ភូមិ Diem - ទីប្រសូត្រសិល្បៈច្រៀង Quan ho

ភូមិ Diem - ទីប្រសូត្រសិល្បៈច្រៀង Quan ho - ảnh 1
សិល្បៈករសិល្បៈការិនីច្រៀង Quan ho នៅភូមិ Diem តែងតែជួបជុំគ្នាដើម្បីជួបប្រាស្រ័យ
ច្រៀង Quan ho

(VOVworld) - លោកអ្នកនាងជាទីមេត្រី!
តំបន់ដី Kinh Bac (រួមមានខេត្ត Bac Ninh ផ្នែកមួយនៃខេត្ត Bac Giang នៅស្រុក Dong
Anh រដ្ឋធានីហាណូយ) ប៉ែកខាងជើងវៀតណាម ត្រូវបានស្គាល់ដល់ជាស្រុកកំណើត
របស់សិល្បៈច្រៀង Quan ho។នៅទីនេះមានភូមិ Quan ho សរុប ចំនួន៤៩ភូមិ ដែល
ក្នុងនោះមានភូមិមិនតិចតួចដែលអះអាងថា សិល្បៈច្រៀង Quan ho ត្រូវបានចាប់
ប្រភពពីភូមិរបស់ខ្លួន។ប៉ុន្តែ នៅភូមិ Diem ដែលឬហៅថាភូមិ Viem Xa ស្រុក Yen
Phong ខេត្ត​ Bac Ninh មានទីធ្វើសក្ការបូជាបុព្វនារី Quan ho ដែលគេហៅថាវិហារ
សក្ការបូជា Vua Ba ។សិល្បៈករសិល្បៈការិនី Quan ho មិនជំនាញនៅភូមិ Diem មាន
សំនៀងពិរោះៗដែលកម្រមានសិល្បៈករ សិល្បៈការិនីមិនជំនាញនៅទីណាអាច
ប្រៀបធៀបបាន។
មានរឿងនិទានដែលថា Vua Ba ជាព្រះរាជបុត្រី របស់ស្ដេច Hung។ថ្ងៃមួយនៅ
ពេលធ្វើ ដំណើនៅនិទាឃរដូវ លោកស្រីបានមកកាន់ភូមិ Trang Viem (ដែលជាភូមិ
 Viem Xa នាសព្វថ្ងៃ) ដោយចៃដន្យ។មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេស
ភាពស្រស់ស្អាតនៅតំបន់ដីនេះ ព្រះនាងបញ្ជាឲ្យអ្នកបម្រើឈូសឆាយដី ហើយ
បង្រៀនប្រជាជនការធ្វើស្រែ ការមននិងចិញ្ចឹមដង្កូវនាង។លោកស្រីក៏បាននិពន្ធ
ឡើងបទ ចម្រៀងដ៏ពិរោះៗដើម្បីលើកទឹកចិត្តប្រជាជនធ្វើពលកម្មប្រកបដោយក្ដី
សប្បាយ រីករាយ។បទចម្រៀងប្រជាប្រិយទាំងនេះត្រូវបានបង្រៀនពីជំនាន់មុនទៅ
ជំនាន់ មុនរហូតមកដល់បច្ចុប្បន្ននេះ។តាមសិល្បៈករជើងចាស់នៅទីនេះថា មុន
នឹងឆ្នាំ ១៩៤៥ ភូមិ Diem មានអ្នកភូមិចំនួន៩ក្រុម ប៉ុន្តែមានក្រុមច្រៀង Quan ho
ចំនួន ១០។អ្នកដឹកនាំក្រុមជាអ្នកដែលមានចំណេះដឹងនិងកិត្យានុភាពក្នុងមជ្ឈដ្ឋាន
 សិល្បៈករ Quan ho ហើយត្រៀមខ្លួនជាស្រេចយកផ្ទះរបស់ខ្លួនដើម្បីទទួលសិល្បៈ
 ករសិល្បៈការិនី Quan ho មកច្រៀង។សិល្បៈការិនី Ngo Thi Khu ជាម្ចាស់ផ្ទះ​ Quan
 ho តែមួយកន្លែងដែលនៅសេសសល់ក្នុងភូមិ បានចែករំលែកថា៖
“មុននេះ ជីតារបស់ប្ដីខ្ញុំជាម្ចាស់ផ្ទះនេះ។ក្រោយពីជីតាលាចាកលោកទៅ ឪពុក
ក្មេក ខ្ញុំបន្តប្រើផ្ទះដើម្បីទទួលមិត្តភក្តិមកច្រៀង Quan ho។ឥឡូវ ដល់ខ្ញុំគ្រប់គ្រងផ្ទះ
 នេះ។ដោយសារស្រឡាញ់ចូលចិត្ត Quan ho ខ្ញុំនៅតែទទួលស្វាគមន៍បងប្អូនមក
 ច្រៀងហើយដេកនៅទីនេះ។ជំនាន់មុនបង្រៀនជំនាន់ក្រោយ។សប្បាយណាស់។
ភូមិ Diem - ទីប្រសូត្រសិល្បៈច្រៀង Quan ho - ảnh 2
ពិធីបុណ្យច្រៀង Quan ho នៅវិហារសក្ការៈបូជា Vua Ba

រីឯសិល្បៈការិនី Quan ho មិនជំនាញ Nguyen Thi Sang ក្នុងភូមិ Diem បានឲ្យ
ដឹងថា៖
 “បទចម្រៀង Quan ho ប្រជាប្រិយសរុបទាំង៣៦ដែលជីដូនជីតាបន្សល់ទុក
មក នាបច្ចុប្បន្នយើងខ្ញុំមិនទាន់រៀនបានទាំងអស់នៅឡើយទេ។ប៉ុន្តែ យើងខ្ញុំនៅ
កំពុង ខំប្រឹងប្រែងដើម្បីថែរក្សានិងពង្រីកប្រភេទសិល្បៈនេះ។ដោយសារនេះជា
ស្នាដៃ របស់ជីដូនជីតាដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលច្រើនឆ្នាំ យើងខ្ញុំ
មិនអាច បណ្ដាលឲ្យវាបាត់បង់បានឡើយ”។
ការច្រៀង Quan ho មិនត្រឹមតែជាចំណងចំណូលចិត្តរបស់ប្រជាជននៅទីនេះ
 ប៉ុណ្ណោះទេ ថែមទាំងជាមុខម្ហូបខាងស្មារតីគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ
នៅក្នុងនិងក្រៅប្រទេសទៀតផង។ជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែទី២ តាមច័ន្ទគតិ
 ភូមិ Diem តែងតែរៀបចំពិធីបុណ្យនៅវិហារសក្ការបូជាដើម្បីអ្នកស្រឡាញ់ចូល
 ចិត្ត Quan ho មានឱកាសជួបជុំគ្នា ហើយសម្របខ្លួនទៅក្នុងបរិយាកាសនៃការ
ច្រៀង Quan ho ពេញមួយយប់។
លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញ
ចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមក
អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ
 email៖ vov5khmer@yahoo. vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់
នៅត្រឹមនេះ។សូមជួបអស់ ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ