|
ផ្សារណាត់ Bac Ha និងមុខម្ហូប thang co ជាមុខម្ហូបពិសេសមួយមិនអាចខ្វះបានរបស់ផ្សារណាត់ដំបន់ព្រៃភ្នំនេះ។ (vov) |
VOV-ផ្សារ Bac Ha ជាផ្សារណាត់មួយនៅស្រុក Bac Ha ខេត្ត Lao Cai ឆ្ងាយ
ពីទីក្រុង Lao Cai ប្រមាណជាង៦០គីឡូម៉ែត្រ។ ផ្សារណាត់ Bac Ha ជាកន្លែងត្រូវបានភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសជ្រើសរើសក្នុងឱកាសសំរាកទិវាបុណ្យដោយសារវានៅរក្សាបានភាពរហោស្ថានពោពេញទៅដោយចរិតលក្ខណៈរបស់បណ្ដាជនជាតិភាគតិចនៅដំបន់ព្រៃភ្នំនិងផ្សារណាត់ត្រឹមតែប្រព្រឹត្តទៅក្នុង
ថ្ងៃអាទិត្យ។
ដូចជាផ្សារណាត់ដំបន់ព្រៃភ្នំផ្សេងៗ ផ្សារណាត់ Bac Ha មិនត្រឹមតែជាកន្លែង
លក់ទិញទំនិញប៉ុណ្ណោះទេ ថែមទាំងវាបានប្រមូលផ្ដុំរាល់ភាពវិសេសវិសាលនៃវប្បធម៍របស់ជនរួមជាតិជាជនជាតិ Mong, Tay, Nung ដែលរស់នៅទីនេះ។ ចំពោះ
ប្រជាជនដំបន់នោះ ទៅផ្សារបានក្លាយទៅជាព្រឹត្តិការណ៍សំខាន់។ មនុស្សរាប់ពាន់នាក់បានទៅផ្សារមិនត្រឹមតែដើម្បីលក់ទិញផ្លាស់ប្តូរទមនិញប៉ុណ្ណោះទេ ថែមទាំងដើម្បីពិសារម្ហូបនិងលេងកំសាន្តទៀតផង។
ផ្សារណាត់បានលក់ទំនិញគ្រប់ប្រភេទពីសំលៀកបំពាក់ដល់ឥវ៉ាន់ប្រើប្រាស់
ប្រចាំថ្ងៃដល់ក្របីឆ្កែមាន់ជ្រុកជាដើម។ ប្រជាជនបានចាត់ទុកនេះដូចជាទិវាបុណ្យ
តូចមួយ។ ផ្នែកវិសេសមួយដែលមិនអាចមិនរំលឹកដល់បានក្នុងផ្សារណាត់ Bac Ha
គឺមុខម្ហូប Thang co។ នេះជាមុខម្ហូបប្រពៃណីរបស់ជនជាតិ Mong ដែលមានពីរាប់
រយឆ្នាំមក ក្រោយនោះបានបញ្ជូនទៅជនជាតិ Tay, Nung។ មុខម្ហូបនេះបានផ្សារភ្ជាប់ជាមួយជីវភាពសម្ភារៈវប្បធម៍ស្មារតីរបស់ប្រជាជននៅទីនេះតាំងពីប៉ុន្មានឆ្នាំ
កន្លងមក។ លោក Lu Van Giao ម្ចាស់ហាងលក់ម្ហូប Thang co នៅផ្សារ Bac Ha បាន
ឲ្យដឹងថា៖
“មុននេះគ្រួសារមានឪពុកខ្ញុំលក់ Thang co ដូច្នេះខ្ញុំបានរៀនធ្វើតាម។ គ្រួសារ
ខ្ញុំបានលក់ Thang co នៅផ្សារតាំងពីប៉ុន្មានជំនាន់ទៅហើយ។”
ឆ្នាំង Thang co ពេលណាក៏បានរក្សាកំដៅនៅខាងក្រោម។ រួមជាមួយគ្រឿង
ទេសហិលក្តៅ ស្រាពោធន៍ Bac Ha ខ្លាំងជាង៤០អង្សា មុខម្ហូប Thang co បានរួមចំណែកជួយឲ្យប្រជាជននៅទីនេះទប់ទល់នឹងអាកាសធាតុរងារបស់ដំបន់ព្រៃភ្នំ។ ណែនាំអំពីរបៀបធ្វើម្ហូប Thang co លោក Lu Van Giao បានឲ្យដឹងបន្ថែមទៀតថា៖
“រួមមានសាច់បីជាន់របស់សត្វសេះនិងស្បែកសេះរួមជាមួយឆ្អឹងនិងគ្រឿងក្នុងរបស់សត្វសេះនោះ។ គ្រឿងទេសរួមមានស្លឹក cinnamon ស្លឹក anise និងស្លឹក
cardamon។ សុទ្ធតែជាស្លឹកឧសថនិងល្អណាស់។”
នៅផ្សារណាត់ Bac Ha ចាន Thang co ធំមួយមានតំលៃរួមគឺ៥ម៉ឺនដុង។ភ្ញៀវទេសចរណ៍បានមានការចាត់ទុករួមគឺ រស់ជាតិរបស់ Thang co វិសេសវិសេស
ណាស់ មិនងាយពិសារដូចជាជនជាច្រើនអ្នកគិតឡើយ។ អ្នកណាពិសារបានម្ហូប
Thang co នៅផ្សារនឹង “ញាន” មុខម្ហូបនេះ ពីព្រោះបើមិនទាន់ពិសារម្ហូប Thang co ហាក់ដូចជាមិនទាន់មកដល់ Bac Ha ឡើយ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ
៤៥ Ba Trieu HaNoi ឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕