|
មួយជ្រុងនៃផ្សារបណ្តែតទឹកCai Rang (រូបថត៖Internet) |
(VOV)-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ
សំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 151របស់មិត្តអ្នកស្តាប់
ពីប្រទេសចំនួន 31 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរ
ទទួលបានសំបុត្រចំនួន5 ពី បណ្តាមិត្តនារីរត្ត ធារី ថងសេងពេជច័ន្តា វាលបូ
នៅរាជធានីភ្នំនំពេញ(កម្ពុជា)។សូមអរគុណបណ្តាមិត្តអ្នកស្តាប់ ដែលបានផ្ញើ សំបុត្រនឹងទូរសព្វមកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពររបស់មិត្ត នារីរត្ត យើងខ្ញុំសូមឧទ្ទេសនាមអំពីផ្សារបណ្តែត
ទឹកCai Rang -ជាផ្សារ១ក្នុងចំណោមបណ្តាផ្សារបណ្តែតទឹកធំបំផុតនៅតំបន់
វាល ទំនាបទន្លេគឺវឡុង-ភាគខាងត្បូងវៀតណាមតាមរយះអត្ថបទសរសេរ
របស់អ្នកយកការណ៏ Thanh Tung ។សូមអញ្ចើញមិត្ត នារីរត្ត នឹងមិត្តអ្នកស្តាប់
តាមដ្ឋានស្តាប់។
|
វិធីពពាយនាយលក់ទំនិញនៅផ្សារបណ្តែតទឹកCai rang (រូបថត៖ Internet) |
ផ្សារបណ្តែតទឹក Cai Rangបានបើកលើទន្លេ Cai Rang មានចំងាយពី មជ្ឈមណ្ឌល
ទីក្រុង Can Tho ប្រមាណ៦គីឡូម៉ែត្រតាមផ្លូវគោគនឹងបើធ្វើដំណើរតាមផ្លូវទឹកគឺ
ត្រូវប្រើរយះពេលប្រហែល៣០នាទី។
ពេលដែលពន្លឺព្រះអាទិត្យរះដំបូងពីទឹសខាងកើតក៏ជាពេលវេលាដែល ផ្សារ
Cai Rang បើកលក់។បណ្តាទូកយានជំនិះធ្វើចរាចរមិនដាច់។ស្នូរម៉ូទ័រ ស្នូររលក
បោកខ្ទង់ទូកសម្លេងចែវកួចទឹក លាយឡំនឹងសម្លេងស្រែកហៅគ្នាអញ្ចើញ គ្នាទិញ
យ៉ាងអ៊ូអរពេញទាំងកំណាត់ទន្លេ១។ទំនិញត្រូវបានដាក់លក់លើទូក។ នឹងទូក
និមួយៗដាក់លក់ប្រភេទទំនិញ១។ទូកនិមួយៗតែងតែបុកថ្នោល១ដែល ព្យួរមុខ
ទំនិញដែលម្ចាស់ទូកលក់។ថ្នោលទាំងនេះមានខ្ពស់មានទាបខ្លះត្រង់ខ្លះទ្រេត
ទ្រោតតាមរលកទឹក។លោកChan Da-ជនCan Tho ១រូបថា៖ ទូកណាក៏បុកថ្នោល១
នៅត្រង់ក្បាលទូកដើម្បីព្យួរប្រភេទទំនិញដែលដាក់លក់(គេហៅព្យួរ bẹo)។ បើលក់
ដំឡូងជ្វា ម្ចាស់ទូកនឹងព្យួរមើមដំឡូងរណែងរណោង ។បើលក់ស្វាយគេនឹងព្យួរ
ប៉ុន្មានផ្លែស្វាយ។អ្នកទិញមើល bẹo គឺមកទិញ។ការតថ្លៃប្រព្រិត្តទៅដោយរហ័ស
រហួននឹងសប្បាយ។ជាធម្មតាផ្សារំលាយបាត់ពេលថ្ងៃរះខ្ពស់។
|
អតិថិជនអាចទទួលទានម្ហូបនំបញ្ចុកសាច់គោណាមបូ១ចាននៅផ្សារបណ្តែតទឹក(រូវថត៖Internet) |
ទោះបីជួបប្រជុំលើផ្ទៃទឹកទន្លេក៏ដោយក៏ប៉ុន្តែផ្សារបណ្តែតទឹកមិនគ្រាន់តែ ជូញដូរ
ផ្លែឈើគ្រប់ប្រភេទប៉ុណ្ណោះទេ អតិថិជនអាចរកទិញនៅទីនេះគ្រប់មុខ ទំនិញប្រើ
ប្រាស់ពីម្ជុលចេសទៅដល់ម្ហូបអាហារគ្រឿងភេសជ្ជះដោយរាប់ទាំង កំសាន្តចម្រៀង
តូរតន្រ្តីទៀតផង ។បងស្រីThu Trang ភ្ញៀវទេសចរណ៏ មកពី ហាណូយមានចំណាប់
អារម្មណ៏ថា៖ផ្សារបណ្តែតទឹកមានចរិតលក្ខណះ ពិសេសដោយឡែក។នឹងប្រហែល
ជាក្រៅពីតំបន់ណាមបូភាគខាងលិចនេះគឺអត់មានទីណាមានបានឡើយ។ខ្ញុំចាប់
អារម្មណ៏ជាពិសេស ពេលឃើញនូវ
វិធីប្រគល់ទំនិញនៅផ្សារ បណ្តែតទឹកនេះ។អ្នកលក់ឈរលើទូក បោះទំនិញ
ទៅឲ្យអ្នកទិញ។ អ្នកទិញ លើកដៃចាប់យក ដោយស៊ីចង្វាក់គ្នា។រូបភាពនេះ
ធ្វើឲ្យភ្ញៀវទេសចរជាច្រើន នាក់ត្រូវឈរមើលនឹងថតរូប ។
មិត្តនារីរត្ត នឹងអស់ លោកអ្នកនាងជាទីមេត្រី!
នាទីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។
សង្ឃឹមថា៖អស់លោកអ្នកពេញចិត្តចំពោះព័ត៍មានខាងលើ។។សង្ឃឹមថា៖អស់លោកអ្នកបន្តផ្ញើសំបុត្រ នឹងមតិរួមយោបល់មក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជា ភាសារបរទេស វិទ្យុសម្លេងវៀត
ណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email :
vov5khmer@yahoo.com.vn៕