(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២១១មកពីប្រទេសនិងតំបន់ដែនដីចំនួន
៤០។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣មកពីប្រិយមិត្ត
អ្នកស្ដាប់នៅកម្ពុជា។នាពេលកន្លងទៅ យើងខ្ញុំទទួលបានសំណូមពរជាច្រើនរបស់
មិត្តអ្នកស្ដាប់ដែលចង់ស្វែងយល់អំពីទេសចរណ៍នៅទីក្រុង Hue ភាគកណ្ដាលវៀត
ណាម។ហេតុនេះហើយ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូម
ឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីប្រាង្គតម្កល់សព Khai Dinh នៅអតីតរាជធានី
Hue ជាទីកន្លែងទស្សនាមួយដែលភ្ញៀវទេសចរទាំងអស់ គ្នាមកតំបន់ដីនេះសុទ្ធតែ
មិនអាចលើកលែងបាន។
|
ទេសភាពនៅប្រាង្គតម្កល់សព |
ព្រះមហាក្សត្រ Khai Dinh ជាព្រះមហាក្សត្រទី១២នៃរាជវាំង Nguyen និងជាព្រះមហា
ក្សត្រចុងក្រោយដែលកសាងប្រាង្គតម្កល់ពដើម្បីត្រៀមរៀបចំឲ្យការ សោយទីវង្គ្សត
របស់ខ្លួននៅតំណាក់កាលចុងក្រោយរបស់របបសក្ដិភូមិ។ប្រាង្គ តម្កល់សពស្ថិតនៅ
ឃុំ Thuy Bang ស្រុក Huong Thuy ខេត្ត Thua Thien Hue ជាសំណង់ស្ថាបត្យកម្មដ៏
ពិសេសដោយឡែកហើយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌ
វប្បធម៌ពិភពលោក។ប្រាង្គតម្កល់សពចាប់ផ្ដើមបាន សាងសង់នាថ្ងៃទី៤ កញ្ញា ឆ្នាំ
១៩២០ ហើយអូសបន្លាយក្នុងអំឡុង១១ឆ្នាំទើបនឹង សំរេចរួចរាល់។រូបរាងនៃ
សំណង់នេះគឺប្រលេពីប៉ែតត្រង់ងើបឡើងខ្ពស់ទៅលើ មានដល់ទៅ១២៧ជណ្ដើរ។
ទីតាំងរបស់គិរីបុព្វតានៅជុំវិញសំណង់នេះក៏ត្រូវបានគិតគូយ៉ាងហ្មត់ចត់ឲ្យសម
ស្របទៅនឹងកត្តា ភូមិសាស្ត្រ បង្កើតឡើងនូវទេសភាព ធម្មជាតិដ៏មហាអស្ចារ្យនិង
ស្រស់ស្អាត ធ្វើឲ្យភ្ញៀវទេសចរមកទស្សនានៅទីនេះ ចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក Jordy ភ្ញៀវទេសចរមួយនាក់មកពីហូរល្លង់បាន ឲ្យដឹងថា៖
“ប្រាង្គតម្កល់សពនេះត្រូវបានកសាងឡើងតាំងពីយូរមកហើយប៉ុន្តែប្លែកគឺវានៅ បាន
រក្សាដូចដើម។ជញ្ជាំងសឹងតែទាំងអស់មិនបានកែលំអរឬជួសជុលអ្វីទេ។ខ្ញុំមានការ
ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថាបត្យកម្មនិងការតុបតែងនៅទីនេះ”។
|
បដិមាធ្វើអំពីសំរិទ្ធរបស់ព្រះមហាក្សត្រ Khai Dinh ស្ថិតនៅលើផ្នូរបញ្ចុះសពនៅក្នុងល្វែងកណ្ដាលនៃវិមាន Thien Dinh |
វិមាន Thien Dinh ដែលស្ថិតនៅទីតាំងខ្ពស់បំផុត គឺជាសំណង់ស្ថាបត្យកម្មស្នូលនៃ
ប្រាង្គតម្កល់សពនេះ។សំណង់នេះមានល្វែងចំនួន៥តភ្ជាប់ជាមួយគ្នា។នៅសង្ខាង
គឺល្វែងលៃទុកសំរាប់ទាហានការពារប្រាង្គតម្កល់សព។នៅខាងមុខគឺទីធ្វើសក្ការៈ
បូជា Khai Thanh ដែលជាទីកន្លែងដាក់អាសនៈនិងឆាយកល័ក្សរបស់ព្រះមហាក្សត្រ
Khai Dinh។នៅកណ្ដាលគឺល្វែងដាក់បដិមាធ្វើអំពីសំរិទ្ធរបស់ ព្រះមហាក្សត្រដែល
ស្ថិតនៅលើផ្នូរបញ្ចុះសពរបស់ទ្រង់។រីឯនៅខាងក្រោយគឺ ល្វែងដាក់បាយសា
បាយសីរបស់អតីតព្រះមហាក្សត្ររូបនេះ។គ្រឿងសង្ហារឹមទាំង អស់នៃល្វែង
កណ្ដាលចំនួន៣នៃវិមាន Thien Dinh សុទ្ធតែបានតុបតែងដោយ គំនូរធ្វើអំពីប៉សឺ
ឡែននិងកញ្ចក់។នៅពិដាននៃល្វែងទាំង៣នេះក៏បានតុបតែង ដោយគំនូរធំចំនួន៣
មានឈ្មោះ “នាគ៩ក្នុងពពក”។ស្ថាបត្យកម្មនៃប្រាង្គតម្កល់សព Khai Dinh មិនទៅ
តាមស្ថាបត្យកម្មណាមួយជាក់លាក់ ឡើយ ប៉ុន្តែវាជាការគួបផ្សំរបស់ស្ថាបត្យកម្ម
ជាច្រើន តាំងពីឥណ្ឌាសាសនា ពុទ្ធ សាសនា Gothique ដល់ Roman។លោក Jose
ភ្ញៀវទេសចរម្នាក់មកពីអូស្ត្រាលី បានសំណេះសំណាលថា៖
“ខ្ញុំធ្លាប់ទៅទស្សនាទីកន្លែងមួយចំនួននៅទ្វីបអឺរ៉ុបដែល មានលក្ខណៈស្រដៀងគ្នា
ជាមួយប្រាង្គតម្កល់សពនេះហើយ។របៀបតុបតែងនិងគំនូរនៅលើពិដាន ធ្វើឲ្យខ្ញុំ
នឹកឃើញដល់បុរី Vatican”។ បើប្រៀបនឹងប្រាងតម្កល់សពផ្សេងៗក្នុងប្រព័ន្ធប្រាង្គ
តម្កល់សពនៅ Hue ប្រាង្គ តម្កលសព Khai Dinh មានផ្ទៃដីតូច (រយៈបណ្ដោយ១១៧
ម៉ែត្រ x រយៈទទឹង ៤៨,៥ម៉ែត្រ) ប៉ុន្តែវាជាសំណង់មានតំលៃវប្បធម៌និងស្ថាបត្យកម្ម
ធំបំផុត។សំណង់ នេះជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នារវាងខឿនវប្បធម៌ចំនួន
ពីរអាស៊ី-អឺរ៉ុប ហើយ សរឲ្យឃើញនូវទេពកោសល្យនិងសមត្ថភាពសិល្បៈរបស់សិល្បៈករវៀតណាម ក្នុងដំណាក់កាលដើមសតវត្សទី២០ទៀតផង។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo. vn។នាទី
ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយ
មិត្តនាសប្ដាហ៍ខាងមុខ៕