ពិធីបុណ្យវិសាខបូជានៅវៀតណាម

(VOVWORLD)-ពុទ្ធសាសនានៅវៀតណាមមាននិកាយធំចំនួន២គឺ៖និកាយ  Nam Tong ( មហាយាន) និងនិកាយ Bac Tong( ហិនយាន)។ដូច្នេះ ក្នុងការហូបបួស ពុទ្ធសាសនិកនិយាយ Bac Tong ហូបបួសទាំងស្រុង រីឯពុទ្ធសាសនិកនិយាយ Nam Tong បានហូបបួសតាមកាលះទេសះ។ប៉ុន្តែ ក្នុងថ្ងៃវិសាខបូជា ពុទ្ធសាសនិកទាំងឡាយសុទ្ធតែហូបបួសទាំងស្រុង។

(VOV)_ពុទ្ធសាសនានៅវៀតណាមមាននិកាយធំចំនួន២គឺ៖និកាយ Nam Tong ( មហាយាន) និងនិកាយ Bac Tong( ហិនយាន)។ដូច្នេះ ក្នុងការហូបបួស ពុទ្ធសាសនិកនិយាយ Bac Tong ហូបបួសទាំងស្រុង រីឯ ពុទ្ធសាសនិកនិយាយ Nam Tong បានហូបបួសតាមកាលះទេសះ។ប៉ុន្តែ ក្នុងថ្ងៃវិសាខបូជា ពុទ្ធសាសនិកទាំងឡាយសុទ្ធតែហូបបួសទាំងស្រុង។

          ពិធីមួយដ៏សែនសំខាន់ និងមិនអាចខ្វះបានក្នុងពិធីវិសាខ បូជាគឺពិធីស្រង់ព្រះ។ ពិធីស្រង់ព្រះក្នុងពិធីវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធត្ថប្រសូត និងការខិតខំទូន្មានប្រៀនប្រដៅអោយពុទ្ធសាសនិកទាំងឡាយឱ្យប្រកាន់នូវអំពើល្អនិងជៀសផុតពីសេច ក្ដីអាក្រក់ទាំងឡាយ មានជីវភាពរស់នៅសុខសាន្តត្រាណ។ គ្រឿងរណ្ដាប់សម្រាប់យកទៅស្រង់ព្រះ រួមមានទឹកក្រអូប ឬ ទឹកធម្មតា ផ្កាភ្ញី សាប៊ូក្រអូប ទឹកអប់និងម្សៅ។ នេះជាពិធីបានរៀបចំឡើងនៅប្រទេសជាច្រើន ដូចជា៖ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។ 

ពិធីបុណ្យវិសាខបូជានៅវៀតណាម - ảnh 1ពិធីបុណ្យវិសាខបូជានៅវៀតណាម 

ក្នុងថ្ងៃទិវាវិសាខបូជាប្រចាំឆ្នាំ អ្នកមុខអ្នកការពុទ្ធសាសនា ពុទ្ធសាសនិកនិងប្រជាជនវៀតណាមបានរៀបចំពិធីនេះដ៏មហោ ឡា រឹក។ ការគោរពពុទ្ធសាសនាត្រូវបានប្រជាជនបង្ហាញយ៉ាងច្បាស់ពីរជ្ជកាល Ly (ចាប់ពីឆ្នាំ ១០០៩-១២២៥) មក ពុទ្ធសាសនាបានក្លាយទៅជាផ្នែកសំខាន់មួយក្នុងជីវភាពរស់នៅរបស់ប្រជាជន វៀតណាម។ និងដល់ឆ្នាំ ១៩៨១ សមាគមពុទ្ធសាសនាវៀតណាមត្រូវបានបង្កើត ហើយពីនោះមក បានរៀបចំមហាពិធីបុណ្យវិសាខ បូជាជាប្រចាំឆ្នាំ ក្នុងថ្ងៃពេញបូរមីខែពិសាខ ប្រកបដោយមហោ ឡារឹក។ ព្រះសង្ឃ Thich Hai An អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការវប្បធម៌មជ្ឈឹម សមាគមពុទ្ធសាសនា វៀតណាម បានអោយដឹងថា៖

“ ទិវាវិសាខបូជាឆ្នាំនេះមានសារសំខាន់ជាច្រើន ជាពិសេសគឺចំពោះពុទ្ធសាសនិក ត្រូវធ្វើធ្វើការងារល្អ ចំពោះអ្នកមុខអ្នកការពុទ្ធសាសនាគឺត្រូវអនុវត្តតាមកម្មវីធីធ្វើសកម្មភាពរបស់សមាគមពុទ្ធសាសនា រៀបចំមហាសន្និបាតពុទ្ធសាសនាលើកទី៨ដោយប្រធានបទ៖បញ្ញា វិន័យ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។”

ក្រៅពីសកម្មភាពសំខាន់ៗក្នុងថ្ងៃ១៥កើតខែពិសាខសមាគម ពុទ្ធសាសនាខេត្ត ទីក្រុង ក៏បានរៀបចំពិធីដង្ហែរក្បួន បណ្ដែតប្រទីប រៀបចំពិធីសម្ដែងសិល្បះអបអរសាទរទិវាវិសាខបូជា  ផង ដែរ។ លោក Truong Minh Son ពុទ្ធសាសនិកមួយនាក់បានចែករំលែកថា៖

“ខ្ញុំទៅវត្តដើម្បីបួងសួងសុំអោយមានការងារធ្វើស្ថិរភាពឥពុក ម្តាយមានសុខភាពល្អ បងប្អូនសប្បាយរីករាយ និងប្រជាជនគ្រប់រូបមានជីវភាពរស់នៅសុខសាន្តត្រាណ។ តាមរលក Radio ខ្ញុំសូមប្រសិទ្ធិពរជូនដល់ប្រជាជនគ្រប់រូបនៅវៀតណាម ទទួលបុណ្យវិសាខបូជាប្រកបដោយសុខសាន្តត្រាណជោគជ័យនិងគ្រប់ប្រការ។”

ក្នុងឱកាសពិធីបុណ្យវិសាខបូជានេះ សមាគមពុទ្ធសាសនាខេត្ត ក្រុង និងវត្តនានាបានរួមសហការជាមួយរណសិរ្យមាតុភូមិវៀតណាម រដ្ឋអំណាចនិងអង្គភាពរៀបចំសកម្មភាពសម្បុរសធម៌ ទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះអ្នកមុខអ្នកការពុទ្ធសាសនា ពុទ្ធសាសនិកមានគុណបំណាចក្នុងការកសាងពុទ្ធសាសនា និងតំបន់។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា អស់លោកអ្នកនាងពេញចិត្តចំពោះព័ត៌មានពោលខាងលើ។។ ហើយលោកអ្នកនាងអាចអោយយើងខ្ញុំដឹងថា៖ក្នុងពិធីបុណ្យវិសាខបូជានៅកម្ពុជា មានសកម្មភាពអ្វីខ្លះបានទេ? យើងខ្ញុំសង្ឃឹមថានឹងទទួលបានសំបុត្រ រូបភាពស្ដីអំពីសកម្មភាពនានាក្នុងពិធីវិសាខបូជានៅប្រទេសកម្ពុជា។ សូមជូនពរអស់លោកអ្នកនាងមានសុខភាពល្អ សុភមង្គល។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: vov5khmer @ yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ  www.vovworld.vn.។

ប្រតិកម្មទៅវិញ

ផ្សេងៗ