លោកអ្នកនាងជាទីមេត្រី!ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃ
វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្ដាប់ចំនួន
២០៥មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៤លើទូទាំងពិភពលោក។ ក្នុងនោះ កម្ម
វិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន ពីមិត្ត សុភ័ក្ត្រ វឌ្ឍន៍នានិងមិត្ត
សុម៉ាលីពីកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុសូមឧទ្ទស
នាមអំពីផ្លែ Sauនិងរបៀបធ្វើមុខម្ហូបផ្លែ sau ត្រាំ។
|
មុខម្ហូប sau ត្រាំ (រូបថតៈ អ៊ីនធឺណែត)
|
ហាក់ដូចជា គ្មានជនណាដែលបានប្រសូតនិងធំឡើងក្តីនៅទីក្រុងហាណូយ
មិនស្គាល់ដល់វិថី Tran Phu, វិថី Phan Dinh Phung ឬវិថី Tran Hung Dao ឡើយ ដោយ
នៅតាមដងវិថីទាំងនោះ មានដើម Sau ដ៏ស្គឹមស្គៃ និងមានម្លប់ត្រជាក់ត្រជុំពេញ
១ឆ្នាំ។ មិនតឹ្រមតែប៉ុណ្ណោះ ពេលរដូវក្តៅមកដល់ ម្តងៗ ដើម Sau នេះ ចេញផ្លែ
មានព័ណ៌ខៀវស្រងាត់និងមានអត្ថប្រយោជន៍ជាច្រើនទៀតផង។
ផ្លែ Sau មានរស់ជាតិជូរ ដូច្នេះហើយទើបគេប្រើប្រាស់ក្នុងមុខម្ហូបជាច្រើន
ដូចជា ធ្វើសម្លម្ជូសាច់ជ្រូច ត្រី ជុំក្នុងទឹកស្រុះត្រកូន ឬទាក់ទាញអារម្មណ៌អ្នកហូប
ដោយម្ហូបសាច់ទាចំហុយជាមួយផ្លែ sau ដ៏ឆ្ងុយឆ្ងាញ់ឬក៌ដំណាប់ Sau ដ៏ផ្អែមផង
ដែរ។ ប៉ុន្តែ ក្នុងរដូវក្តៅ គេតែងតែគិតដល់មុខម្ហូប ផ្លែ sau ត្រាំ ជាចំណីសាមញ្ញ១
ប៉ុន្តែ ពោពេញអត្តសញ្ញាណរបស់ជនហាណូយមុននេះ។
ផ្លែ sau ខ្ចីត្រូវបានកោសសំបក ស្រុះទឹកក្តៅ ហើយត្រាំជាមួយសាច់ជូរឬទឹក
អំបោររាវ ដើម្បីរក្សាបានផ្លែនៅស្រួយ។ បន្ទាប់នោះដាំទឹកស្កឲ្យពុះ ហើយត្រាំ ផ្លែ
sau ជំខ្ញីដាក់តិចតួចឲ្យឆ្ងុយ។ នេះជាមុខម្ហូបភេសជ្ជៈពិសេស សម្រាប់រដូវក្តៅ
ដោយមិនពិបាក ក្នុងការស្វែងរកទេ នៅទីកន្លែងណាក៏មានដែរ ដូចជាក្នុងហាង
កាហ្វេ ក្នុងផ្សារធំៗជាដើម ។ហើយយើងក៏អាចទិញ ដំណាប់ sau នេះនៅតាម
ហាងល្បីៗនៅទីក្រុងហាណូយ ដូចជា ហាង Hong Lam, Van Loi នៅវថី Hang Da
ឬហាងដំណាប់ Tien Thinh, Gia Loi នៅវិថី Hang Duong។ នៅផ្សារ Hom
(ហាណូយ) បងស្រី Hanh ជាអតិថិជន១រូប បានឲ្យដឹងថា៖
“ខ្ញុំចូលចិត្តទទួលទាន Sau ត្រាំណាស់។ពេលទៅផ្សាម្តងៗ ខ្ញុំតែងតែពិសា
Sau ត្រាំ១កែវសិន។កូនៗរបស់ខ្ញុំក៏ដូច្នេះដែរ ពេលដែលរដូវក្តៅមកដល់ម្តងៗ
គឺពួកវាចូលចិត្តផឹក Sau ត្រាំណាស់”។
នៅវិថី Hang Duong បង Phuong ម្ចាស់ហាងដំណាប់១ក៏បានឲ្យដឹងដែរថា៖
“Sau ត្រាំជាចំណីរលក់ដាច់ពេលដែលរដូវក្តៅមកដល់។ ជនវៀតណាម នៅ ឯបរទេសពេលមកលេងស្រុកកំណើត ធ្លាប់មកទិញដំណាប់ Sau ជាពិសេសគឺ
Sau ត្រាំ ធ្វើជាអំណោយសម្រាប់មិត្តភក្តិនៅឯបរទេស”។
Sau ត្រាំជានិច្ចកាលជាចំណីដែលមនុស្សគ្រប់រូបពេញនិយមពិសារ ដោយ សារមុខម្ហូបនេះមានរស់ជាតិ ពិសេសខុខពីទឹកក្រួច ទឹកក្រូចឆ្មា។ ដោយ ហេតុ
នេះ នាសព្វថ្ងៃ មានតែទីក្រុងហាណូយ នៅតែរក្សាបានដើម Sauយូរឆ្នាំនៅតាម
ដងវិថីជាច្រើន។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តចំពោះ
ព៌ត៌មានពោលខាងលើ។ ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់
ចំលើយរបស់ខែមិថុនា។ ចំលើយគឺ “ព្រឹត្តការណ៍សំខាន់ក្នុងខែ មិថុនាគឺប្រទេស
វៀតណាមនិងកម្ពុជារំលឹកទិវាបង្កើតទំនាក់ទំនងការទូត នាថ្ងៃទី២៤ មិថុនា”។ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្តាប់ចូលរួមឆ្លើយសំនួរខែកក្កដារបស់យើង ខ្ញុំថា៖ “ក្នុងគោលនយោបាយកិច្ចការបរទេសបើកទូលាយពហុបែបរបស់វៀតណាម តើពាក្យស្លោករបស់វៀតណាមនិងកម្ពុជាគឺអ្វី?” រាល់ចំលើយសូមផ្ញើរមក
អាស័យដ្ឋាន៖ ម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiemរដ្ឋធានីហាណូយ
ឬ Email÷ vov5khmer@yahoo.com.vn៕