(VOV5)_គ្មានផ្សារណា ដែលពិសេសដូចជាផ្សារតែមនេះទេ។ មានតែតុ កៅ
អ៊ីតូចៗ ប៉ុន្មានប៉ុណ្ណោះ ទាំងអ្នកលក់ អ្នកទិញ រួមគ្នាផឹកទឹកតែផង និងពិភាក្សាអំពី
តែមផង។ គ្មានការកំណត់ណាមួយ ហើយក៏គ្មានផ្លាក់ផ្សាយពាណិជ្ជកម្មដែរ នា
ម៉ោង៩ ថ្ងៃអាទិត្យជារៀងរាល់ សប្ដាហ៍ បណ្ដាអ្នកស្រឡាញ់តែមនៅមានវត្តមាន
នៅផ្សារតែម នៅផ្លូវ Trieu Viet Vuong ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយជាប្រចាំ។
|
ផ្សារតែមនៅរដ្ឋធានីហាណូយ |
ហៅថាផ្សារ ប៉ុន្តែវាមិនម៉ែនជាផ្សារទាំងស្រុងនោះទេ ពីព្រោះ មនុស្សមកដល់ទី
នេះមិនគ្រាន់តែស្វែងរក ផ្លាស់ប្តូរ លក់ដូរ ទេ ថែមទាំងគេមកដល់ទីនេះដើម្បី ជួបជុំ
សារសងគ្នា នឹងគយគន់តែមតែប៉ុណ្ណោះ។ លោក Pham Duc Van អតិថិជនជាប្រចាំ
នៅផ្សារនេះ ហើយក៏ជាអ្នកសម្រាំងតែមល្បីឈ្មោះមួយរូបនៅហាណូយ បាន
អោយដឹងថា៖
“នាគ្រាដំបូង អ្នកនិយមចូលចិត្តស្រឡាញ់តែមមកទីនេះដើម្បីជួបប្រាស្រ័យពិ
ភាក្សាតែប៉ុណ្ណោះ។ ហើយបន្ទាប់នោះ មជ្ឈដ្ឋានអ្នកសម្រាំងតែមនៅគ្រប់ទិសទីមក
ទីនេះ ដើម្បីលក់ដូរ ហើយទីនេះបានក្លាយទៅជាផ្សារតែម នៅពេលណា ខ្ញុំក៏មិនដឹងដែរ។”
|
ផ្សារតែមនៅរដ្ឋធានីហាណូយ |
ការនិយមចូលចិត្តសម្រាំងតែមគឺទាមទារអោយអ្នកលេងត្រូវយល់ដឹងផង និង
ការឧស្សាព្យាយាមផង។ មានអ្នកលេងតែមខ្លះលេងដើម្បីលើកកំពស់ចំណេះដឹង
ដើម្បីហ្វឹកហាត់ខ្លួនឯង និងដើម្បីបំរើការងាររបស់ខ្លួន តែប៉ុណ្ណោះ។ តែមនិមួយៗ
អ្នកលេង សុទ្ធតែ ក្តាប់បានចំណេះដឹងមួយចំនួនអំពីវប្បធម៌ វិចិត្រសិល្បះ និងប្រវត្តិ
សាស្ត្រដ៏វិសេសវិសាល។ ឧទាហរណ៍៖ តាមរយៈបណ្ដាតែមក្នុងដំណាក់កាល
សង្គ្រាម នៅវៀតណាម អ្នកសម្រាំងតែមអាចឃើញនូវថ្ងៃ ខែ ដ៏អង់អាចក្លាហាន
របស់ ប្រជាជាតិវៀតណាម។
ពិសេស តែមនៅទីនេះបានបែងចែកជាសៀវភៅនិមួយៗ ហើយបានសរសេរ
តំលៃទៀតផង។ អ្នកសម្រាំងតែម បែងចែកតែមជា២ប្រភេទ គឺតែមស្លាប់ និងតែម
រស់។ តែមស្លាប់គឺតែមដែលបានបោះត្រា ឬលុបចោល គ្មានតំលៃទូទាត់ខាងប្រៃសណីយ៍ និងតែមរស់គឺបណ្ដាតែមនៅមានតំលៃប្រើប្រាស់បាន។ ប៉ុន្តែ អ្នក
សម្រាំងតែមតែងតែសម្រាំងតែមស្លាប់ និងតែមកាន់តែយូរឆ្នាំ កាន់តែមានតំលៃ
តែប៉ុណ្ណោះ។
មិត្ត Nguyen Quoc Huy និស្សិតមហាវិទ្យាល័យ បានអោយដឹងថា៖ ចាប់ពី ពេល
ផ្សារតែមនេះដាក់អោយដំណើការ មិត្តបានមកដល់ទីនេះហើយ។ ក្រៅពី ការលក់ដូរ
មិត្តមកទីនេះដើម្បីចែករំលែកក្តីស្រឡាញ់ចូលចិត្តតែមរបស់ខ្លួន ជាមួយអ្នកស្រ
ឡាញ់តែមផ្សេងៗ។ ចំពោះមិត្ត បណ្ដាជំនួបនាព្រឹកថ្ងៃអាទិត្យជា ប្រចាំសប្ដាហ៍
បានក្លាយទៅជាមុខម្ហូបមួយខាងស្មារតីដែលមិនអាចខ្វះបានដែរ។
“ ការនិយមតែមនេះរបស់ខ្ញុំមានតាំងពីយូរណាស់មកហើយ។ តែមនិមួយៗ
មានអត្ថន័យដោយឡែករបស់ខ្លួន។ ទោះបីជា តែមនេះមានរូបរាងតូចក្តី ប៉ុន្តែ
វាអាចទៅដល់គ្រប់ទីកន្លែងលើពិភពលោក។ ”
រួមជាមួយសមាជិកប្រចាំរបស់ផ្សារនេះ ក៏មានអ្នកផ្សេងៗទៀតមកទស្សនា
ផងដែរ។ សមាជិកនៃក្លិបអ្នកស្រឡាញតែមនៅខេត្ត ទីក្រុងផ្សេងៗ មកទីនេះ
ដើម្បីជួបប្រាស្រ័យជាមួយអ្នកស្រឡាញ់តែមហាណូយ និងស្វែងរកអោយខ្លួន
ឯងនូវតែមណាដែលខ្លួនពេញចិត្ត។
លោកអ្នកនាងជាទីមេត្រី។ សង្ឃឹមកថាអស់លោកអ្នកនាងពេញចិត្តចំពោះ
ព័ត៌ មាន ពោលខាងលើ និងមកទីនេះទស្សនា ទិញបានតែមដែលខ្លួននិយម
ចូលចិត្ត។ បណ្ដាព័ត៍មាននិងអត្ថបទ របស់យើងខ្ញុំត្រូវបានចុះផ្សាយនៅលើ
គេហទំព័រ៖ http://vovworld.vn/។រាល់សំណួរមតិរបស់ប្រិយមិត្តសូមផ្ញើរមក
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem រដ្ឋធានីហា
ណូយឬ email៖ vov5khmer@ yahoo. com.vn ៕