ប្រព័ន្ធលក់សំបុត្រអេឡិចត្រូនិក

(VOVworld)-នាថ្ងៃទី៣១កក្កដាឆ្នាំ២០១៤ នៅទីក្រុងហាណូយ (វៀតណាម) អគ្គ
ក្រុម ហ៊ុនផ្លូវដែកវៀតណាមបានចាប់ផ្តើមអនុវត្តន៍គំរោងការណ៍លក់សំបុត្ររថ
ភ្លើងតាមប្រព័ន្ធអេឡិកត្រូនិក។ តាមនោះ ជនគ្រប់រូបអាចទិញសំបុត្រ និងបច្ច
ប្បន្នកម្មព័ត៌មានអំពីដំណើររបស់រថភ្លើងនៅគ្រប់ពេលវេលានិង គ្រប់ទីកន្លែង
តាមរយៈការណាល់ព័ត៌មានជាច្រើនដូចជាតាមរយៈផ្ញើរសារ SMS  ប្រើប្រាស់
ទូរស័ព្ទស្មាតហ្វូនតាមអ៊ីម៉ែល ជាដើម។ លោក​ Tran Ngoc Thanh ប្រធាន ក្រុម
ប្រឹក្សាសមាជិក អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាមបានឲ្យដឹងថា៖ គំរោងការណ៍នេះ
គឺសំដៅបង្កលក្ខណៈងាយស្រួល ជនគ្រប់រូបអាចទិញសំបុត្រ នៅគ្រប់ទីកន្លែង ដោយគ្រាន់តែមានទូរស័ព្ទ ស្មាតហ្វូនដែលភ្ជាប់អីនធឺណែត។ នេះនឹង ជារបត់
សំខាន់ដែលជួយឲ្យផ្នែកផ្លូវដែកវៀតណាមទាក់ទាញបានអ្នកដំណើរ អភិវឌ្ឍន៍
ទីផ្សារក្នុងប្រព័ន្ធគមនាគមនដឹកជញ្ជូនជាតិ។ បងស្រី​ Hang បុគ្គលិកលក់សំ
បុត្រនៅស្ថានីយ៍រថភ្លើង​ហាណូយបានឲ្យដឹងថា៖

       “ប្រព័ន្ធលក់សំបុត្ររថភ្លើងអេឡិកត្រូនិក នឹងជួយឲ្យជនគ្រប់រូបមាន
ព័ត៌មាន គ្រប់គ្រាន់អំពីដំណើរការលក់សំបុត្រ។ ចុចចូលប្រព័ន្ធនេះ ប្រជាជន
នឹងដឹង អំពីកាលបរិច្ឆេតជាក់ស្តែង ចំនួនកៅអីនៅសល់ ដើម្បីសម្រេចទិញឬ
 មិនទិញ។ ព័ត៌មាននឹងបានបច្ចុប្បន្នកម្ម២៤ម៉ោងក្នុង៧ថ្ងៃ”។

ប្រព័ន្ធលក់សំបុត្រអេឡិចត្រូនិក - ảnh 1
ប្រព័ន្ធលក់សំបុត្រអេឡិកត្រូនិក (រូបថតៈ GTVT)


       គ្រោងការណ៍នេះនឹងបានអនុវត្តន៍ក្នុងរយៈពេល៧ឆ្នាំ ដោយទុនវិនិយោគ សរូបគឺ១៩៧ពាន់លានដុង។ ក្នុងនោះ ដំណាក់កាលទី១ គឺកសាងប្រព័ន្ធ។ ដំណាក់កាលទី២នឹងផ្គត់ផ្គង់ប្រព័ន្ធលក់សំបុត្រអេឡិត្រូនិក តាមរយៈទំព័រវែប
សាយផ្លូវដែក Thong Nhat ក្នុងរយៈពេល១ឆ្នាំចាប់ពីថ្ងៃទី២១វិច្ចិកា២០១៤។ ។
 ដំណាក់កាល ទី៣ នឹងសុក្រិដ្ឋប្រព័ន្ធលក់សំបុត្រអេឡិកត្រូនិក​ចាប់ពីរថ្ងៃទី
២១វិច្ឆិកា២០១៥។ តាមគំរោងនាខែធ្នូផ្នែកផ្លូវដែកនឹងលក់សំបុត្រអេឡិកត្រូ
 និកលើខ្សែផ្លូវដែក Thong Nhat សម្រប់បំរើប្រជាជនក្នុងឱកាសបុណ្យតេត ប្រពៃណីរបស់វៀតណាមនាពេលខាងមុខ។ មិត្ត​ Le Huyen Trang និសិ្សត នារីវៀតណាមដែលកំពុងសិក្សានៅកម្ពុជាចែករំលែកថា៖

       “ប្អូនយល់ឃើញថា គំរោងាការនេះមានលក្ខណៈងាយស្រួលម៉ែនទែន
 ប្អូនៗ មិនចាំបាច់ទៅតំរៀបជួររងចាំទិញសំបុក្រនៅស្ថានីយ៍ទៀតឡើយ។
តា​មរយៈ បណ្តាញអ៊ីនធឺណែត ពួកប្អូននឹងមានព័ត៌មានគ្រប់គ្រាន់ជាស្រាប់
សម្រាប់ ដំណើររបស់ខ្លួនហើយ”។

       លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំទើបនឹងឧទ្ទេសនាមជាមួយ មិត្តអ្នក
ស្តាប់អំពីរូបសណ្ឋានលក់សំបុត្ររថភ្លើងអេឡិកត្រូនិក។ បើចង់ដឹងព័ត៌មាន
លំអិត មិត្តអាចចុចចូលគេហទំព័រវែប ៖ http://www.vetau.com.vn។​ជាបន្ត
ទៅនេះសូមអញ្ចើញ​លោក​អ្នកនាងចូលរួមឆ្លើយសំនួររបស់ខែតុលា។ ក្នុង​ខែ
កញ្ញា នៅកម្ពុជាមានពិធីបុណ្យធំមួយដែលបានរៀបចំជាប្រចាំឆ្នាំ។ មិត្តអ្នក​ស្ដាប់ចូរឲ្យដឹងអំពីឈ្មោះរបស់ពិធីបុណ្យនេះ។រាល់ចំលើយសំបុត្រ email ​
សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា​
ភាសា​​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan
Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​yahoo.com.vn។ ចំលើយ
ត្រូវ​និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរ
នៃ​វិទ្យុ​សម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ