ផ្លិតបន្ទោះឬស្សីក្នុងជីវភាពរស់នៅរបស់ជនវៀតណាម
VANDO -  
(VOV WORLD) /  
(VOV World)លោកអ្នកនាងជាទីមេត្រី!
សប្ដាហ៍ថ្មីបានចាប់ផ្ដើមយើងខ្ញុំ ជាអ្នកអនុវត្តន៍កម្មវិធីផ្សាយជាភាសាខ្មែរនៃ
វិទ្យុសម្លេងវៀតណាម មានសេក្តីសប្បាយរីករាយ ពេលបានជួបជាមួយ អស់ លោកអ្នកនាងក្នុងនាទី÷ ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍កន្លងទៅ
ក្នុង សំបុត្រផ្ញើមកកម្មវិធី មានមិត្តអ្នកស្តាប់មួយនាក់បានសួរ អំពី ធាតុ អាកាសនៅរដ្ឋធានីហាណូយ។ ក្នុងនោះ មិត្តពេជ្រឌីដា ដែលជានិស្សិតកម្ពុជា
១ នាក់ កំពុងសិក្សារនៅវៀតណាម បានចែករំលែកថា÷ ពេលដើរលំហើរ
តាមផ្លូវ ខ្ញុំឃើញមនុស្សជាច្រើនអង្គុយផឹកទឹកតែនៅហាងតូចៗតាមចិញ្ចឹមផ្លូវ
ឬអង្គុយលេង គេតែងតែមានផ្លឹតបន្ទោះឬស្សីមួយ។ អញ្ជើងតើរូបភាពផ្លិតនេះ
មានអត្ថន័យយ៉ាងម៉េដែរចក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម?
លោកអ្នកនាងជាទីមេត្រី!
ក្នុងចង្វាក់នៃជីវភាពរស់នៅទំនើបនាសព្វថ្ងៃ ផ្លិតបន្ទោះឬស្ស៊ីត្រូវបានបង្រួញ
ខ្លួនដើម្បីលៃទុកទីផ្សារសំរាប់កង្ហារអគ្គិសនី ឬម៉ាស៊ីនត្រជាក់…។ល។ ប៉ុន្តែ នៅ
មានមនុស្សជាច្រើន ស្រឡាញ់របរធ្វើផ្លិតបន្ទោះឬស្សី ដូចជាស្រឡាញ់ស្រុក
កំណើតរបស់ខ្លួន ដែរគឺដើម្បីរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រ
សើររបស់ប្រទេសជាតិ។ដើម្បីធ្វើបានផ្លិតបន្ទោះឬស្ស៊ីមួយ គេត្រូវធ្វើក្នុងច្រើន
កិច្ចការ ដែលក្នុងនោះមានកិច្ចការលាបពណ៌។ លោកស្រី Ty នៅភូមិ Binh Phuc
- ស្រុក Thach That - ជាយទីក្រុងហាណូយ ជាអ្នកធ្វើផ្លិតជាពីច្រើនឆ្នាំកន្លងមក
ហើយបានឧទ្ទេសនាមអំពីកិច្ចការនេះរបស់ខ្លួនថា÷
“ ខ្ញុំលាយពណ៌ថ្នាំហើយលាប។ ចង់បានពណ៌ស្រស់ជាង ដាក់ចូលបន្ថែមពណ៌
លឿង។ បន្ទាបពីពេលលាបថ្នាំ ហើយខ្ញុំយកវាទៅហាល ក្នុងរយះពេល៣០នាទី
ទើបចាក់ត្បាញ។”
|
Image: Internet |
មុននេះ ផ្លឹតបន្ទោះឬស្ស៊ីមានរូបរាងតូចណាស់ រក្សារពណ៌សររបស់ឬស្ស៊ី។ នាបច្ចិប្បន្ន រួមជាមួយការអភិវឌ្ឍន៍នៃចង្វាក់ជីវភាពរស់នៅដ៏មមាញឹក បណ្ដា
អ្នកធ្វើផ្លិតបន្ទោះឬស្សី បានបង្កើតឡើងផ្លិតឬស្ស៊ី ច្រើនប្រភេទច្រើនពណ៌ ……បងពេជ្យឌីដា មកពីកម្ពុជា បានអោយដឹងថា÷
“ ពេលចូលក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ ខ្ញុំបានទិញផ្លិតនេះ។ វាមានរូបរាង ជាបេះ
ដូង ដ៏ចំឡើក មានពណ៌ចម្រុះ។ ខ្ញុំចូលចិត្តបណ្ដាផលិតផលធ្វើដោយដៃរ នេះណាស់។”
ក្នុងគ្រួសារវៀតណាមនិមួយៗ សុទ្ធតែមានផ្លិត១ឬ២ដែរ។ បងស្រី Nga ជាជនហាណូយ
មួយរូប នៅតែនឹកដល់កុមារភាពរបស់ខ្លួនដែលផ្សារ ភ្ជាប់ជាមួយផ្លិតឬស្ស៊ី។
“ ពេលនៅតូចៗ ខ្ញុំតែងតែបានយាយបក់ផ្លិតអោយ ពេលទៅដេក។ ឥឡូវនេះ ខ្ញុំ នៅតែទុកផ្លិតមួយក្នុងគ្រួសារ ដើម្បីកូនៗរបស់ខ្ញុំបានឃើញ និងយល់ថា នេះគឺជាវត្ថុ១ ដែលបានរស់នៅក្នុងវប្បធម៌វៀតណាមពីយូរណាស់មកហើយ។”
លោកអ្នកនាងជាទីមេត្រី!
កម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះ។ សូមជូនពរអស់
លោកអ្នកនាង និងគ្រួសារ ក្នុងសប្ដាហ៍ថ្មីមានសុខភាពល្អ គ្រប់ប្រការ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសា
ខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi
ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ
Website www.vovworld.vn៕
VANDO
-VOV WORLD