(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទររបស់មិត្តអ្នកស្តាប់ចំនួន ១៧៦ មកពីប្រទេសចំនួន ៣៦ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះ កាណាល់ផ្សាយភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពីប្រវត្តិកសាស្ត្រ កីឡាបាល់ទាត់នៅវៀតណាមតាមសំណើររបស់លោក Fachri មិត្តអ្នកស្តាប់ឥណ្ឌូណេស៊ី។
កីឡាបាល់ទាត់នៅវៀតណាម (thethaovanhoa.vn) |
(VOVworld) - អាចនិយាយបានថា កីឡាបាល់ទាត់គឺជាវិញ្ញាសារកីឡា ពេញនិយមចូលចិត្តបំផុតនៅវៀតណាម។ បុគ្គលិកមួយរូបនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel លោក Luong Ngoc Tuan បានចែករំលែថា៖
«ខ្ញុំស្រឡាញ់បាល់ទាត់ណាស់ ខ្ញុំមិនដែលបោះបង់ការប្រកួតរបស់ក្រុមកីឡាបាល់ទាត់ វៀតណាមណាមួយឡើយ។ ២ ដងជារៀងរាល់សប្តាហ៍ ខ្ញុំនិងកូនប្រុសទៅហ្វឹកហាត់បាល់ ទាត់។ វិញ្ញាសារកីឡានេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍សំរាប់សុខភាព ប៉ុណ្ណោះទេ ថែមទាំងបង្រៀនឲ្យកូនខ្ញុំសាមគ្គីភាពនិងភាពសហការជាមួយបណ្ដាមិត្តក្នុងក្រុមទៀតផង។»
លោក Fachri និងលោកអ្នកនាងជាទីមេត្រី! កីឡាបាល់ទាត់ដែលទទួលបានសេចក្តីស្រឡាញ់យ៉ាងខ្លាំងក្លារបស់មនុស្សនៅលើ ពិភពលោកត្រូវបានចូលមកដល់វៀតណាមដោយជនបារាំងនាឆ្នាំ ១៨៩៦ ក្រោមសម័យអាណានិគមនិយមបារាំង។ នាគ្រាដំបូង កីឡាបាល់ទាត់នៅតែអភិវឌ្ឍន៍នៅភាគខាងត្បូងវៀតណាម បន្ទាប់នោះ បើកទូលាយទៅតំបន់ភូមិភាខាងជើងនិងភាគកណ្ដាលវៀតណាម។
អ្នកលែងកីឡាបាល់ទាត់ដំបូងនៅទីក្រុង Sai Gon (បច្ចុប្បន្នគឺទីក្រុងហូជីមិញ) ជា បណ្ដាកម្មាភិបាល អាជីវករឬទាហានបារាំងនិងជនវៀតណាមមួយចំនួន។ គេប្រមូលផ្តុំជា មួយគ្នាហើយបង្កើតឡើងក្លឹប «Cercle Sportif Saigonnais»។ បាល់រាងពងក្រពើត្រូវបាន ជំនួសដោយបាល់មូលវិញ។ ធ្លាកីឡាជាសួនឧទ្យានទីក្រុងឬហៅថា Jardin de la Ville បច្ចុប្បន្នគឺសួនឧទ្យាន Tao Dan។ នាឆ្នាំ ១៩០៥ ក្រុមកីឡាបាល់ទាត់របស់នាវាចម្បាំងអង់គ្លេស King Alfred បានចូលចតនៅកំពង់ផែរ Saigon ហើយមានការប្រកួតកីឡាបាល់ទាត់ជាមួយក្រុមកីឡាកររបស់បារាំងនិងវៀតណាម។ នេះគឺជាការប្រកួតបាល់ទាត់អន្តរជាតិដំបូងនៅវៀតណាម។ នាឆ្នាំ ១៩០៦ សមាជិកមួយរូបនៃសម្ព័ន្ធសមាគមកីឡាបារាំង លោក E. Breton បានផ្សព្វផ្សាយច្បាប់កីឡាបាល់ទាត់នៅវៀតណាម។ តាមនោះ ក្លឹបបាល់ទាត់ជាច្រើនត្រូវបានបង្កើតនិងដាក់ឲ្យដំណើរការដូចជា៖ Infanterie, Saigon Sport, Athletic Club, Stade Militaire, Taberd Club...បណ្ដាពានរង្វាន់កីឡាបាល់ទាត់បានចាប់ផ្តើមរៀបចំឡើងពីនោះទៅទៀត។
វិញ្ញាសារបាល់ទាត់បានចូលទៅនៅភូមិភាគខាងជើងវៀតណាមក្នុងដំណាក់កាល ១៩០៦-១៩០៧។ នាឆ្នាំ ១៩១២ នៅទីក្រុងហាណូយ ក្លឹបបាល់ទាត់ហាណូយ (Stade Hanoien) ត្រូវ បានបង្កើតឡើងរួមមានកីឡាករវៀតណាមនិងបារាំង។ ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩២០ វិញ្ញាសារកីឡានេះអភិវឌ្ឍន៍យ៉ាងខ្លាំងនៅភាគខាងជើងវៀតណាម។ ក្រុមកីឡាបាល់ទាត់ Eclair និងក្លឹបបាល់ទាត់ហាណូយបានសហការជាមួយគ្នាដើម្បីបង្កើតឡើងធ្លាកីឡា Nha Dau (ជិតនឹងស្ពាន Long Bien នាបច្ចុប្បន្ន)។ រីឯ ធ្លាកីឡា Mangin (សព្វថ្ងៃជាទីធ្លាដងទង់) ក្រោមការគ្រប់គ្រងរបស់កងទ័ពបារាំងដែលត្រូវបានប្រើប្រាស់សំរាប់ការប្រកួតជាផ្លូវការ។ ចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៤០ បណ្ដាក្រុងខេត្តធំៗសុទ្ធតែមានក្រុមកីឡាបាល់ទាត់របស់ខ្លួន។
សង្គ្រាមលោកទី ២ និងការតស៊ូប្រឆាំងអាណានិយគមនិយមបារាំងបានរារាំងការ អភិវឌ្ឍន៍នៃកីឡាបាល់ទាត់វៀតណាម។ ដល់ឆ្នាំ ១៩៥៤ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុង Genève ត្រូវបានចុះហត្ថលេខា ចលនាលែងកីឡាបាល់ទាត់ក្នុងទូទាំងប្រទេសវៀតណាម ត្រូវបានស្តារឡើងវិញ។
ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ នៅភូមិភាគខាងជើងវៀតណាម ក្រុមកីឡាបាល់ ទាត់របស់កងទ័ពវៀតណាមដែលត្រូវបានបង្កើតនាថ្ងៃទី ២៣ កញ្ញា ឆ្នាំ ១៩៥៤ ដណ្តើមបាន ថ្នាក់ជើងឯកជាច្រើនលើកជាច្រើនសារ។ នៅភាគខាងត្បូងវៀតណាម នាចុងទស្សវត្សទី ៥០ ក្រុមកីឡាបាល់ទាត់របស់វៀតណាមសាធារណៈរដ្ឋឈរក្នុងតូបក្រុមកីឡាបាល់ទាត់ខ្លាំងបំ ផុតទាំង ៤ នៅទ្វីបអាស៊ីក្នុងពេលដែលចូលរួមវគ្គផ្តាច់ព្រ័ត្តពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ ១៩៦០ រួមជាមួយកូរ៉េខាងត្បូង អ៊ីស្រាអែលនិងហុងកុង (តំណាងឲ្យចិន)។
ដល់ឆ្នាំ ១៩៩១ ក្រុមកីឡាបាល់ទាត់វៀតណាមចាប់ផ្តើមប្រកួតក្នុងពានរង្វាន់អន្តរ ជាតិ។ ពានរង្វាន់អន្តរជាតិដំបូងដែលក្រុមកីឡាករវៀតណាមចូលរួមគឺមហោស្រពកីឡាអាស៊ី អាគ្នេយ៍ SEA Games ឆ្នាំ ១៩៩១ នៅទីក្រុងម៉ានីល ហ្វីលីពីន។ ក្នុងការប្រកួតជាមួយក្រុម កីឡាករប្រទេសម្ចាស់ផ្ទះ វៀតណាមនិងហ្វីលីពីនបានស្មើគ្នា ២ ទាល់នឹង ២។
នាពេលកន្លងែទៅនេះ ក្រុមកីឡាបាល់ទាត់ជាតិវៀតណាមត្រូវបានចាត់ទុកជាក្រុម កីឡាបាល់ទាត់ខ្លាំងក្នុងតំបន់អាស៊ី-អាគ្នេយ៍។ ក្រៅពីនោះ ក្រុមកីឡាបាល់ទាត់នារីវៀតណាម ឈរក្នុងតូបក្រុមខ្លាំងទាំង ៤ នៅទ្វីបអាស៊ីដោយមានមេដាយមាសនៅ SEA Games ២០០៩ មេដាយប្រាក់នៅ SEA Games ២០១៣ និងឈរលំដាប់ថ្នាក់ទី ៦ នៅពានរង្វាន់កីឡាបាល់ ទាត់នារីទ្វីបអាស៊ីឆ្នាំ ២០១៤។
លោក Fachri និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្ត
ជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕