។ សេចក្តីសម្រេចនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សា
នុសិស្សមជ្ឈដ្ឋានគ្រួ បង្រៀននិងឪពុកម្តាយទាំងស្រុង។ កញ្ញា Tran Hai Yen
សិស្សថ្នាក់ទី ១០ A1 នៅសាលាមធ្យមសិក្សា Dong Da ទីក្រុងហាណូយ បាន
ចែករំលែកថា៖
«នេះគឺជាឆ្នាំសិក្សាដំបូងនៃមធ្យមសិក្សាទុកិយភូមិរបស់ខ្ញុំ។ ក្នុងពេលស្គាល់
ដល់សកម្មភាពជួបប្រាស្រ័យក្នុងពិធីបើកបវេសនកាល ខ្ញុំរង់ចាំណាស់។ ឆ្នាំនេះ
មិនចាំបាច់ហ្វឹកហាត់ក្នុងរយៈពេលយូរអង្វែងសំរាប់ពិធីបើកបវេសនកាលដូច
ឆ្នាំ មុនៗទេ! ជំនួសឲ្យនោះ យើងខ្ញុំត្រៀមរៀបចំឲ្យឈុតសម្តែងល្ខោននាថ្ងៃ
បើកបវេសនកាលខាងមុខនេះ។ នេះគឺជាឱកាសដើម្បីសិស្សានុសិស្សទាំងមូល
លែងកំសាន្តហើយជួបប្រាស្រ័យជាមួយគ្នាមុនឆ្នាំសិក្សាថ្មីខាងមុខ។ ខ្ញុំរង់ចាំទៅ
ដល់ទិវាបើកបវេសនាកាលឆ្នាំនេះណាស់។»
ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ សកម្មភាពរស់រវឹកក្នុងទិវាបើកឆ្នាំសិក្សាថ្មី
ដែលសាលារៀនក្នុងទូទាំងប្រទេសបាននិងកំពុងអនុវត្តគឺ៖ ល្បែងកំសាន្ត
ប្រជាប្រិយវៀតណាម ដូចជា ការវាយកូនឆ្នាំដី របាំឬស្សី ឬ ឈុតសម្តែងសិល្បៈ
របស់ សិស្សានុសិស្សនិងគ្រួបង្រៀនរួមគ្នា។ លោកស្រី Dao Bich Ha អ្នកម្តាយ
មួយរូបនៅទីក្រុងហាណូយ បានចែករំលែកថា៖
«ខ្ញុំសប្បាយរីករាយណាស់ដោយសារឆ្នាំនេះកូនសិស្សានុសិស្សនឹងមានទិវា
បើកបវេសនកាលជាការពិតសំរាប់ខ្លួន។ នេះនឹងជាទិវាបុណ្យធំសំរាប់កូនៗ
និង ឪពុកម្តាយដែរ។ ខ្ញុំសង្ឃឹមថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំសាលារៀនប្រមូល
ផ្តុំយកចិត្ត ទុកដាក់ក្នុងឆ្នាំសិក្សាថ្មីជាបន្ត។»
កញ្ញ រស្មី និងលោកអ្នកនាជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញ
ចិត្តជាមួយពត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើ
តាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភា
សារបរទេស វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ
ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និង
អានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំពណ៌
www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹម
នេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN