ពិធីបុណ្យវត្ត Huong

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេស​ នៃ​វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាង២០០ របស់មិត្តអ្នក​ស្តាប់​មកពីប្រ
ទេសនានាលើពិភពលោក។ ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរ អ្នកនាង  
នារីរត្ឋ័នៅខ័ណ្ឌទូលគោក រាជធានីភ្នំពេញ ព្រះរាជាណាច​ក្រ​កម្ពុជា មានគោលបំណង
បានស្ដាប់ឧទ្ទេសនាមអំពីវត្ត Huong​។ដើម្បីឆ្លើយសំនួ​រ​របស់​អ្នកនាង កម្មវិធីផ្សាយ
ជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់លោកអ្នកនាង​អំពី​វត្ត ​Huong នៅឃុំ Huong
Son ស្រុក My Duc ជាyតិក្រុងហាណូយជាតំបន់​ប្រមូល​ផ្តុំ​ទេសចរណ៍គ្រប់ប្រភេទ៖  វប្បធម៌ បរិស្ថាន និងសាសនា។

ពិធីបុណ្យវត្ត Huong  - ảnh 1
ពិធីបុណ្យវត្ត Huong

        ជាប្រចាំឆ្នាំ នាពេលនិទាឃរដូវមកដល់ម្តង់ៗ ផ្កា Mơ​ រីកស្គុះស្កាយពេញតំបន់​ព្រៃ
ភ្នំ Huong Son នេះ ពុត្ធសាសនិកនិងភ្ញៀវទេសចររាប់ហ្មឺននាក់បានមក​ដល់ពិធី
​បុណ្យវត្ត Huong។ ពិធីបុណ្យវត្ត Huong ប្រព្រឹត្តទៅពេញនិទាឃរដូវ ។ នេះជាពិធីបុណ្យ
អូសបន្លាយក្នុងរយៈពេលវែងបំផុត និងច្រើនកុះករបំផុតនៅវៀតណាម (ចាប់ផ្តើម
ពីថ្ងៃទី៦កើតខែមិគសិរដល់ខែមាឃ ជាប្រចាំឆ្នាំ)

        មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែកភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យ
កម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ
គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​
ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។ ប៉ុន្តែភ្ញៀវក៏អាច​
ជ្រើសរើសជិះទូក ដើម្បីបណ្ដានារីភូមិ Yen ចែវទូកជូនលោកអ្នកបានគយគន់​ទិដ្ឋ
ភាពស្អាត​អស្ចារ្សនៅជំវិញខ្លួន និងបានស្ដាប់រឿងនិទានអំពីតំបន់ដី Huong Son
នេះ ដូចជា៖ ​ហេតុអ្វីភ្នំ Nhac មានរូបរាងជួងប្រាំ ភ្នំ Lan មានរូបរាងដូចសត្វសិង្ហ ភ្នំ 
Trong និងភ្នំ​Ong Su ។ លោកស្រី Tuyet ភ្ញៀវទេសចរមកពីខេត្ត Lang Son បានអោយ
ដឹងថា៖

ពិធីបុណ្យវត្ត Huong  - ảnh 2
ពិធីបុណ្យវត្ត Huong

        “ នាពេលនិទាឃរដូវមកដល់ម្តង់ៗ ខ្ញុំបានរួមជាមួយសមាជិកក្នុងគ្រួសារទៅ​ទស្ស
នាវត្តនេះ។ មកដល់ទីនេះ ខ្ញុំហាក់ដូចជាបានសម្របខ្លួនចូលក្នុងធម្មជាតិ ​ហើយការ
ហត់នឿយត្រូវរលាយអស់។ ខ្ញុំមកដល់ទីនេះបួងសួងសុំអោយឆ្នាំមួយសុខភាពល្អ រកស៊ី​
មានបាន និងកូនចៅសិក្សារៀនសូត្របានពូកែ។”  

        ទីមកដល់ដើមដំបូង ជាវិហារ Trinh ជាទីកន្លែងដែលភ្ញៀវ និងពុទ្ធសាស​និក​មក
បង្ហាញខ្លួនចំពោះព្រះអាទិទេពគ្រប់គ្រងតំបន់ដីនេះ។ បន្ទាប់នោះ ភ្ញៀវនឹងមក​ដល់
វត្ត Thien Tru ដែលបានចាត់ទុកជា”ចង្ក្រានរបស់ទេវតា” ដោយមានឈ្មោះ​ប្រជាប្រិយ
គឺវត្ត Ngoai និង វត្តTro។ នៅខាងស្ដាំវត្តនេះមានរូងភ្នំ Tien Son ដោយមានរូបបដិ
មាចំនួន៥អង្គ។

ពិធីបុណ្យវត្ត Huong  - ảnh 3
ពិធីបុណ្យវត្ត Huong

        ភ្ញៀវបន្តដំណើរនឹងមកដល់រូងភ្នំ Huong Tich ដោយមានកំពស់ជិត៤០០​ម៉ែត្រ 
និងបានចាត់ទុកជាមជ្ឈមណ្ឌលរបស់មណ្ឌលរមណីដ្ឋានវត្ត Huong។ ស្តេច ​Trinh Sam
នៅសតវត្សទី១៨ ពេលយាងមកដល់ទីនេះ ទង់បានស្មេរលើសិលា​ ​“ រូងភ្នំ​ស្អាតជាងគេ
នៅវៀតណាម”។ មណ្ឌលវត្ត Huong ជាទីកន្លែងប្រមូលផ្តុំរបស់​មនុស្ស​និងធម្មជាតិ រួម
ជាមួយជំនឿសាសនា។ ចូលរួមពិធីបុណ្យវត្ត Huong បានធ្វើអោយ​មនុស្សគ្រប់រូប់បំ
ភ្លេចចោលការលំបាកទាំងឡាយក្នុងជីវភាពរស់នៅ ដោយមាន​គោលបំណងបួង
សួងសុំអោយសុខសាន្តត្រាណ។ ដូច្នេះ ពិធីបុណ្យវត្ត Huong បានដើរតួនាទីដ៏សែនសំ
ខាន់ ក្នុងដួងចិត្តជនវៀតណាម និងគ្មានទីកន្លែងណាដែលមានមនុស្សចូលរួមច្រើន
ដូច្នេះបានឡើយ។​

        មិត្តនារីរត្ន័ និងទស្សនិកជនជាទិមេត្រី! យើងខ្ញុំទើបនឹងបានឧទ្ទេសនាមអំពី​
ចំណុចមួយចំនួននៃវត្ត Huong។សង្ឃឹមថា លោកអ្នកនាងពេញចិត្តជា​មួយ​ព័ត៌មាន
ពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម​អាស័យ​ដ្ឋាន៖​កម្មវិធីផ្សាយ
ជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី
 Ba Trieu ទីក្រុងហាណូយ ឬ​email:vov5khmer@yahoo.com.vn។​លោកអ្នកនាងអាច
ស្តាប់និងអានឡើងវិញរាល់​ខ្លឹម​សាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ
www.vovworld.vn.។ ​កម្មវិធី​ប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួប
អស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ