ប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធយុវជនជាជនជាតិខ្មែរ
MANH CUONG -  
|
ប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំ (soctrang.gov.vn) |
Vovworld-ក្នុងសប្ដាហ៍កន្លងមក កាណាល់ផ្សាយជាភាសាបរទេសទទួលបានសំបុត្រចំនួន២៥៩ពីប្រទេសនិងដំបន់ដែនដីចំនួន៣២។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធយុវជនជាជនជាតិ
ខ្មែរនៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម។
ក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សាខាសម្ព័ន្ធយុវជនភូមិ Trung Nhat
ឃុំ Lam Tan ស្រុក Thanh Tri ត្រូវបានកសាងឡើងដោយមានការចូលរួមរបស់សមាជិក
សម្ព័ន្ធយុវជនជាភាគច្រើន។ ក្នុងនោះដំណាំរួមផ្សំត្រូវបានប្រមូលដាំលើចម្ការនៅ
ជុំវិញផ្ទះ ច្រាំងទន្លេប្រឡាយទំនេរសំដៅបង្កើតចំណូលបន្ថែម រួមចំណែកដោះស្រាយ
ការងារធ្វើ ជួយលើកស្ទួយជីវភាពរស់នៅរបស់សមាជិកសម្ព័ន្ធយុវជន។ លោក Yep
Hong Cong សមាជិកមួយនាក់ដែលបានចូលរួមតាំងពីបង្កើតក្រុមធ្វើសហប្រតិបត្តិការ
បានឲ្យដឹងថា ដោយរូបសណ្ឋាននេះការងារដាំដំណាំរួមផ្សំរបស់គ្រួសារលោកមាន
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើផ្ទៃដីចម្ការប្រមាណ១ពាន់ម៉ែត្រ
ក្រឡានៅជុំវិញផ្ទះ ជារៀងរាល់ឆ្នាំលោក Cong បានដាំដំណាំរួមផ្សំ៤រដូវ ទន្ទឹមនឹងនោះ
ផ្សាភ្ជាប់នឹងចិញ្ចឹមជ្រូក ទទួលបានចំណេញជាង២៥លានដុង។ លោក Cong បានឲ្យ
ដឹងថា៖
“ចូលរួមក្រុមធ្វើសហប្រតិបត្តិការនេះខ្ញុំដាំដំណាំរួមផ្សំ ចំណេញដែលទទួលបាន
ខ្ញុំទិញជ្រូកមកចិញ្ចឹម។ ធ្វើនៅផ្ទះ មិនបាច់ទៅឆ្ងាយទេ។ មួយឆ្នាំដាំបាន៤រដូវ រដូវ
នីមួយៗ ចំណេញបានប្រមាណ៣ដល់៤លានដុង ឈ្មួញគេមកទិញដល់ផ្ទះ។”
រូបសណ្ឋាននេះក្រោយរយៈពេលធ្វើសកម្មភាពដែលអះអាងនូវប្រសិទ្ធភាព
សេដ្ឋកិច្ចនិងទាក់ទាញយុវជនជាច្រើនក្នុងភូមិចូលរួម។ គ្រាដំបូងមានសមាជិកត្រឹមតែ
៤នាក់ ដល់ឥឡូវនេះក្រុមធ្វើសហប្រតិបត្តិការដាំដំណាំសាខាសម្ព័ន្ធយុវជនភូមិ Trung
Nhat បានមានសមាជិកចំនួន១៧នាក់ជាមួយផ្ទៃដីដាំដំណាំប្រមាណជិត៦,៥ហិតតា។ ក្រៅពីនោះសមាជិកក្នុងក្រុមបានឆ្លៀតពីចំណេញដើម្បីអភិវឌ្ឍន៍ចិញ្ចឹមជ្រូកមាន់ទារ
ត្រីជាដើម។ តាមនោះបានផលចំណេញសរុបក្នុងឆ្នាំកន្លងទៅឡើងដល់៤០០លានដុង។
វាយតំលៃអំពីប្រសិទ្ធភាពនៃក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំភូមិ Trung Nhat
លោកស្រី Huynh Thi Hong To លេខាសម្ព័ន្ធយុវជន Lam Tan ស្រុក Thach Tri ខេត្ត Soc Trang បានឲ្យដឹងថា៖
“តាំងពីពេលក្រុមសហប្រតិបត្តិការធ្វើសកម្មភាពមក ក្រលែកមើលជារួមបាននាំ
ផលប្រយោជន៍សេដ្ឋកិច្ចសំរាប់សមាជិកក្នុងក្រុម។ បណ្ដាសមាជិកក្នុងក្រុមនេះមុននេះ
បានទៅធ្វើការនៅឆ្ងាយ ប៉ុន្តែពីពេលចូលរួមក្រុមធ្វើសហប្រតិបត្តិការមក បណ្ដាសមាជិកបានឆ្លៀតស្រែ ឆ្នេរទន្លេដើម្បីអភិវឌ្ឍន៍រូបសណ្ឋានដាំដំណាំ ពីនោះយុវជនក្នុងដំបន់មាន
ការងារធ្វើស្ថិរភាព ចំណូលល្អជាង សមាជិកសម្ព័ន្ធយុវជនជាច្រើននាក់បានរួចផុតពី
ភាពក្រីក្រដ៏ចីរភាព។”
លោកអ្នកនាងជាទីមេត្រី!
ជាមួយប្រសិទ្ធភាពដែលនាំមក ក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធ
យុវជនភូមិ Trung Nhat កំពុងជាចំណុចភ្លឺក្នុងចលនាសមាជិកសម្ព័ន្ធយុវជនរៀនសូត្រនិង
ធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញផ្សាភ្ជាប់ជាមួយចលនារួមដំណើរជាមួយ
យុវជនបង្កើតអាជីពនិងឈានទៅមុខអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស រួមចំណែកកសាងឃុំជនបទថ្មី Lam Tan និយាយដោយឡែកនិងខេត្ត Soc Trang និយាយ
រួម។ ដើម្បីបញ្ចប់នាទីពេលនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរក្នុងខែគឺ៖
“ព្រឹត្តិកាណ៍សំខាន់ណាក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជាដែលត្រូវបានរំលឹកខួបនាខែមិថុនាប្រចាំឆ្នាំ?” រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ
៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.
vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕
MANH CUONG