បរិយាកាសទទួលបុណ្យណូអែលនៅវៀតណាម
HOANG HAI -  
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភពលោក។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ពី Frankfurt អាល្លឺម៉ង់ លោកស្រី Siebert Gerhard បានផ្ញើសំណួរថា៖ ក្នុងបុណ្យណូអែល តើសហគមន៍កាតូលិចនៅវៀតណាមមានរៀបចំសកម្មភាពអ្វីខ្លះទេ? មានផ្សារណាត់ណូអែលណាត្រូវបានរៀបចំឡើងក្នុងឱកាសនេះដែរឬទេ? តើគេតូបតែងវិថីនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដើម្បីទទួលបុណ្យណូអែលយ៉ាងម្តេចដែរ?” ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួររបស់លោកស្រី Siebert Gerhard។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។
បរិយាកាសទទួលបុណ្យណូអែលនៅវៀតណាម (VNA)
|
(VOVworld) - រហូតដល់ពេលនេះ វៀតណាមមានគ្រីស្ទសាសនិកជាង៦លាននាក់ ដែលកំពុងរស់នៅលើទូទាំងប្រទេស។ ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសបុណ្យណូអែលកំពុងខិតមកជិតដល់។ គ្រួសារគ្រីស្ទសាសនិកភាគច្រើនបានត្រៀមរៀបចំរួចរាល់នូវការងារតូបតែងដើម្បីទទួលបុណ្យណូអែល។ ចំពោះសហគមន៍គ្រីស្ទសាសនិក គឺបុណ្យណូអែលជាបុណ្យសំខាន់បំផុតក្នុងឆ្នាំ ដូច្នេះបានជា អ្នកណាក៏រីករាយយ៉ាងខ្លាំងទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះ។ មនុស្សពេញវ័យគឺតូបតែង វិហារកាតុលិច ខណៈដែលកុមារហាត់ច្រៀងបទចម្រៀងកាតូលិចដើម្បីត្រៀមរៀបចំឲ្យពិធីក្នុងរាត្រីណូអែល។ លោក Le Nhu Tam គ្រីស្ទសាសនិកមួយរូបនៅសហគមន៍កាតូលិច Ke Sat ខេត្ត Hai Duong ភាគខាងជើងវៀតណាម បានឲ្យដឹងថា៖
«ក្នុងឱកាសនេះ បណ្ដាសាច់ញាតិនិងមិត្តភ័ក្តសុទ្ធតែវិលជួបជុំជាមួយគ្នា រៀបរាប់រឿងរ៉ាវស្តីពីព្រះយេស៊ូនិងគ្រឹសសានា។ តាមរយៈនោះ ប្រៀនប្រដៅបង្រៀនឲ្យកូនចៅរបៀបរក្សាសុភមង្គលក្នុងជីវភាពរស់នៅនិងរក្សាឲ្យបានជំនឿជឿជាក់ទៅលើព្រះយេស៊ូដល់ទំនុកទឹកចិត្តទៅលើបក្សនិងរដ្ឋ។»
ក្នុងបរិយាកាសទទួលបុណ្យណូអែលនោះ បណ្ដាភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេនៅទីក្រុងធំៗក្នុងទូទាំងប្រទេសក៏ធ្វើការតុបតែងដោយដើមស្រល់ សានតាក្លូស មនុស្សធ្វើពីដុំព្រិល ជាដើម។ កម្រងផ្កាចម្រុះពណ៌ក៏ត្រូវបានតូបតែងនៅមូលដ្ឋានអាជីវកម្មនិងការិយាល័យក្រុមហ៊ុនផងដែរ។
ជាពិសេស ក្នុងបុណ្យណូអែលឆ្នាំនេះ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ធ្នូ កម្មវិធីផ្សារណាត់ណូអែលតាមបែបអាល្លឺម៉ង់ នឹងត្រូវបានរៀបចំឡើងជាលើកដំបូងនៅ វិហារកាតូលិច Cua Bac រដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតវិទ្យាស្ថាន Goethe នៅវៀតណាម។
ចូលរួមផ្សារណាត់នេះ ទស្សនិកជនអាចញ៉ាំសាកល្បងម្ហូបអាហារនិងភេសជ្ជៈដ៏ពិសេសដោយឡែកដែលត្រឹមតែឃើញនៅផ្សារណាត់ណូអែលរបស់អាល្លឺម៉ង់ ឬអាចដើរទស្សនាគ្រឿងសិប្បកម្មវិសេសវិសាលរបស់វៀតណាមក៏បានដែរ។
ក្រៅពីនោះ ប្រជាជននិងភ្ញៀវទេសចរនឹងមានឱកាសតាមដានកម្មវិធីប្រគុំតន្ត្រីណូអែល ដោយមានការចូលរួមរបស់សិល្បៈករវៀតណាមនិងអាល្លឺម៉ង់ ដែលត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី២១ ធ្នូ ក្នុងបរិវេណវិហារកាតូលិចនេះផងដែរ។
លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕
HOANG HAI