នវានុវត្តនភាពនាំមកនូវផ្លែផ្កាជាច្រើន

(VOVWORLD) - នវានុវត្តនភាពនិយាយរួម ឬការចាប់ផ្ដើមអាជីវកម្មប្របដោយនវានុវត្តន៍និយាយដោយឡែកគឺជាកត្តាមួយ ក្នុងចំណោមកត្តាដ៏សំខាន់ ដែលបង្កើតឱ្យមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់ប្រទេសមួយ និងតំបន់ដែនដីមួយ។
យុវជនជំនាន់ក្រោយ បន្តពង្រីកឬទ្ធានុភាព បញ្ញារបស់មនុស្សវៀតណាម ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម មិនខ្លាចបរាជ័យ មានកម្លាំងចលករយ៉ាងខ្លាំងក្លាជាមួយកម្លាំងពលំ ជំនឿជាក់ និងក្ដីជក់ចិត្ត ហ៊ានគិត ហ៊ានធ្វើ ហ៊ាននវានុវត្តន៍ ហ៊ានចាប់ផ្ដើមអាជីវកម្មថ្មី ដើម្បីបង្កើតតោលំដាប់ថ្នាក់តំបន់ និងពិភពលោក។
នវានុវត្តនភាពនាំមកនូវផ្លែផ្កាជាច្រើន - ảnh 1សកម្មភាពណែនាំផលិតផលសូកូឡា។ រូបថត៖ កាសែតប្រជាជន

នវានុវត្តនភាពនិយាយរួម ឬការចាប់ផ្ដើមអាជីវកម្មប្របដោយនវានុវត្តន៍និយាយដោយឡែកគឺជាកត្តាមួយ ក្នុងចំណោមកត្តាដ៏សំខាន់ ដែលបង្កើតឱ្យមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់ប្រទេសមួយ និងតំបន់ដែនដីមួយ។ នៅវៀតណាមតាមរយៈគោលការណ៍របស់បក្ស និងរដ្ឋ ក្រសួង និងស្ថាប័ននានាបានអនុវត្តន៍សកម្មភាពជាច្រើន ជួយឧបត្ថម្ភនវានុវត្តន៍ ហើយតាមនោះជំរុញដល់យុវជនអនុវត្តន៍គម្រោងចាប់ផ្ដើមអាជីវកម្ម បង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។ ទាំងនេះគឺជាផ្លែផ្កាដើមដំបូង ក្នុងដំណើរនាំវៀតណាមក្លាយទៅជា "ទឹកដីនវានុវត្តនភាព" ស្របតាមរបាយការណ៍ស្តីពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកទូលាយ ដែលត្រូវបានមូលដ្ឋានគ្រឹះនវានុវត្តនភាព BambuUP កសាងក្នុងឆ្នាំ ២០២២ ផងដែរ។

នៅលើទឹកដី ដែលមានស្ថានភាពដ៏លំបាកជាពិសេសនៃស្រុក Son Duong ខេត្ត Tuyen Quang លោក Bui Van Hoang បរិញ្ញាបត្របច្ចេកវិទ្យាម្នាក់ បានជ្រើសរើសស្នាក់នៅស្រុកកំណើត ដើម្បីចាប់ផ្តើមអាជីវកម្មពីដើមត្រសក់។ លោក Hoang បានចាប់ផ្ដើមអាជីវកម្មពីត្រប់ពុតលំញង។ លោក Hoang បានបង្កើត

សហករណ៍សេវាកម្មផលិតកម្មកសិ-រុក្ខាកម្ម Hop Hoa ដើម្បីផលិតថង់តែត្រប់ពុតលំញង ហើយត្រូវបានសមាគមសហគ្រិនវ័យក្មេង Tuyen Quang ជួយផ្ដល់ទុន។ ចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០២០ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ លោក Hoang បានទាញយករាល់ឱកាសជួយឧបត្ថម្ភ និងការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពគ្រប់គ្រង និងទាញយកបណ្តាញសង្គម និងផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយផលិតផល។ នាបច្ចុប្បន្ននេះ ផលិតផលថង់តែត្រប់ពុតលំញង Hop Hoa ទទួលបានស្ដង់ដារ OCOP ផ្កាយ ៤ របស់ វៀតណាម។         “ខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងដំណើរការផលិតកម្ម និងបញ្ចេញលក់របស់ខ្លួន ព្រមទាំងដាក់បញ្ជូលទំនិញទៅផ្សារពាណិជ្ជកម្មដូចជា៖ shopee, tiki, tiktok, facebook។ ទោះជាយ៉ាងណាក៏ដោយ របៀបអនុវត្តន៍របស់យើងខ្ញុំនៅតែមានកម្រិត ពោលគឺភាគច្រើន យើងខ្ញុំបានអនុវត្តន៍ដោយខ្លួនឯង តាមបែបប្រពៃណីផងដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រព័ន្ធច្បាប់ និងក្របខ័ណ្ឌគោលនយោបាយ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តនភាព និងចាប់ផ្ដើមអាជីវកម្មនៅវៀតណាមកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រភពទុនកម្ចីដើមដំបូង ដែលយុវជនចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ភាគច្រើនទទួលបាន គឺពីប្រភពរបស់សមាគមសម្ព័ន្ធយុវជនវៀតណាម។ លោក Vu Huy Duong អនុប្រធានគណៈកម្មការសាមគ្គីភាព និងប្រមូលផ្តុំយុវជន នៃមជ្ឈឹមសម្ព័ន្ធយុវជនបានឲ្យដឹងថា៖ “កាលពីខែកក្កដាកន្លងទៅ មជ្ឈឹមសម្ព័ន្ធយុវជនបានធ្វើជាសេនាធិការជូនរដ្ឋាភិបាលអនុម័តលើកម្មវិធីជួយឧបត្ថម្ភយុវជនចាប់ផ្ដើមអាជីវកម្មដំណាក់កាល ២០២២-២០៣០។ នេះគឺជាដំណឹងដ៏ល្អសម្រាប់សហគមន៍ចាប់ផ្តើមអាជីវកម្ម។ ក្នុងនោះមានក្រុមដំណោះស្រាយជួយឧបត្ថម្ភចំនួន ៤ ហើយសម្ព័ន្ធយុវជនខេត្ត ក្រុងគណៈកម្មាធិការប្រជាជនខេត្តនានាបានអនុវត្តន៍កម្មវិធី ដើម្បីជួយឧបត្ថម្ភដល់សហគមន៍យុវជនចាប់ផ្ដើមអាជីវកម្មនប្រកងដោយវានុវត្តន៍។ យើងខ្ញុំមានជំនឿជាក់ទៅលើភាពច្នៃប្រឌិតរបស់យុវជនវៀតណាម និងការប្តេជ្ញាចិត្តរបស់អ្នក ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដ៏ត្រចះត្រចង់ផងដែរ”។

នវានុវត្តនភាពនាំមកនូវផ្លែផ្កាជាច្រើន - ảnh 2លោក Nguyen Phuc Binh អតីតប្រធានសមាគមនិស្សិតវៀតណាមនៅអូស្ត្រាលី។ រូបថត៖ nld.com.vn

ក្នុងឆ្នាំ ២០២២ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ភាពវៀតណាមត្រូវបានវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិក ដោយរក្សាឋានៈនៃ "តារាកំពុងរះ" អំពីការចាប់ផ្ដើមអាជីវកម្មក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។ 

ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មមិនត្រឹមតែបានបង្កើតឡើងប្រកបដោយនិរន្តរភាពនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅតាមប្រទេសជាច្រើននៅលើពិភពលោកទៀតផង ជាពិសេសគឺនៅអូស្ត្រាលី ដែលជាទីកន្លែងមានសិស្ស និស្សិត និងយុវជនវៀតណាមយ៉ាងច្រើនមកសិក្សារៀនសូត្រ និងចាប់ផ្ដើមអាជីវកម្ម។ លោក Nguyen Phuc Binh អតីតប្រធានសមាគមនិស្សិតវៀតណាមនៅអូស្ត្រាលីបានជូនដំណឹងអំពីព័ត៌មាននេះក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

អ្នកយកព័ត៌មាន៖ សូមជំរាបសួរលោក។ ក្នុងនាមជាមនុស្សម្នាក់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសកម្មភាពយុវជន និងនិស្សិតនៅប្រទេសសាមី សូមលោកជួយចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីសកម្មភាពនវានុវត្តន៍ ចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់សិស្ស និស្សិត និងយុវជនវៀតណាមនៅអូស្ត្រាលី។

“នៅអូស្ត្រាលី មានមជ្ឈមណ្ឌលធំៗចំនួន ២ គឺ Sydney និង Melbourn។ មជ្ឈមណ្ឌលទាំងពីរនេះបានទាក់ទាញជាង យុវជន និងនិស្សិតវៀតណាម ជាង ៨០% មកសិក្សារៀនសូត្រ។ នៅទីកន្លែងទាំងពីរនេះ ចលនាចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍មានសកម្មភាពផុលផុសយ៉ាងខ្លាំង។  ឧទាហរណ៍ថា នៅក្នុងកម្មវិធី Techfest Vietnam 2021 (ការប្រឡងស្វែងរកអ្នកមានទេពកោសល្យចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ជាតិឆ្នាំ ២០២១) ហើយម្ចាស់ជ័យលាភីជើងឯកគឺជាអតីតនិស្សិតបរទេសនៅអូស្ត្រាលី។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និស្សិតបរទេសនៅអូស្ត្រាលីដែលបានចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យគឺច្រើនណាស់ តួរយ៉ាងគឺ Harrison AI និង Helo Clever ជាដើម”។

អ្នកយកព័ត៌មាន៖ ដូច្នេះ តើសមាគមនិស្សិតវៀតណាមបានលើកទឹកចិត្ត និងជួយឧបត្ថម្ភដល់សកម្មភាពចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៍របស់និស្សិតវៀតណាមនៅទីនេះយ៉ាងដូចម្ដេច?

“បន្តកម្មវិធី គំនិតផ្ដួចផ្ដើម ក៏ដូចជាចលនាក្នុងប្រទេសនោះ សមាគម និស្សិត វៀតណាមនៅអូស្ត្រាលីក៏មាននាំស្មារតីចាប់ផ្ដើមអាជីវកម្មប្របដោយនវានុវត្តន៍ពីស្រុកកំណើតមកកាន់អូស្ត្រាលីផងដែរ។ សហភាពនិស្សិតរដ្ឋ Sydney និង Melbourne តែងតែរៀបចំការប្រឡងនានាដូចជា Hacker Kid, Startup Talent និងជំនួបសំណេះសំណាលជាមួយអ្នកជំនាញ និងសិក្ខាសាលាជំនាញអំពីអាជីវកម្ម និងការចាប់ផ្ដើមអាជីវកម្ម។ តាមនោះ យុវជនមានការយល់ដឹងអំពីផ្ទាំងគំនៃការធ្វើអាជីវកម្មនិយាយរួម និងធ្វើ startup និយាយដោយឡែកពិបាកយ៉ាងដូចម្ដេច។ កម្មវិធីជួយឧបត្ថម្ភទាំងនេះបានប្រព្រឹត្តិទៅជាប្រចាំឆ្នាំ ដោយបង្កើតកម្លាំងចលករដល់យុវជនផងដែរ”។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្ដេចលើសក្ដានុពលច្នៃប្រឌិត និងនវានុវត្តន៍របស់យុវជន និងនិស្សិត្តវៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ននេះ។

“ក្នុងដំណាក់កាលបច្ចុប្បន្ន យើងអាចមើលឃើញថា យុវជនកំពុង មានស្មារតី យ៉ាងស្វាហាប់។ ទោះបីជាទៅណា មកណាក៏ដោយ ក៏យើង ក៏បានស្ដាប់អំពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ ជាពិសេសគឺរបស់យុវជន។ ប្រការនេះមានន័យថាការតម្រង់ទិសរបស់អាជ្ញាធរ រដ្ឋវៀតណាមគឺត្រឹមត្រូវ ជួយបង្កើតជំនឿជាក់ កម្លាំងចលករ និងស្មារតីស្វាហាប់ជូនយុវជន។ យុវជន និងនិស្សិតវៀតណាម មិនថានៅទីណា ក្នុងប្រទេស ឬនៅបរទេសគឺសុទ្ធតែមានស្មារតីធ្វើអាជីវកម្ម និងស្មារតីចាប់ផ្ដើមអាជីវកម្ម។ នេះគឺជាប្រការស្នូល។ សក្តានុពលនវានុវត្តន៍របស់វៀតណាមគឺធំធេងណាស់”។

អ្នកយកព័ត៌មាន៖ សូមអរគុណ។

“នវានុវត្តន៍បំផុសប្រាជ្ញាវៀតណាម”

យោងតាមរបាយការណ៍ស្ដីពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍វៀតណាមបើកទូលាយឆ្នាំ២០២២ ដែលចេញផ្សាយដោយ BambuUp នាពេលថ្មីៗនេះ នៅក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់វៀតណាម មានអង្គភាពចាប់ផ្ដើមអាជីវកម្ម (startup) កំពុងប្រតិបត្តិការចំនួន ៣៨០០ អង្គភាព។ ក្រៅពី startup ចំនួន៤ ដែលឈានដល់លំដាប់យូនីខន (ដែលមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិកនោះគឺ VNG, VNLife, MoMo និង Sky Mavis) អង្គភាពចាប់ផ្ដើមអាជីវកម្មផ្នែកបច្ចេកវិទ្យារបស់វៀតណាមដែលខិតជិតនឹងលំដាប់ យូនីខន រួមមាន Tiki, Giaohangtietkiem Kyber Network, KiotViet, Amanotes និង Giaohangnhanh។ មានមូលនិធិវិនិយោគហានិភ័យចំនួន ២០០ ដែលកំពុងប្រតិបត្តិការ និងបណ្តាក់ទុនសម្រាប់ startup នៅវៀតណាម ក្នុងនោះមានមូលនិធិវិនិយោគក្នុងស្រុកជិត ៤០ ផងដែរ។

“ប្រសិនបើមិនអនុវត្តន៍ឲ្យបានឆាប់រហ័សនិងត្រឹមត្រូវ នូវភាពជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេស ពីបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤ ហើយមិនខិតខំប្រឹងប្រែងជំរុញការច្នៃប្រឌិត នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនោះទេ គោលដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - នាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ទំនងជាមិនអាចក្លាយជាការពិតបានឡើយ។ នេះគឺជាការបញ្ជាក់របស់អ្នកជំនាញទាំងជាតិនិងអន្តរជាតិ។

នវានុវត្តនភាពនាំមកនូវផ្លែផ្កាជាច្រើន - ảnh 3រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung។

នាពេលថ្មីៗនេះ នៅចុងខែតុលា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍អន្តរជាតិស្ដីពីនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖ “វៀតណាមសម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណើរការ៣៥ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ប៉ុន្តែយើងក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនទាំងខាងក្រៅរហូតដល់ផ្ទៃក្នុងផងដែរ។ តើធ្វើដូចម្តេចដើម្បីយកឈ្នះបាន? វៀតណាមបានកំណត់ថា មាគ៌ាតែមួយគត់ ឱកាសតែមួយគត់ គឺត្រូវទាញ យកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មលើកទី៤។ នេះគឺជាឱកាសសម្រាប់វៀតណាម។ វៀតណាមបានអះអាងក្នុងឯកសារទាំងអស់ តាមរយៈសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ឬសេចក្តីសម្រេចចិត្តលេខ៥២ របស់ការិយាល័យនយោបាយស្តីពីការឆ្លៀតយកបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាដើម។ រដ្ឋសភានិងរដ្ឋាភិបាលបានផ្តោតសំខាន់លើការកសាងរបៀបរបប ដែលជាយុទ្ធសាស្ត្រ ផែនការ និងកម្មវិធីសកម្មភាពជាក់ស្ដែងដើម្បីដាក់ពង្រាយអនុវត្តន៍ឆ្ពោះទៅរកគោលដៅនេះ”។

ពីតម្រូវការជាក់ស្តែង ក្រសួងផែនការនិងវិនិយោគបានធ្វើសេនាធិការជូនបក្ស និងរដ្ឋាភិបាលអំពីយុទ្ធសាស្ត្រទូទៅ រហូតដល់គម្រោង គំរូសេដ្ឋកិច្ចថ្មី ហើយសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កសាងគោលនយោបាយ និងច្បាប់ ដើម្បីជួយសម្រួលនិងជំរុញនវានុវត្តន៍។ ការបង្កើតមជ្ឈមណ្ឌល នវានុវត្តន៍ជាតិ (NIC) គឺជាជំហានមួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនេះ។ នៅកម្រិតសហគ្រាស សហគ្រាសជាច្រើនកំពុងឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បច្ចេកវិទ្យាស្នូល “ដោយជន វៀតណាម - សម្រាប់ពិភពលោក" ដូចសម្ព័ន្ធក្រុមហ៊ុន FPT ដែលមិនត្រឹមតែបានយល់ឃើញពីការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសក្នុងកិច្ចខិតខំប្រឹងប្រែងនេះទៀតផង។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន FPT បានអះអាងថា៖

“ខ្ញុំចង់អំពាវនាវដល់យុវជនវៀតណាមដែលចាប់ផ្ដើមអាជីវកម្ម ឬកំពុងធ្វើការនៅក្នុងសម្ព័ន្ធក្រុមហ៊ុននានានៅក្នុងនិងក្រៅប្រទេស សូមច្នៃប្រឌិតឲ្យកាន់តែខ្លាំងក្លា។ FPT ជឿជាក់ថា ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាគឺជាផ្លូវតែមួយគត់សម្រាប់ពួកយើងបានធំដឹងក្ដី អភិវឌ្ឍន៍ ហើយនវានុវត្តន៍គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះហើយយើងខ្ញុំត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោយអស់ពីសមត្ថភាព ត្រៀមខ្លួនជាស្រេចគាំពារគម្រោងនវានុវត្តន៍; ជួយសម្រួលដល់ការតភ្ជាប់ជាមួយមូលនិធិវិនិយោគជុំវិញពិភពលោក ហើយជួយសម្រួលដល់ការជ្រៀតចូលទីផ្សារផងដែរ”។

ក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសដែលត្រួសត្រាយផ្លូវឆ្ពោះទៅឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - បច្ចេកវិទ្យាស្នូល "ដោយជនវៀតណាម - សម្រាប់ពិភពលោក" នោះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍កងទ័ព Viettel បានកំណត់ការទទួលខុសត្រូវរបស់ Viettel គឺសហប្រតិបត្តិការជាមួយសហគ្រិន-សហគ្រាសក្នុងស្រុកនិងបរទេស ជំរុញនវានុវត្តន៍ កសាង សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោក Tao Duc Thang ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក Viettel បានចង្អុលបង្ហាញថា៖

“គំនិតផ្ដួចផ្ដើមស្ដីពីនវានុវត្តន៍ មិនត្រូវការជាអ្វីៗដ៏ធំធេងនោះទេ ប៉ុន្តែក្នុងការងារប្រចាំថ្ងៃ គួរតែមានគំនិតថ្មីដើម្បីធ្វើឱ្យការងារកាន់តែប្រសើរឡើង។ ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនដែលត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា ត្រួសត្រាយផ្លូវក្នុងការបង្កើតសង្គមឌីជីថលវៀតណាម យើងខ្ញុំក៏មានទំនុកចិត្តក្នុងការបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាសអាចអភិវឌ្ឍន៍។ យើងខ្ញុំបានបង្កើតហេដ្ឋារចនាសម្ព័ន្ធ 4G, 5G, cloud ហើយបង្កើតផ្លាតហ្វម IoT ដើម្បីឲ្យសហគ្រាសអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រងរថយន្ត បរិស្ថាន ចរាចរណ៍ ទឹក ព្រមទាំងឈានមុខគេក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមផងដែរ”។

ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញនវានុវត្តន៍ វៀតណាមកំពុងទទួលបានការគាំទ្រ និងការសន្យារួមដំណើរពីសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗក្នុងស្រុក និងអន្តរជាតិ។ រួមជាមួយគ្នានោះ វៀតណាមទទួលបានការខិតខំប្រឹងប្រែងដោយខ្លួនឯងពីជំនាន់យុវជនដែលមានចំណេះដឹង និងភាពក្លៀវក្លា។ សំខាន់ជាងនេះទៅទៀត គឺគោលជំហរ និងគោលនយោបាយដែលជួយបំផុស ចិញ្ចឹមបីបាច់ អភិវឌ្ឍន៍ប្រភពធនធាន សមត្ថភាពនវានុវត្តន៍ បាននិងកំពុងត្រូវបានកែលម្អជាបណ្តើរៗ។ នោះគឺជាកត្តាសំខាន់បំផុតដើម្បីនាំគោលដៅក្លាយទៅជាមជ្ឈមណ្ឌលនៃការចាប់ផ្ដើមអាជីវកម្មលំដាប់តំបន់និងពិភពលោករបស់វៀតណាម ក្លាយទៅជាការពិត។

ច្នៃប្រឌិតដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន

យោងតាមតារាងរៀបចំណាត់ថ្នាក់សកលដែលប្រកាសដោយ StartupBlink នៅចុងឆ្នាំ ២០២២ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍ របស់វៀតណាមក្នុងឆ្នាំ ២០២២ ជាប់ចំណាត់ថ្នាក់ ៥៤/១០០ កើនឡើង ៥ កាំបើធៀបនឹងឆ្នាំ ២០២១។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំណាត់ថ្នាក់នៃការចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍ របស់វៀតណាមក៏បានកើនឡើងពីចំណាត់ថ្នាក់ទី ១៣ ដល់ទី១២ ផងដែរ។ នៅអាស៊ីអាគ្នេយ៍ វៀតណាមបានឡើងពីចំណាត់ថ្នាក់ទី ៦ដល់ទី៥ ហើយត្រូវបានគេព្យាករថា មានលទ្ធភាពវ៉ាដាច់ប្រទេសថៃ (ទី៤ក្នុងតំបន់) នៅក្នុងឆ្នាំ២០២៣។

នវានុវត្តនភាពនាំមកនូវផ្លែផ្កាជាច្រើន - ảnh 4លោកបណ្ឌិត Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។

នៅក្នុងរបាយការណ៍ដែលបានប្រកាសកាលពីខែកក្កដាឆ្នាំ ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថា វៀតណាមបច្ចុប្បន្នមាន យូនីខនផ្នែកបច្ចេកវិទ្យាចំនួន ៤ (VNG, VNPAY, Momo, Sky Mavis) ដែលបញ្ជាក់ពីឋានៈរបស់ខ្លួននៅក្នុង"ត្រីកោណមាស" នៃការចាប់ផ្ដើមអាជីវកម្មនៅតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយនឹងសិង្ហបុរី និងឥណ្ឌូនេស៊ី។ គំរូ Techfest កំពុងរីកសាយភាយនៅទូទាំងប្រទេស ដោយមានព្រឹត្តិការណ៍ Techfest ថ្នាក់តំបន់ មូលដ្ឋានជាង ១០ ត្រូវបានរៀបចំឡើង។ ក្នុងឆ្នាំ២០២២ បណ្តាញគាំទ្រការចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្ត៍ថ្នាក់មូលដ្ឋាននិងថ្នាក់តំបន់ជាច្រើន ត្រូវបានដាក់ឱ្យដំណើរការ ដែលបង្ហាញពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ី។ លោកបណ្ឌិត Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ចំណុះក្រសួងផែនការនិងវិនិយោគ បានបញ្ជាក់ថា៖

“វៀតណាមត្រូវបានអង្គការអន្តរជាតិនានាវាយតម្លៃថា ស្ថិតនៅក្នុងបញ្ជីប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍ដ៏ស្វាហាប់បំផុតទាំង៣នៅអាស៊ីអាគ្នេយ៍។ នាពេលថ្មីៗនេះ របាយការណ៍ស្ដីពីសន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២២ ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានកត់សម្គាល់ថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលសម្រេចបានវឌ្ឍនភាពដ៏ធំបំផុតក្នុងទស្សវត្សរ៍កន្លងទៅ (កើនឡើង ២០ កាំ)។ តាមនោះ វៀតណាមត្រូវបានវាយតម្លៃយ៉ាងល្អបង្គួរលើផ្នែករបៀបរបប កម្រិតអភិវឌ្ឍន៍នៃទីផ្សារ កម្រិតសុក្រិតអាជីវកម្ម និងលទ្ធផលនៃការច្នៃប្រឌិត”។

បច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗភាគច្រើនលើពិភពលោកបានបណ្ដាក់ទុនចូល មកវៀតណាម។ ក្នុងបរិបទនោះ តម្រូវការកាន់តែកើនឡើងក្នុងសកម្មភាពវិនិយោគ ស្រាវជ្រាវ និងអភិវឌ្ឍន៍ បានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ អាជីវកម្ម ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់សហគ្រាសវៀតណាម តាមនោះជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍។ លោក Hong Sun អតីតអគ្គលេខាធិការ និងជាអនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (Korcham) បានវាយតម្លៃថា

“ខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងផែនការនិងវិនិយោគ។ តាមខ្ញុំបានដឹងថា លោករដ្ឋមន្ត្រី Nguyen Chi Dung បានបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ។ មជ្ឈមណ្ឌលនោះមិនត្រឹមតែជាទីស្នាក់ការប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍ទៀតផង។ រដ្ឋាភិបាលវៀតណាមក៏បានបើកចំហក្នុងការទាក់ទាញប្រភពទុនវិនិយោគហានិភ័យ ហើយបើកចំហក្របខ័ណ្ឌច្បាប់សម្រាប់ការចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍ សូម្បីតែបើកចំហនិងជឿនលឿនជាងខឿនសេដ្ឋកិច្ចមូលធននិយមជាច្រើន។ នេះប្រហែលជាមូលហេតុដែលវិនិយោគិនកូរ៉េខាងត្បូង សហគ្រិនចាប់ផ្ដើមអាជីវកម្មកូរ៉េខាងត្បូងជាច្រើន បានបណ្ដាក់ទុនចូលមកវៀតណាម។ ក្រៅពីនោះ ប្រភពធនធានខាងសហគ្រិននិងយុវជនវៀតណាមក៏មានច្រើនសន្ធឹកសន្ធាប់ផងដែរ។ ពួកគេឆ្លាតវៃ ប៉ិនប្រសប់ ហើយជាពិសេសមានភាពក្លៀវក្លាខ្លាំងណាស់ មិនចាញ់គេឡើយ គឺប្រសើរជាងយុវជនកូរ៉េខាងត្បូងទៀតផង”។

បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ វិនិយោគ ហើយជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពនវានុវត្តន៍តាំងពីច្រើនឆ្នាំមុន។ បច្ចុប្បន្ននេះនវានុវត្តន៍កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដើម្បីបំផុសប្រភពប្រាជ្ញាវៀតណាម ពង្រីកធនធានរបស់ប្រជាជនវៀតណាម ១០០ លាននាក់ក្នុងការច្នៃប្រឌិត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអំពាវនាវយ៉ាងដូច្នេះថា៖

“ខ្ញុំអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ សហគ្រាស អង្គការ បុគ្គល វិនិយោគិនក្នុងស្រុក និងបរទេស រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍របស់វៀតណាម។ សហគមន៍ចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍របស់វៀតណាម ជាពិសេសជំនាន់យុវជន បន្តពង្រីកលក្ខណៈសម្បត្តិ ឫទ្ធានុភាព និងប្រាជ្ញារបស់មុស្សវៀតណាម ហ៊ានប្រឈមមុខនឹងការលំបាកសាកល្បង មិនខ្លាចបរាជ័យ មានកម្លាំងចិត្តខ្លាំងក្លា ជាមួយនឹងភាពក្លៀវក្លា ជំនឿជាក់និងការជក់ចិត្ត ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ហ៊ានចាប់ផ្ដើមអាជីវកម្មដើម្បីបង្កើតឡើងយូនីខនលំដាប់តំបន់ និងពិភពលោក រួមចំណែកកសាងប្រទេសវៀតណាមខ្លាំងមាំមួន ប្រជាជនវៀតណាមកាន់តែសម្បូរធូធារ និងសុភមង្គល”។

មហាសន្និបាតលើកទី ១៣ របស់បក្សបានបញ្ជាក់ថា នវានុវត្តន៍គឺជាភារកិច្ចទម្លុះទម្លាយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមសម្រាប់ដំណាក់កាលខាងមុខ។ ប្រការនេះត្រូវបានបញ្ជាក់នៅក្នុង "យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រហូតដល់ឆ្នាំ ២០៣០" ដែលត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។ សមិទ្ធិផលដំបូងផ្នែកខាងនវានុវត្តន៍ ក្នុងឆ្នាំ ២០២២ បានរួមចំណែកបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងវិធានការជាក់លាក់សមស្របរបស់បក្ស និងរដ្ឋ ដើម្បីជំរុញនវានុវត្តន៍នៅវៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន។ សមិទ្ធិផលនេះក៏ផ្ដល់កម្លាំងចលករបន្ថែមទៀត សម្រាប់សហគមន៍សហគ្រាសនវានុវត្តន៍បោះជំហានទៅមុខយ៉ាងរឹងមាំ រួមវិភាគទានកាន់តែមានប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ