ផែនការការពារបរិស្ថានផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍នៅសួនឧទ្យានជាតិ Tram Chim នៅខេត្ត Dong Thap
MANH CUONG -  
|
សួនឧទ្យានជាតិ Tram Chim នៅខេត្ត Dong Thap (tramchim.com.vn) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៩ពីប្រទេសនិងដំបន់ដែនដីចំនួន
៤០។ ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រចំនួន២ពីមិត្ត
អ្នកស្ដាប់នៅកម្ពុជា។ ក្នុងកម្មវិធីថ្ងៃនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នក
ស្ដាប់អំពីផែនការការពារបរិស្ថានផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍នៅសួន
ឧទ្យានជាតិ Tram Chim នៅខេត្ត Dong Thap តាមសំណូមពររបស់មិត្ត តារានៅ
ភ្នំពេញកម្ពុជា។
សួនឧទ្យានជាតិ Tram Chim នៅខេត្ត Dong Thap ភាគខាងត្បូងវៀតណាមជា
ដំបន់ដីលិចទឹកមានផ្ទៃដីជាង៧៣០០ហិកតា ដែលបានរៀបបញ្ជីក្នុងប្រព័ន្ធព្រៃ
ពិសេសរបស់វៀតណាម។ នៅទីនេះមានបក្សាបក្សីដ៏កម្រជាច្រើន ជាពិសេសគឺ
មានក្រៀលក្បាលក្រហម ជាប្រភេទបក្សាបក្សីកម្រមានក្នុងបញ្ជីរាយនាមសៀវភៅ
ក្រហម។ បន្ទាប់ពីបានទទួលស្គាល់ជាមណ្ឌល Ramsar ទី២០០០របស់ពិភពលោក
សួនឧទ្យានជាតិ Tram Chim ខេត្ត Dong Thap បានអនុវត្តផែនការជាច្រើនការពារ
បរិស្ថានផ្សាភ្ជាប់នឹងអាជីវកម្មទេសចរណ៍។ មជ្ឈមណ្ឌលទេសចរណ៍និងអប់រំ
បរិស្ថានបានយកចិត្តទុកដាក់ដល់ការងារជាច្រើនសំដៅកែលំអរបរិស្ថានទឹកទប់
ស្កាត់ការបំពុលបរិស្ថាននៅសួនឧទ្យាន។
ការងារការពារបរិស្ថានត្រូវបានអនុវត្តតាមរយៈឆ្លៀតប្រើប្រាស់ដប់ជ័រកែច្នៃឡើង
វិញ។ ជំនួសឲ្យការប្រមូលនិងធ្វើសំណល់អេបចាយនោះបណ្ដាដប់ជ័រកំប៉ុង
ភេសជ្ជៈត្រូវបានបុគ្គលិកប្រមូលនិងដំណើរការដាំដុះផ្កាគ្រប់ប្រភេទដើម្បីកែលំអរ
ទេសភាពបរិស្ថាននិងលើកកំពស់ការយល់ដឹងរបស់បុគ្គលិកនិងភ្ញៀវទេសចរណ៍។
លោក Phan Minh Tri នាយករងមជ្ឈមណ្ឌលទេសចរណ៍និងអប់រំបរិស្ថាន សួន
ឧទ្យានជាតិ Tram Chim បានចែករំលែកថា៖
“យើងខ្ញុំបានរៀបចំផែនការជាប្រចាំសប្ដាហ៍ប្រចាំខែទៅត្រួតពិនិត្យការងារ
អនាម័យបរិស្ថាននៅកន្លែងសេវាកម្មហុបចុកឬនៅកន្លែងបឹងបួរទស្សនានានា។ ពី
នោះមានមូលដ្ឋានដើម្បីឃោសនាចលនាឲ្យភ្ញៀវទេសចរណ៍រក្សាអនាម័យមិនបោះ
ថង់ផ្លាស្ទីកដបទឹកទៅក្នុងបឹងបួរ។”
ក្នុងប៉ុន្មានថ្ងៃចុងសប្ដាហ៍ភ្ញៀវមកដល់សួនឧទ្យានជាតិ Tram Chim ជាច្រើន។
ក្រុមភ្ញៀវមួយមកពីក្រុងហាណូយឆ្ងល់ក្នុងពេលមកដល់ Tram Chim ជាលើកដំបូង។
ពីព្រោះថា ពេលមកដល់ទីនេះ ភ្ញៀវម្នាក់ៗបានមគ្គុទេសទេសចរណ៍ណែនាំអំពីការ
កំណត់សុវត្ថិភាពនិងជូនឲ្យថង់ក្រដាស់មួយ។ ថងក្រដាស់នេះបានប្រើប្រាស់ដើម្បី
ដាក់ម្ហូបអាហារនិងសំរាមក្រៅពេលបានប្រើប្រាស់។ អ្នកស្រី Tran Ai Loan ភ្ញៀវមក
ពីក្រុងហាណូយបានឲ្យដឹងថា៖
“ខ្ញុំចូលចិត្តជាមួយរបៀបធ្វើនេះនិងវាយតំលៃខ្ពស់មនសិការការពារបរិស្ថាន
ខណៈដែលមានថង់នេះភ្ញៀវទេសចរណ៍នឹងរំលឹកខ្លួនឯងមិនបោះសំរាមចុះបឹងបួរ
សំដៅការពារប្រភពទឹកក្នុងសួនឧទ្យាន។”
បន្ទាប់ពីបានពាក់អាវថ្មី Ramsar សួនឧទ្យានជាតិ Tram Chim ត្រូវបានភ្ញៀវ
ទេសចរណ៍ជិតឆ្ងាយស្គាល់ដល់ដោយមានពហុបែបជីវសាស្ត្រ។ ការអនុវត្តដ៏ជោគ
ជ័យជាជំហានដំបូងគំរោងការណ៍អភិរក្សពហុបែបជិវសាស្ត្រនិងកែលំអរជីវភាពរស់
នៅប្រជាជនដំបន់ក្នុងប៉ុន្មានឆ្នាំកន្លងទៅបាននិងកំពុងនាំមកឲ្យ Tram Chim ផ្នែក
វិសេសមួយរបស់ប្រភេទទេសចរណ៍ដំបន់ទន្លេទឹកផ្សាភ្ជាប់នឹងការរកឃើញរាល់
តំលៃពីធម្មជាតិ។
លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមប្រកាសចម្លើយ
នៃសំនួរក្នុងខែកក្កដាគឺ វេទិការអង្គភាពអាជីវកម្មវៀតណាម-កម្ពុជាបានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី១៤កក្កដាដល់ថ្ងៃទី១៧កក្កដាឆ្នាំ២០១៥នៅរាជធានីភ្នំពេញកម្ពុជា។ យើង
ខ្ញុំសូមជូនពរមិត្តសុខភក្តិនៅរាជធានីភ្នំពេញបានឆ្លើយបានសំនួរនេះ។ ជាបន្តទៅនេះ
សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែសីហា។ បរិមាណភ្ញៀវ
ទេសចរណ៍អន្តរជាតិទៅកាន់កម្ពុជាបានកើនឡើងប៉ុន្មានភាគរយក្នុងឆមាសទី១ឆ្នាំ
២០១៥បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤?រាល់ចំលើយសំបុត្រ email សូម
ផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ HoanKiem រដ្ឋធានីហាណូយឬ
Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេស
មួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
MANH CUONG