និទាឃរដូវតាមរយៈទំព័រកាសែតអំណរបុណ្យតេត
(VOVWORLD) - បរិយាកាសអំណរបុណ្យឆ្នាំថ្មីរបស់ប្រជា ជននៅទូទាំងប្រទេសនិងជនវៀតណាមនៅឯបរទេសដែលពោរពេញទៅដោយភាពសប្បាយរីករាយនិងសុភមង្គល គឺត្រូវបានលេចឡើងយ៉ាងត្រដែតនៅលើទំព័រកាសែតនិទាឃរដូវ។ ប្រទេសជាតិកំពុងឈានចូលនិទាឃរដូវ បុណ្យទានអំណរឆ្នំាថ្មី ក៏ដូចជាទំនៀមទម្លាប់ ប្រពៃណី វៀតណាម ត្រូវបានឆ្លុះបញ្ចាំងយ៉ាងរស់រវើសនៅក្នុងទំព័រកាសែតនិទាឃរដូវឆ្នាំនេះផងដែរ។
តូបតាំងបង្ហាញកាសែតនានិទាឃរដូវ |
កាសែតនិទាឃរដូវគឺជាទំព័រកាសែតដាច់ដោយឡែកមួយ ដែលត្រូវបានបោះពុម្ពផ្សាយក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។ ទំព័រកាសែតនេះ មានបរិមាណអត្ថបទជាច្រើន មាតិកាសម្បូរបែបនិងគួរអោយទាក់ទាញណាស់។ យោងទៅតាមប្រពៃណី លក្ខណៈទូទៅនៃកាសែតនិទាឃរដូវ ឆ្នាំជូត ទោស័ក គឺនៅតែជាជាបរិយាកាសរីករាយអំណរឆ្នាំថ្មីដ៏កក់ក្តៅ ដែលអ្នកផងទាំងពួង សុទ្ធតែមានបំណងប្រាថ្នា ឆ្នាំថ្មីជួបតែសំណាងល្អនិងវិបុលភាព។ លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានវៀតណាមបានមានប្រសាសន៍ថា៖ “កាសែតនិទាឃរដូវបានឆ្លុះបញ្ចាំងពីស្ថានភាពរបស់ប្រទេសជាតិ ជាពិសេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ណាស់ នូវពណ៌និទាឃរដូវ ស្មារតីសុទិដ្ឋិនិយម រីករាយ សុភមង្គល និងទំនុកចិត្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅលើកំណាត់ផ្លូវឆ្ពោះទៅមុខរបស់ប្រទេសជាតិ។ កាសែតនិទាឃរដូវជាច្រើនបានបង្ហាញយ៉ាងច្បាស់ ដោយពណ៌នាអំពីសម្រស់វប្បធម៌របស់ប្រទេសជាតិក្នុងអំឡុងពេលបុណ្យតេត។ ជាទូទៅ គឺជាបរិយាកាសនៃការច្នៃប្រឌិត ភាពរំភើបរីករាយនិងសុទិដ្ឋិនិយមនៅលើទំព័រកាសែតនិទាឃរដូវនៃឆ្នាំជូត ទោស័កនេះ”។
អត្ថបទ “ដំណើរកម្សាន្តនានិទាឃរដូវ” ចុះផ្សាយលើកាសែត Nhan Dan បានណែនាំអំពីទំនៀមទម្លាប់ដ៏វិសេសវិសាលក្នុងឱកាសបុណ្យតេត នៅតំបន់ជាច្រើនទូទាំងប្រទេស។ កាសែត Tuoi Tre បានចុះផ្សាយអត្ថបទ ស្តីពី “លក្ខណៈពិសេសនៃនំអន្សមខ្មៅរបស់ជនជាតិ Tay” ដែលពិពណ៌នាអំពីវិធីវេចនំអន្សមខ្មៅរបស់ជនជាតិ Tay នៅខេត្ត Ha Giang។ គ្រឿងផ្សំសម្រាប់វេចនំអន្សម ដូចជា អង្ករដំណើប សាច់ខ្លាញ់ សណ្តែក ម្រេច ស្លឹកប្រទាល ប៉ុន្តែលក្ខណៈពិសេសប្លែកគឺអាថ៌កំបាំងក្នុងការធ្វើអោយមានពណ៌ខ្មៅ។ ពំណ៌ខ្មៅរបស់នំនេះត្រូវបានផលិតចេញពីរុក្ខជាតិធម្មជាតិ កិនទៅជាម្សៅ”។
នៅផ្នែកព័ត៌មានសង្គមចុះផ្សាយក្នុងកាសែតសាមគ្គី ដោយអត្ថបទមួយ មានចំណងជើងថា “និទាឃរដូវមកដល់ដំបូលផ្ទះសាមគ្គី” ដែលរៀបរាប់អំពីការងារសន្តិសុខសង្គមសម្រាប់ប្រជាជននៅឃុំ Le Tri ស្រុក Tri Ton ខេត្ត An Giang។ កាលពីកន្លង មក ប្រជាជនក្នុងតំបន់ជាច្រើនត្រូវរស់នៅក្នុងផ្ទះចាស់ ទ្រុឌទ្រោមប៉ុន្តែឥឡូវ ត្រូវបានសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម អាជ្ញាធរមូលដ្ឋាន ជួយសាងសង់ផ្ទះមេត្តាធម៌និងផ្ទះសាមគ្គី សម្រាប់គ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ហេតុដូច្នេះប្រជា ជនស្រុកនេះ ទាំងអស់គ្នាសប្បាយរីករាយណាស់។
កាសែតមហាសាមគ្គី (Dai Doan Ket) ក៏បានសរសេរអត្ថបទថា “បុណ្យចូលឆ្នាំវៀត ណាមនៅទឹកដីបរទេស” និយាយពីបរិយាកាសស្វាគមន៍បុណ្យតេតរបស់ប្រជាជន វៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសរុស្ស៊ីនិងអាឡឺម៉ង់។ ទោះបីរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ប្រជាជននៅតែរក្សាអត្តសញ្ញាណវប្បធម៌ទំនៀមទម្លាប់ប្រពៃណី ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវមកដល់។ និយាយអំពីបុណ្យតេតរបស់ប្រជាជនវៀតណាមនៅឯបរទេស កាសែត Tien Phong ក៏បានចុះផ្សាយអត្ថបទមួយដែលនិយាយអំពីការនឹករលឹករបស់ប្រជាជនវៀតណាមនៅអាមេ រិកនិងអង់គ្លេស នៅពេលពួកគេមិនអាចវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។
ពិធីកាត់ខ្សែបូបើកបុណ្យកាសែត និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ |
នៅផ្នែកខាងនិទាឃរដូវនៃកាសែតហាណូយមានអត្ថបទមួយស្តីពីផ្សារផ្កា Hang Luoc ដែលជាទីផ្សារផ្កាដ៏ពិសេសមួយ នៅវិថីបុរាណនៃទីក្រុងហាណូយ តែងតែឌិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនរដ្ឋធានី។
បទយកការណ៍ស្តីពីបុណ្យតេតនៅ Truong Sa របស់កាសែតកងទ័ពប្រជាជន បានឆ្លុះបញ្ចាំងពីបរិយាកាសស្វាគមន៍និទាឃរដូវរបស់កងទ័ពនិងប្រជាជននៅលើកោះ Truong Sa។ យុទ្ធជនទាំងអស់ ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ ជួបជុំគ្នា ប៉ុន្តែមិនភ្លេចភារកិច្ចការពារកោះសមុទ្រនៃមាតុភូមិឡើយ។ ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ២០២០ មានកាសែតនិទាឃរដូវមួយចំនួន ដែលជាប់ទាក់ទងនឹងប្រវត្តិ សាស្ត្រជាតិ អារម្មណ៍ដ៏ពិសិដ្ឋអំពីនិទាឃរដូវ។ ជារៀងរាល់ឆ្នាំ ពេលដែលនិទាឃរដូវចូលមកដល់ម្តងៗ មិនត្រឹមតែអ្នកកាសែតប៉ុណ្ណោះទេ ប៉ុន្តែអ្នកអានក៏តែងតែចង់រង់ចាំការបោះពុម្ភផ្សាយនូវកាសែតនិទាឃរដូវដែរ។ លោក Nguyen Dien Nien ជនហាណូយមួយរូប ពេលមកចូលរួមបុណ្យនិទាឃរដូវនៅហាណូយបានចែករំលែកថា៖ “ខ្ញុំបានទៅតូបកាសែតនិទាឃរដូវទាំងអស់នៅហាណូយ ខ្ញុំបានឃើញថា កាសែតនេះ បោះពុម្ពល្អណាស់។ បុណ្យកាសែតនិទាឃរដូវមានមនុស្សមកមើលច្រើនណាស់”។
ជារៀងរាល់ឆ្នាំតំបន់នានាក្នុងប្រទេស តែងតែរៀបចំបុណ្យកាសែតនិទាឃរដូវ។ នៅក្នុងក្របខ័ណ្ឌនៃបុណ្យកាសែទនិទាឃរដូវក៏មានសកម្មភាពវប្បធម៌និងសិល្បៈដើម្បីអបអរឆ្នាំថ្មីផងដែរ។ មិនដឹងថាតាំងពីពេលណាមក ដែលកាសែតនិទាឃរដូវបានក្លាយជាម្ហូបស្មារតី ដែលមិនអាចខ្វះបានរបស់គ្រួសារជាច្រើននៅវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ៕