នំបញ្ចុកសាច់គោ Hue

          (VOV)_ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេស
នាមជា​មួយអស់លោកអ្នកនាងមុខម្ហូបនំបញ្ចុកសាច់គោ Hue ជាមុខម្ហូបមួយ​ដ៏ល្បី​
ឈ្មោះរបស់វៀតណាម ដែលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយមចូលចិត្តជា
ខ្លាំង។ នំបញ្ចុកសាច់គោ Hue ក៏ត្រូវបានដាក់បញ្ចូលក្នុងចំណោមមុខម្ហូបឆ្ងាញ់បំ
ផុត​លើពិភពលោកចំនួន៥០ផងដែរ។ ​

នំបញ្ចុកសាច់គោ Hue - ảnh 1
អ្នកចុងភៅ Anthony Bourdain នៃកាណាល់ផ្សាយទួរទស្សន៍ CNN


          អ្នកចុងភៅ Anthony Bourdain នៃកាណាល់ផ្សាយទួរទស្សន៍ CNN បានទៅ Hue
 និងបានវាយតំលៃថា៖ “ ប្រសិនបើភ្ញៀវទេសចរបានមក​ដល់ ​Hue (ភាគកណ្ដាលវៀត
ណាម) ហើយមិនបានចូលក្នុងផ្សារ Dong Ba ដើម្បី​ហូបនំបញ្ចុកសាច់គោ Hue គឺពិត
ជាគួរអោយ​សោកស្ដាយណាស់។​ មុខម្ហូបដ៏​ពិសេស​ ដោយ​មានសាច់គោនិងឆ្អឹង​ជ្រូក
និងនំបញ្ជុកជាគ្រឿងផ្សុំចំបង។​ នេះគឺមុខម្ហូបស៊ុបមួយឆ្ងាញ់បំផុតលើទូទាំង​ពិភព
លោក ដែលខ្ញុំបានទទួលទាន។”

          នៅ Hue មុខម្ហូបនេះបានហៅថានំបញ្ចុកសាច់គោតែប៉ុណ្ណោះ ប៉ុន្តែ នៅ​តំបន់​
ផ្សេងៗទៀត គេហៅថា៖នំបញ្ចុកសាច់គោ Hue ដើម្បីរំលឹកអំពីប្រភពដើម​នៃមុខម្ហូប
នេះ។ នំបញ្ចុកសាច់គោ Hueមានគ្រឿងផ្សុំគឺនំបញ្ចុក សាច់គោ ​ជើងជ្រូក ប្រហិតសាច់
គោ ឈាមជ្រូកស្ងោ។ តាមអ្នកជំនាញម្ហូបអាហារ លោកស្រី Ton Nu Ha ថា៖ នំបញ្ចុក
សាច់គោបានក្លាយទៅជាអត្តសញ្ញាណ​ពិសេសដោយឡែករបស់តំបន់អតីតរាជធានី
នេះ​៖

          “ ស្រលាញ់ប្តី ស្រលាញ់កូន និងស្រលាញ់មិត្តភក្តិ គឺយើងធ្វើ​ម្ហូបនេះ​​ វាឆ្ងាញ់​ផង 
និងស្អាតផង។ របៀបធ្វើមានភាពស្មុគ្រស្មាញ​ណាស់។ ​ដំបូង ​យើងត្រូវធ្វើទឹកស៊ុបពី
ឆ្អឹងគោ ​ហើយដាក់គ្រឿងទេសយ៉ាងម៉េច​អោយសមស្រប។​ជាពិសេស យើងត្រូវដាក់
កាពិយ៉ាងម៉េចអោយមានរសជាតិ​ឈ្ងុយ​ផង ​និងផ្អែមល្មម។ ”

នំបញ្ចុកសាច់គោ Hue - ảnh 2
នំបញ្ចុកសាច់គោ Hue

          នំបញ្ចុកនៅទីណាក៏មានដែរ មិនមែននៅ Hue ទើបមានទេ។ ប៉ុន្តែ ​សរសៃរ​នំ
បញ្ចុក Hue ត្រូវបានធ្វើឡើងដោយដៃ បានជាវាធំជាងសរសៃ នំបញ្ចុកនៅតំបន់
​ភូមិភាគខាងជើងនិងខាងត្បូងវៀតណាម។ ហើយបន្លែផ្សំ​របស់មុខ​ម្ហូបនេះ​​ រួមមាន៖ ត្រយោងចេក  ត្រកូន បន្លែត្រចៀកជ្រូក សណ្ដែកដី និង​ក្រូចឆ្មា។ ពិសេស
 ក្នុងពេលហូបនំបញ្ចុក Hue មិនអាចខ្វះបាននូវម្ទេសឆាបាន​ឡើយ។

          ជាមុខម្ហូបមួយមានរស់ជាតិពិសេសរបស់តំបន់អតីតរាជធានី នំបញ្ចុកសាច់
គោ Hue ត្រូវបានស្គាល់ដល់ច្រើនថែមទៀត បន្ទាប់ពីពេល​បាន​អង្គការឯកទគ្គកម្ម
ទ្វីបអាស៊ីទទួលស្គាល់ជា៖មុខម្ហូបឯកទគ្គកម្មអាស៊ី​អំពី​តំលៃម្ហូបអាហារទ្វីបអាស៊ី នា
ឆ្នាំ ២០១២។ នាបច្ចុប្បន្ន នៅគ្រប់តំបន់របស់​ប្រទេសវៀតណាម ភ្ញៀវទេសចរក៏អាច
ទទួលទានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នេះដែរ។ ប៉ុន្តែ ទទួលទាននំបញ្ចុកសាច់គោ នៅ
 Hue ទើបឃើញអំពីការរៀបចំ​យ៉ាងម៉ត់ចត់​ និងរស់ជាតិឆ្ងាញ់បំផុតរបស់វា​។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មាន​ពោល
ខាងលើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធី​ផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
 ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រ
អប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំ​សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយ
មិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ